ព័ត៌មានជាតិ

រថយន្តក្រឡក់ស៊ីម៉ងត៍មួយគឿង បើកជៀសគ្នា ក៏ជ្រេដីផ្អៀងកង់ម្ខាងក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តក្រឡក់ស៊ីម៉ងត៍មួយគឿង បានក្រឡាប់ផ្ងារជើង ខណៈកំពុងបើកជៀសគ្នាជាមួយរថយន្តមួយគ្រឿងទៀត ក៏ជ្រុលធ្លាក់ផុតផ្លូវបេតុង ជ្រេដីផ្អៀងកង់ម្ខាងក្រឡាប់តែម្តង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចជិតវត្តតាភេម តាមបណ្តោយផ្លូវបេតុង ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡក់ស៊ីម៉ងត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2971 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅត្បូងទៅជើង ខណៈមកដល់ចំណុចកើត ក៏បានជៀសពីរថយន្តមួយគ្រឿងទៀត ដែលមកបញ្ច្រាសទិសគ្នា ហើយបានជៀសជ្រុលមកខាងស្តាំពេក ក៏ធ្លាក់ផ្លូវបេតុង ជ្រេដីធ្លាក់កង់ម្ខាងក្រឡាប់ផ្ងារជើងតែម្តង តែសំណាងមិនមានប៉ះពាល់ដល់មនុស្ស និងទ្រព្យសម្បត្តិរដ្ឋ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើហេតុ រួចប្រគល់រថយន្តឲ្យម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *