ខេត្តសៀមរាប៖ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់បានបាញ់សម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។បើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលម៉ោង១៥ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង បាញ់អាវុធ១គ្រាប់ចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។ ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុសអាយុ១៣ឆ្នាំមុខរបរសិស្ស ដោយបានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុកមុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប។បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថាមូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។
Related Articles
តើអជ្ញាធរខណ្ឌសែនសុខហ៊ានបង្រ្កាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ក្នុងទឹកដី(សង្កាត់អូរបែកក្អម)ដែលមានយីហោ(ប៉អៅ)ដែលកំពង់បើកដំណើរយ៉ាងគគ្រឹកគគ្រេងមួយកន្លែងនេះទេ..?
(ភ្នំពេញ): ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងលួចបង្កប់ហ្គេមបាញ់ត្រីដែលមានយីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវ(1019) ស្ថិតក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពង់តែបើកអោយក្រុមអ្នកញៀនល្បែងទាំងប្រុស ទាំងស្រី ទាំងក្មេងចាស់អោយចូលលេងយ៉ាងអនាធិបតេយ្យ តើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានដឹងឬទេ ឬដឹងហើយធ្វើមិនដឹង នៅសម្ងំស្ងៀមមិនចុះបង្រ្កាប។ បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅជិតនោះបានបញ្ជាក់ថាទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ យីហោ(ប៉អៅ)មួយកន្លែងក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃ តែគេមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីផ្សារហុយ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើ បើកលេងទាំងយប់ទាំងថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅតែមិនមានវិធានការក្នុងការបង្រ្កាប! ធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗនៅមូលដ្ឋានរបស់គាត់ដូចជា ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។ ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ហួ ម៉េងវ៉ាង […]
ក្នុងថ្ងៃទី២ នាឱកាសឈប់សម្រាក មានភ្ញៀវទេសចរ ជាង២៧ម៉ឺននាក់ ចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស
ភ្នំពេញ ៖ ក្នុងថ្ងៃទីពីរ នាឱកាសឈប់សម្រាករយៈពេលវែង ដែលត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេស ចំនួន ២៧៧,០៧៨នាក់ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពត មានអ្នកទៅលេងច្រើនជាងគេ។ យោងតាមស្ថិតិភ្ញៀវជាតិ និងអន្តរជាតិ សម្រាប់ថ្ងៃទី១៨ ខែ សីហា របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួន សរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមាន ចំនួន២,៧៧០នាក់៕
បើកលឿនដូចហោះចឹង!រថយន្តបែនដឹកដីបុកម៉ូតូពីក្រោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូដាច់ជើងម្ខាង
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានដាច់ជើងម្ខាង ខណៈពេលជិះម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលមកបុកពីក្រោយ រួចអស់ប្រហែលជាង១០ ម៉ែត្រទើបដល់អ្នកបើកបររថយន្តឈប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបងក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១៥ នាទីរសៀលថ្ងៃទី៤ខែមករាឆ្នាំ ២០២១ នៅត្រង់ចំណុចស្ពានដែកចំការដូងតាមបណ្ដោយផ្លូវ២១៧ ឋិតនៅក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ។ អ្នកបេីកបររថយន្តបង្ករមានឈ្មោះ ឃុន ទីឡុង ២៣ ឆ្នាំមុខរបរជាអ្នកបេីករថរថយន្តស្នាក់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្ពានដែកចំកាដូងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីចាស់តាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងស្តុបស្ពានដែកចំការដូង ស្របពេលនោះក៏មានបុរសម្នាក់បើកបររថយន្តបែនដឹកខ្សាច់បើកតាមបណ្ដោយផ្លូវ ៣៧១ បត់ឆ្វេងឡើងមកផ្លូវ ២១៧ក្នុងល្បឿនលឿនស្រាប់តែជ្រុលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះរួចក៏អស់ប្រហែលជា១០ ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំ ភ្លាមនោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដែលឈរជើងនៅស្ពានដែកចំការដូងក៏បានឃាត់ខ្លួនភ្លាមប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍នៅ ចំណែកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយមកសមត្ថកិច្ចចរាចរខណ្ឌដង្កោបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕