ព័ត៌មានជាតិ

ឧកញ៉ាល្បីឈ្មោះខាងជេរ ពេលនេះច្បាប់ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ប៉ុន្តែមិនដឹងថា រងបណ្តឹងភាគីខាងណាទេ?

ភ្នំពេញ ៖ លោកស្រី អ៊ាន សៀវម៉ី ត្រូវបានតុលាការ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅចូលមកបំភ្លឺ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែលពាក់ព័ន្ធករណី «បរិហារកេរ្ដិ៍ជាសាធារណៈញុះញង់ឲ្យមានការរើសអើង» ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។ តែបែរជាឃើញវត្តមានរបស់លោកស្រី អ៊ាន សៀវម៉ី ចូលមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ទៅវិញ តើជាមូលហេតុអ្វី បានជាលោកស្រីមកបំភ្លឺមុនកាលកំណត់ដូច្នេះ។

សូមជម្រាបជូនថា លោកស្រី អ៊ាន សៀវម៉ី មានងារជាឧកញ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV01 តាមបណ្ដោយផ្លូវគ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដែលមានងារជាឧកញ៉ាល្បីឈ្មោះខាងជេរ ជេរគេកប់ៗមាត់ ពេលឡាយនៅក្នុងផេកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមិនញញើតមាត់ ពេលនេះត្រូវបានច្បាប់ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ប៉ុន្តែមិនដឹងថា រងបណ្តឹងភាគីខាងណាទេ ស្រាប់តែនៅពេលដែលច្បាប់អនុវត្តន៍ ឲ្យចូលមកបំភ្លឺ រយៈពេលជិត២ម៉ោងរួច ពេលលោកស្រី អ៊ាន សៀវម៉ី ចេញពីតុលាការវិញ គាត់មិនបានបកស្រាយអ្វីជាមួយក្រុមអ្នកសារព័ត៌មាននោះទេ គាត់បានពាក់ម៉ាស និងពាក់មួកឃ្លុំបិទជិត ហើយក៏ឡើងរថយន្តស៊េរីទើប ម៉ាក Prus ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3840 ជិះចេញទៅបាត់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *