នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អតីតអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវតែងតាំងតួនាទីថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
Related Articles
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត ភក្ត្រា បានស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះនៅបុរី ប៉េង ហួត បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គម។ នេះបើយោងតាមគណនីហ្វេសប៊ុកផេចផ្លូវការរបស់ឯកឧត្តម Neth Pheaktra ដែលបានសរសេរបង្ហោះនៅមុននេះបន្តិច។គណនីហ្វេសប៊ុកផេចផ្លូវការរបស់ឯកឧត្តម Neth Pheaktra បានសរសេរដូចខាងក្រោមថា:សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់! នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ! ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង ២ រូបបានទៅកាន់សុគតិភព។ សូមគោរពអរគុណ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»
ភ្នំពេញ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពយើងទទួលបាន នៅព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ៕
ធ្លាក់កន្ត្រកយោង ក្នុងការដ្ឋានសំណង់កម្ពស់១៥ជាន់ ស្លាប់កម្មករម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងសង្កាត់បឹងរាំង
ភ្នំពេញ ៖ មានករណីធ្លាក់កន្ត្រកយោងក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានកម្ពស់១៥ជាន់ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញនៅម៉ោងជាង១០ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ កន្ត្រកយោងបានដាច់ខ្សែកាបធ្លាក់ពីជាន់ទី៧ ដែលមានកម្មករជិះ២នាក់ បណ្ដាលឱ្យកម្មករជាបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឱ្យដឹងនៅកន្លែងកើតហេតុថា ការដ្ឋានសំណង់ត្រូវបិទជាបណ្ដោះអាសន្នសិន ដើម្បីរងចាំការស្រាវជ្រាវ ហើយអ្នករបួសបានបញ្ជូនទៅសង្គ្រោះ៕