ឈាមស្រែកស្បែកហៅ : ចាប់ខ្លួនឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់មនុស្ស២នាក់ និងរបួសម្នាក់សមត្ថកិច្ចចាប់ខ្លួនឧកញ៉ាម្នាក់ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់។ ចំណែកមនុស្សចំនួន ៣នាក់ទៀតក៏ត្រូវបានឃាត់ខ្លួនយកទៅសាកសួរពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅក្នុងបុរីប៉េងហួតបឹងស្នោរ។ ឧកញ៉ាដែលចាប់ខ្លួនឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ។ ឧកញ៉ារូបនេះបានបញ្ជាក់ថា មូលហេតុដែលបាញ់ដោយសារជនរងគ្រោះជេរខ្លួន។ឧកញ៉ារូបនេះបានជិះរថយន្តរត់គេចខ្លួនទៅដល់អង្គស្នួលត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន។ ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡុង លីសុង (ប្រុស) និងឈ្មោះ ឃីន កញ្ចណា។ អ្នកទាំងពីរជាគូរដណ្តឹងនិងគ្នា។ករណីឃាតកម្មបាញ់សម្លាញ់មនុស្សចំនួន ២នាក់ និងរបួសម្នាក់ នៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរ ផ្លូវ P10 គម្រោង ៧ កាលពីវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
Related Articles
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលស្វាគមន៍ដំណើរមកដល់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតី ពិធី “សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤…
(ភ្នំពេញ): ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយនឹងអ្នកសារព័ត៌មានជាតិ ទទួលស្វាគមន៍ដំណើរមកដល់ និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ ក្នុងឱកាសដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ពិធី “សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤” នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ-១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១, ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ-១៩ […]
គួឲ្យអាសូរណាស់បុរសម្នាក់ កំពុងតែជិះម៉ូតូតាមបណ្ដោយផ្លូវ២៧១ ត្រូវរថយន្តបុក ហើយកិនស្លាប់ភ្លាម នៅនឹងកន្លែង
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តបុកហើយកិនស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលកំពុងជិះម៉ូតូធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវ ២៧១ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២នាទីរសៀល ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២០ នៅត្រង់ចំណុចស្ថានីយបូមទឹកបឹងត្របែក ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលបានស្លាប់បាត់បង់ជីវិតនោះ គឺមានឈ្មោះ ប៊ុត សុភ័ក្ដ្រ អាយុ ៣០ ឆ្នាំមានមុខរបរជាជាងកាត់សក់ សព្វថ្ងៃស្នាក់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជិះម៉ូតូមួយគ្រឿងម៉ាក QBTX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GU 65-99 បើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវ ២៧១ រីឯរថយន្តបង្កវិញម៉ាកហ៊ីយ៉ាន់ដាយចង្កូតស្ដាំ ពណ៌សពាក់ផ្លាកលេខTk-19-85 អ្នកបើកបរមានឈ្មោះ ហឿនរ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវ២៧១ ស្របទិសដៅគ្នាជាមួយនឹងរថយន្តបង្ក ខណៈពេលមកដល់និងត្រង់ស្ថានីយបូមទឹកបឹងត្របែក ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបានទាក់ដៃចង្កូតគ្នា បណ្ដាលឱ្យម៉ូតូរបស់ជនរងគ្រោះដួលក៏ស្រាប់តែមានរថយន្តដឹកខ្សាច់ មកពីក្រោយកិនបែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដង។ រួចក៏ព្យាយាមបើករត់រហូតទៅដល់ផ្លូវ ៦០ ម៉ែត្រ […]