ព័ត៌មានជាតិ

ព័ត៌មានសង្គម កម្លាំងអាវុធហត្ថខណ្ឌសែនសុខបង្ក្រាបល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រី៣៧នាក់

ភ្នំពេញ ៖ ទីតាំងលួចបើកលេងល្បែងសុីសង(បៀ)ដោយខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ រួមជាមួយកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ចុះទៅបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៣៧នាក់ រួមជាមួយវត្ថុតាង ។ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងខាងលើ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងឃ្លាំងមួយកន្លែងតាមផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ក្នុងប្រតិបត្តិការខាងលើ ឃើញវត្តមាន កម្លាំងអាវុធហត្ថខណ្ឌសែនសុខ និងលោកអភិបាលខណ្ឌសែនសុខ និងមន្ត្រីសាលាខណ្ឌ ហើយក៏មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានចូលទៅក្នុងបរិវេណឃ្លាំងនោះឡើយ សូម្បីតែព័ត៌មានលម្អិត ក៏មិនទម្លាយប្រាប់ដែរ ។តែបើតាមមន្ត្រីអាវុធហត្ថគ្រាន់តែឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់មនុស្សញៀនល្បែងបានចំនួន៣៧នាក់ ក្នុងនោះប្រុស១៣នាក់ ស្រី២៤នាក់ រួមជាមួយវត្ថុតាង បៀ ជាច្រើនហ៊ូរ ។ក្រោយពីឃាត់អ្នកញៀនល្បែងបានទាំង៣៧នាក់ រួចនាំទៅកាតិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *