លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
Related Articles
ករណីយុវជនម្នាក់ ត្រូវឃាតករ កាប់ស្ទើរដាច់ ក ធ្លាក់ចេញពីស្មា ស្លាប់ក្នុងថ្លុកឈាម…
(ខេត្តត្បូងឃ្មុំ) ជុំវិញករណីយុវជនម្នាក់ ត្រូវឃាតករ កាប់ស្ទើរដាច់ ក ធ្លាក់ចេញពីស្មា ស្លាប់ក្នុងថ្លុកឈាម នៅក្បែរម៉ូតូរបស់ខ្លួន លើផ្លូវលំ ស្ថិតក្នុងភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ហើយបានត្រូវគេប្រទះឃើញសាកសព នៅ ថ្ងៃទី១១ សីហា ឆ្នំា២០២២ នេះ សមត្ថកិច្ចនគរបាល បានសន្និដ្ឋានថា ជាករណីឃាតកម្ម។ដំបូង សមត្ថកិច្ច មិនបានស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះ (អ្នកស្លាប់) ដែលត្រូវឃាតករ កាប់ចំកញ្ចឹងក ពីខាងក្រោយ បណ្តាលដេកដួលផ្ងារ នៅក្បែរម៉ូតូនោះទេ។ ប៉ុន្តែក្រោយពេលយកទូរស័ព្ទ របស់ជនរងគ្រោះ ទៅបញ្ចូលថ្ម រួចក៏ហៅចូលទៅលេខទូរស័ព្ទ របស់បងប្រុសរបស់គេ ទើបដឹងថា យុវជនដែលត្រូវគេកាប់ ស្ទើរដាក់ ក ធ្លាក់មកដី ស្លាប់ក្នុងថ្លុកឈាមនោះ ឈ្មោះ ទិត្យ ដេត អាយុ ២០ ឆ្នាំ មានលំនៅ នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងបានឱ្យមកទទួលយក សាកសពទៅធ្វើបុណ្យ។ក្រោយពីការ ត្រួតពិនិត្យសាកសពជនរងគ្រោះ […]
ពលរដ្ឋសប្បាយចិត្តក្រោយស្ពានអាកាសចោមចៅ បញ្ចប់ការសាងសង់ដែលជួយកាន់បន្ថយការស្ទះចរាចរណ៍
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពលរដ្ឋសប្បាយចិត្តក្រោយស្ពានអាកាសចោមចៅ បញ្ចប់ការសាងសង់ដែលជួយកាន់បន្ថយការស្ទះចរាចរណ៍។ ចាប់ពីពេលនេះទៅ នៅតំបន់រង្វង់មូលចោមចៅនឹងលែងមានករណីកកស្ទះចរចរណ៍ទៀតហើយ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាត អោយប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលអាចរំដោះចរាចរណ៍បានយ៉ាងទូលាយ។ ស្ពានអាកាសមួយកន្លែងដ៏ខ្វែងខ្វាត់នេះ គឺត្រូវបានសាងសង់ឡើង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយកន្លងមកតំបន់នេះទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ ដោយគ្រោងដាក់សម្ពោធជាផ្លូវការនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន បានជាង១សប្តាហ៍។ លំហូរចរារណ៍នៅចំណុចនេះបច្ចុប្បន្ន ឃើញថាមានរថយន្ត និងម៉ូតូបើកបរខ្វាត់ខ្វែង ដោយមិនមានការកកស្ទះចរាចរណ៍ដូចមុនឡើយ។ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ និងអ្នករស់នៅជិតស្ពានអាកាសចោមចៅ បានសម្ដែងក្ដីរីករាយចំពោះសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាល ក្រោយពីការសាងសង់ស្ពានអាកាសចោមចៅនេះ។ សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លារ។ ស្ពាននេះ មានផ្លូវក្រោមដីចំនួន៣ខ្សែរ រួមមានខ្សែទី១ […]
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ អ្នកធ្វើដំណើរតាមផ្លូវពីរគន្លង អ្នកបើកយឺតត្រូវនៅខាងស្ដាំ ទុកឲ្យអ្នកបើកតាមល្បឿនកំណត់នៅខាងឆ្វេង
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់អ្នកធ្វើដំណើរតាមផ្លូវពីរគន្លងថា ចំពោះអ្នកបើកបរយឺតៗ ត្រូវប្រកាន់ខាងស្ដាំ ទុកឲ្យអ្នកបើកតាមល្បឿនកំណត់ដោយច្បាប់ បើកខាងឆ្វេង ដើម្បីកុំឲ្យស្ទះចរាចរណ៍។ ក្នុងនោះដែរ ក្រសួងសាធារណការ កំពុងពិចារណា ដើម្បីផាកពិន័យរថយន្ដធ្ងន់ៗ ដែលបើកល្បឿនយឺតៗ នៅខាងឆ្វេង ចំពោះផ្លូវពីរគន្លងទៅ ពីរគន្លងមក។ ឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣» នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ច្បាប់របស់កម្ពុជាបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋធ្វើដំណើរត្រូវប្រកាន់ខាងស្ដាំ លើកលែងតែករណី វ៉ា ឬជែងតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា «សព្វថ្ងៃប្រជាពលរដ្ឋ លោកឃើញរថយន្ដដឹកទំនិញធ្ងន់ៗនេះ ផ្លូវពីរគន្លងទៅ ពីរគន្លងមក គាត់មិនបើកខាងស្ដាំទេ គាត់នៅខាងឆ្វេង ដូច្នេះធ្វើឲ្យអ្នកចង់វ៉ាជែងនេះ មិនត្រឹមត្រូវ វ៉ា មិនកើត […]