(ខេត្តតាកែវ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវត្តមានមន្ត្រី និងខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តរបស់ខ្លួន និងជំរុញលើកទឹកចិត្តមន្ត្រី ឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព និងត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តមុខងារ ប្រើប្រាស់ធនធាននានាដែលបានផ្ទេរដើម្បីធានា ផ្តល់សេវាទាំងនោះ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន ជាពិសេស គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើរបាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត និងអង្គពិធីអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តតាកែវ សម្រេចបានក្នុងអាណត្តិការងាររបស់ឯកឧត្តម នាពេលកន្លងមក ជាពិសេសការសម្រេចបានលទ្ធផលការងារជាវិជ្ជមានដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ចំណែកឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្មី ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕
Related Articles
ក្មេងៗយកគ្រាប់មិនស្គាល់ឈ្មោះគប់លេងជាច្រើនលើក បណ្តាលឲ្យផ្ទុះត្រូវរបួស៤នាក់
ខេត្តពោធិ៍សាត់៖ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីផ្ទុះសំណល់ជាតិពីសង្គ្រាម របួសចំនួន៤នាក់ ក្នុងនោះមានកុមារា៣នាក់និងយុវជនម្នាក់។ អាជ្ញាធរមីនបានប្រកាសព័ត៌មានថា មានករណីក្មេងៗ៤នាក់យកគ្រាប់មិនស្គាល់ឈ្មោះគប់លេងជាច្រើនលើក បណ្តាលអោយផ្ទុះត្រូវរបួសទាំង៤នាក់ កើតឡើងនៅចំណុចតង់ខៀវ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះទាំងបួននាក់រួមមាន៖ ១)ឈ្មោះសយ តុលា ភេទប្រុស អាយុ១៥ឆ្នាំ (របួសធ្ងន់) ២)ឈ្មោះ សយ កុម្ភះ ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់) ៣)ឈ្មោះ កួយ តាំងយូរ ភេទប្រុស អាយុ២២ឆ្នាំ (របួសធ្ងន់) និង៤) ឈ្មោះ សយ ស៊ីណាត ភេទប្រុស ១០ឆ្នាំ (របួសស្រាល)។ ជនរងគ្រោះទាំង៤នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ លោកហេងរតនាអគ្គនាយកស៊ីម៉ាក់បានថ្លែងសារលើហ្វេសប៊ុកផ្លូវការរបស់លោកថា ពិតជាសោកស្តាយចំពោះគ្រោះថ្នាក់! សូមអំពាវនាវហេីយអំពាវនាវទៀត សូមកុំវាយដំនិងលេងគ្រាប់ ព្រោះគ្មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះស្អុយនោះទេ ឬមិនផ្ទុះនោះទេ មានតែអ្នកជំនាញអាចវាយតម្លៃគុណភាពគ្រាប់ទាំងឡាយនោះបាន ដូចនេះនៅឃេីញគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាម សុំប្រញាប់ប្រញាល់ទាក់ទងកម្លាំងប៉ូលីស […]
លទ្ធផលធ្វើតេស្ដលើកទី៣ លើសំណាកចំនួន១១៩៥ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺ អវិជ្ជមានទាំងអស់
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថា លទ្ធផលធ្វើតេស្ដលើកទី៣ លើសំណាកចំនួន១១៩៥នាក់ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា អវិជ្ជមានទាំងអស់។ ចំពោះសំណាកនៅសល់ចំនួន១០៥ទៀត វិទ្យាស្ថានប៉ាស្ទ័រ នឹងបន្តពិនិត្យនៅថ្ងៃស្អែកទៀតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើតាមរបាយការណ៍ និងការបញ្ជាក់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកនៅជុំវិញ សម្តេចទាំងអស់នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ទទួលបានលទ្ធផល អវិជ្ជមាន។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីបញ្ជាក់ច្បាស់ពាក់ព័ន្ធនឹងមេរោគកូវីដ១៩។ ចំពោះការធ្វើតេស្តលើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ […]
លទ្ធផលក្រៅផ្លូវការបឋម ១២៥កៅអីរបស់សភា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០កៅអី គណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន ៥ កៅអី…
ខេត្តត្បូងឃ្មុំ ឈ្នះ ៨/៨ កៅអី ខេត្តព្រះសីហនុ ឈ្នះ ៣/៣ កៅអី ខេត្តប៉ៃលិន ឈ្នះ ១/១ កៅអី ខេត្តបន្ទាយមានជ័យ ឈ្នះ ៦/៦ កៅអី ខេត្តបាត់ដំបង ឈ្នះ ៨/៨ កៅអី ខេត្តកែប ឈ្នះ ១/១ កៅអី ខេត្តកំពត ឈ្នះ ៦/៦ កៅអី ខេត្តស្ទឹងត្រែង ឈ្នះ ១/១ កៅអី ខេត្តពោធិ៍សាត់ ឈ្នះ ៤/៤ កៅអី រាជធានីភ្នំពេញ ឈ្នះ ១១/១២ កៅអី *** ខេត្តព្រៃវែង ឈ្នះ ១០/១១ កៅអី *** ខេត្តកំពង់ឆ្នាំង ឈ្នះ ៤/៤ កៅអី ខេត្តរតនគិរី ឈ្នះ ១/១ កៅអី ខេត្តព្រះវិហារ […]