ព័ត៌មានជាតិ

បើករថយន្តចេញកម្មវិធីគេមួយកន្លែង ខឹងរថយន្តដឹកដែកបើកបត់ពីមុខសុីផ្លេមិនអែប ដេញកាក់ផ្ទុះកំហឹងដាក់គ្នាបង្កហិង្សាបណ្ដាលឲ្យរងរបួសរៀងខ្លួនផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ចេញផ្សាយ ថ្ងៃទី October 8, 2020

បើករថយន្តចេញកម្មវិធីគេមួយកន្លែង ខឹងរថយន្តដឹកដែកបើកបត់ពីមុខសុីផ្លេមិនអែប ដេញកាក់ផ្ទុះកំហឹងដាក់គ្នាបង្កហិង្សាបណ្ដាលឲ្យរងរបួសរៀងខ្លួនផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ: មនុស្សប្រុសស្រី ៤នាក់បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿងទើបនឹងចេញពីកម្មវិធីមួយកន្លែងបំណងត្រឡប់ទៅផ្ទះ ខឹងរថយន្តស្ទូចដឹកដែកបើកបត់ពីមុខស៊ីផ្លេមិនអែប បើកដេញកាក់ ផ្ទុះកំហឹងប្រតាយប្រតប់ដាក់គ្នាមួយប្រាវបណ្ដាលឲ្យរងរបួសទាំងសងខាងសមត្ថកិច្ចចុះទៅឃាត់ខ្លួន។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ដល់សមត្ដកិច្ចកើតឡើងកាលពីវេលាម៉ោង១០និង១០ នាទីយប់ថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២០ នៅចំណុចស្តុប២៤ ម៉ោង តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីភាគីរថយន្តហុីយ៉ាន់ដាយស្តារិចបានប្រាប់ឲ្យដឹងថាមុនកើតហេតុពួកគេមានគ្នាបួននាក់ប្រុសបី ស្រីមួយ បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-5632ទើបនឹងចេញពីកម្មវិធីគេមួយកន្លែង បំណងត្រឡប់ទៅផ្ទះវិញ ដោយធ្វើតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច លុះដល់កែងនឹងផ្លូវ ១០០៣ ក៏មានរថយន្តស្ទូចដឹកដែកមួយគ្រឿងម៉ាក់ហុីយ៉ាន់ដាយក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3E-5755បើកបរដោយយុវជនម្នាក់រួមនិងយុវជនម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ ទិសដៅ ពីត្បូងទៅជើងឆ្លងកាត់ផ្លូវឧកញ៉ាម៉ុងរិទ្ធី បត់ឆ្វេងដៃឆ្ទុះទៅទិសខាងលិច ដោយខឹងបើកបត់ កន្ទុយរថយន្តផ្នែកខាងក្រោយ ប៊ិះប៉ះរថយន្តរបស់ ខ្លួនហើយស៊ីផ្លេមិនអែប និងស៊ីញ៉ូវភ្លើងដាក់សុំទៅមុនមិនព្រមឲ្យទៅ ក៏បានបើករថយន្តដេញរហូតមកដល់ចំណុចកើតហេតុខាងលើ រួចសួរនាំក៍កើតជារឿងទាស់សំដីដាក់គ្នាដោយខាងភាគីរថយន្តដឹកដែកថាគេគ្នាខុសអីផងមករឿងគេ ដោយខ្លាំងរៀងខ្លួនកើតជាហិង្សាប្រតាយប្រតប់គ្នាបណ្ដាលឲ្យមានរបួសរៀងរៀងខ្លួន ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ភាគីទាំងសងខាងសួរនាំ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំភាគីសងខាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីធ្វើការសួរនាំបន្ត ក្រោយមកភាគីទាំងសងខាងបានសុំទោសគ្នារៀងខ្លួនដើម្បីបញ្ចប់រឿងរួចសមត្ថកិច្ចធ្វើកំណត់ហេតុ និងមានអ្នកមកធានាត្រឹមត្រូវទើបសមត្ថកិច្ចឲ្យត្រឡប់ទៅវិញរៀងខ្លួន៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *