ព័ត៌មានជាតិ

ពិតជាលឿនមែន! លួចម៉ូតូបានពីពេលយប់ព្រឹកឡើងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបាន

   ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខនិងនគរបាលប៉ុស្តិ៍ទឹកថ្លាបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូនិងកាបូបលុយរបស់នារីម្នាក់បានសម្រេចហើយគេចខ្លួនបាន១២ម៉ោង។ 
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង ១៤និង០០នាទីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកសុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឲ្យដឹងថា៖ កាលពីវេលម៉ោង០៣ និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ ជនសង្ស័យ​ឈ្មោះ សុខ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។  បានធ្វើសកម្មភាព លួច(លួចម៉ូតូ និង កាបូបស្ពាយមានប្រាក់ និងទូរសព្ទ័ដៃ) របស់នារីម្នាក់ឈ្មោះ តឿ ចាន់ទី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ ។ 
លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា៖ ក្រោយពីទទួលពាក្យបណ្តឹងពីនារីរងគ្រោះភ្លាមលោកបានរាយការណ៍ជួនថ្នាក់លើក្នុងនោះក៍មានការដឹកនាំដោយលោកគួច សុភា អធិការរងខណ្ឌសែនសុខតំណាងលោក អធិការខណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លាស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាននិងដកហូតម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1AG-7421 របស់ជនសង្ស័យ ។
សម្ភរបាត់បង់ទូរសព្ទ័ដៃ០២គ្រឿង . កាបូបស្ពាយ០១ . ចិញ្ចៀន០១វង់ . លុយដុល្លា១០០ដុល្លា ។ 
បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *