អត្ថន័យខាងលើ គឺជាសម្ដីដែលឯកឧត្ដមបណ្ឌឹត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាជំនួយការផ្ទាល់សម្ដេចតេជោ ព្រមទាំងលោកជំទាវឧបាសិការ ហ៊ុន ប៊ុនធឿន ជំនួយការក្រសួងការបរទេស បានមានប្រសាសន៍នៅក្នុងពិធីសម្ភោធអគារសិក្សា នឹងពិធីសម្ភោធបើកឲ្យប្រើប្រាស់ពេញ១ថ្ងៃ នូវអណ្ដូងទឹក កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ រហូតដល់ល្ងាចថ្ងៃដដែល នៅក្នុងសាលាបឋមសិក្សាជ្រោះជ្រៅពោធិ៍សាល ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ដែលឯកឧត្ដម នឹងលោកជំទាវ រួមទាំងក្រុមការងារ បាននាំសមិទ្ធិផលទាំងអស់នេះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានប្រារពពិធីសម្ភោធបើកឲ្យប្រើប្រាស់នូវអគារសិក្សា១ខ្នងមាន៤បន្ទប់ នឹងបង្គន់អនាម័យ២បន្ទប់ អស់ទឹកប្រាក់ជាង៦មុឺនដុល្លារ ដែលសមិទ្ធិផលទាំងនេះ គឺជាអំណោយរបស់សប្បុរសជនអាជីណូម៉ូតុ នៃប្រទេសជប៉ុន បាននាំថវិកាយកមកកសាងជូនដល់សិស្សានុសិស្សបានសិក្សានៅទីនោះផងដែរ។ឈ្លាតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើនូវពាក្យពេជ្រជាច្រើនឲ្យចេះថែរក្សានូវសមិទ្ធិផលទាំងនេះ កុំយកជើងទៅធាក់ជញ្ជាំងសាលារៀន មិនឲ្យគប់ឬចោល ទៅប៉ះសាលា ហើយបត់ជើងត្រូវចេះចាក់ទឹកសម្អាត ចូលបង្គន់ត្រូវដោះស្បែកជើង នឹងខឹតខំរៀនសូត្រឲ្យបានចេះដឹងល្អប្រសើរ។សូមបន្ថែមទៀតថា រហូតដល់ល្ងាចថ្ងៃខែដដែល ឯកឧត្ដមបណ្ឌិត សាង ប៊ុនលាង នឹងលោកជំទាវឧបាសក ហ៊ុន ប៊ុនធឿន បានបើកកិច្ចសម្ភោធអណ្ដូងទឹកប្រើម៉ូទ័រចំនួន៥កន្លែង ដាក់ឲ្យបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិប្រើប្រាស់ ដែលបានប្រារព្ធនៅសាលាបឋមសិក្សាសំរ៉ង ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះចំណាយអស់ថវិកាសរុបចំនួន៧.២០០ដុល្លារអាមេរិច។គួរបញ្ជាយល់ថា ការជួយជ្រមជ្រែងកសាង និងអភិវឌ្ឃន៍ គឺជាកត្តាធ្វើឲ្យប្រទេសយើងមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ជាមួយគ្នានោះចំពោះបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ កងកម្លាំងទាំងបីប្រភេទ ឯកឧត្ដមបណ្ដិង នឹងលោកជំទាវឧបាសិកា បាននាំនូវអំណោយអនុស្សាវរីយ៍ភ្ជាប់ដៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា យកមកចែកជូនរួមមាន៖ ក្រម៉ា, សៀវភៅ, បុិច នឹងថវិកាមួយចំនួន ជាការលើកទឹកចិត្តក្នុងការចំណាយពេលវេលារបស់បងប្អូន៕
Related Articles
អភិបាលរាជធានីភ្នំពេញបន្ត នាំអំណោយសម្ដេចតេជោចែកជូនប្រជាពលរដ្ឋ រស់នៅតំបន់ ដែលចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. នៅរសៀលថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន យកទៅចែកជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០ គ្រួសារ នៅក្នុងភូមិដំណាក់ធំ២និងដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមាន ជ័យ ។ អំណោយដែលប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារបានអង្ករ២៥គីឡូក្រាមមី១កេស ដូចទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ ។ ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការលំបាកហើយ ទាំងការរកស៊ីនឹងការរស់នៅប្រចាំថ្ងៃ។ តែលោកសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ កន្លងមកសម្ដេចតេជោហ៊ុនសែនបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ ។ បន្ថែមពីនេះ សម្ដេចបានយកចិត្តទុកដាក់ ពីជីវភាពប្រជាណលរដ្ឋបន្ថែមទៀតដោយបាន ជួយឧបត្ថម្ភជាស្បៀងអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ ។ អញ្ចឹងទេ លោកសូមឲ្យ បងប្អូនប្រជាពលរដ្ឋមានការយោគយល់ ហើយបើបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរសង្កាត់បាន ។ […]
ទីបំផុត ជនសង្ស័យឈ្មោះ Den Sony ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ ពីបទ ហិ ..;ង្សា ដោយចេតនា
(ភ្នំពេញ): យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិ ..;ង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:១៥ នាទី (ម៉ោង១៦:១៥ នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានដឹងថាជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ […]
កិច្ចសំណេះសំណាលរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយសមាជិកសមាជិកានៃសមាគមអ្នកសារព័ត៌មានក្នុងទិសដៅចូលរួមអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា…
ថ្ងៃចេញផ្សាយៈ December 1, 2023 រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន។ កម្មវិធីជួបជុំនេះក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ ជាងនេះទៅទៀតការជួបជុំជាមួយអ្នកសារព័ត៌មានដែលជាសមាជិកតំណាងឲ្យសមាគមនីមួយៗក៏បានយល់ដឹងស៊ីជម្រៅបន្ថែម។ពីរចក្ខុវិស័យនានាដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើបទបង្ហាញផ្សេងៗក្នុងគោលបំណងឲ្យបានស៊ីជម្រៅទាំងអស់គ្នា។ យ៉ាងណាមុិញសមាជិក សមាជិកា តំណាងសមាគមនីមួយៗមានអារម្មណ៍ និងសម្ដែងការពេញចិត្តចំពោះអ្វីដែលជាចក្ខុវិស័យរបស់ឯកឧត្តម នេត្រ ភាត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងនៅចំណុចល្អៗសម្រាប់ដំណើរការក្នុងវិស័យព័ត៌មាននៅកម្ពុជា។