លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេចឲ្យជនជាប់ចោទម្នាក់ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុករះស្លាប់ ៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ។
Related Articles
ក្រសួងសុខាភិបាល ប្រកាសថាអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ
ភ្នំពេញ ៖ ក្រោមកិច្ចប្រឹងប្រែងរបស់កងទ័ពអាវសអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំង៤នាក់ដែលព្យាបាលឱ្យជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ រួមមាន៖ * អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ * អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ * អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី * អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បុរសទាំង៤នាក់ខាងលើ ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា។ ពួកគេត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ បើតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ម្សិលមិញនេះ រកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ករណីថ្មីនោះទេ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ […]
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារនៅលើហ្វេសប៊ុកព្រឹកថ្ងៃចន្ទនេះថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ បើតាមការផ្សាយព័ត៌មាននៅលើ page facebook ព្រះបរមរាជវាំងបានរៀបរាប់ថា ជនរួមជាតិជាទីស្នេហា! ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងទ្បាយដ៏ទៃទៀត ។ អាវុធដ៏សំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យនិង អនាគតយើងពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើង គួរឲ្យវេទនារបស់កងទ័ពយើងនោះទេ ។ អាវុធនោះ គឺ ការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង ។ ខ្ញុំជឿជាក់ថា ការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល ។ ជយោ […]
ចង្រៃក្រៃលែង! បុរសម្នាក់ យកដុំថ្មគប់កញ្ចក់រថយន្តសង្រ្គោះបន្ទាន់ ពេលកំពុងបើកទៅយកសំណាក
កំពង់ស្ពឺ ៖ តាមព័ត៌មានពីអធិការនគរបាលស្រុកគងពិសី បានឲ្យដឹថា មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកថ្មគប់ទៅលើរថយន្ដគិលានសង្រ្គោះបន្ទាន់ AMB ULANCE របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីទិសត្បូងទៅជើង ដើម្បីទៅយកសំណាកធ្វើតេស្តអ្នកសង្ស័យវិជ្ជមានកូវីដ-១៩ នៅក្នុងឃុំព្រះនិព្វាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លុះមកដល់ចំណុចខាងជើងបង្គោលគីឡូម៉ែត្រលេខ១៣ ប្រហែល២០ម៉ែត្រ ស្ថិតលើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែបុរសម្នាក់ មិនពីមូលហេតុច្បាស់លាស់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្តរួចគេចខ្លួន។ ភ្លាមៗនោះកម្លាំងមានសមត្ថកិច្ច បានបន្ដស្រាវជ្រាវ រហូតឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ វ៉ិត សត់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមការសាក្សីនៅកន្លែងកើតហេតុ និងចម្លើយបឋមបុរសខាងលើ ទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្មគប់កញ្ចក់រថយន្តគិលានសង្រ្គោះបន្ទាន់ AMB ULANCE មូលហេតុពិតប្រាកដ ជនសង្ស័យថា…។ ចំពោះករណីខាងលើ សមត្ថកិច្ចនគរបាលស្រុកគងពិសី បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចំណាត់ការនីតិវិធីបន្ដ៕