ព័ត៌មានជាតិ

{ព័ត៌មានបឋម}អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ត្រូវក្រុមចោរប្រដាប់អាវុធចូលប្លន់ យកគ្រឿងអលង្ការ និងលុយខ្ទង់លានដុល្លារ រួចគេចខ្លួនបាត់នៅខណ្ឌពោធិ៍សែនជ័យ…

ភ្នំពេញ÷ជនស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅមួយក្រុម ប្រដាប់ដោយអាវុធ ជិះរថយន្ត ស៊េរីទំនើបមួយគ្រឿង ចូលភ្ជង់គរាមយកលុយខ្ទង់លានដុល្លានៅផ្ទះឧកញ៉ា អ៊ា សៀវមុី ល្បីឈ្មោះលក់ឡេ បានសម្រេចហើយឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល ។

ហេតុការន៍នេះ បាន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងចម្រុះ មាននគរបាល អាវុធហត្ថ ទាំងមូលដ្ឋាន ក្រសួង ចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតិឲ្យអ្នកសាព័ត៌មានចូល ទៅទីកន្លែង កើតហេតុឡើយ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

ជុំវិញករណីភ្ជង់គំរាមយកទ្រព្យសម្បត្តិ គ្រឿងអលង្ការ លុយកាក់ខាងលើ គ្រាន់តែសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជនរងគ្រោះ ឧកញ៉ា អ៊ាន សៀវមុី លក់ឡេ អស់លុយខ្ទង់លានដុល្លារ ។
ជនសង្ស័យប្រមាណ៦ទៅ៧នាក់ សុទ្ធតែឯកសណ្ឋានឈុតខ្មៅ ក្រោយធ្វើសកម្មភាពបានសម្រេចហើយ ឡើងជិះរថយន្តស៊េរីទំនើប GS300 ពណ៌ស អត់ស្លាកលេខ គរចខ្លួនបាត់ស្រមោល៕

នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយ៉ាងណាយើងខ្ញុំនឹងជម្រាបជូនពេលក្រោយ…

adm

Leave a Reply

Your email address will not be published. Required fields are marked *