ព័ត៌មានជាតិ

រថយន្តទំនើបឡង់គ្រីស័រមួយគ្រឿង ត្រូវរថយន្តកូរ៉េ បើកបុកកៀរទាំងកំរោល រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តកូរ៉េមួយគ្រឿងមិនប្រយ័ត្ន ហើយវ៉ាជែងមិនផុតទៅកៀររថយន្តស៊េរីទំនើបឡង់គ្រីស័រទាំងកំរោលបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្ដីបុរសម្នាក់ ដែលជាតៃកុងរថយន្តកូរ៉េ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5844 ធ្វើដំណើរចេញមកពីផ្លូវបេតុងឡើងមកតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ រូបគាត់មិនប្រយ័ត្ន វ៉ាមិនផុតកៀររថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-3389 ដែលកំពុងធ្វើដំណើរស្រប់ទិសគ្នាទាំងកំរោល បណ្តាលឱ្យរថយន្តម៉ាកឡង់គ្រីស័ររងការខូចខាតកាងខាងមុខយ៉ាងដំណំ រីឯរថយន្តកូរ៉េវិញរងការខូចខាតបន្តិចបន្តួច ដោយករណីនេះ មិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់ភាគីរថយន្តទាំងពីរគ្រឿងបានបើករថយន្តមកដាក់គៀនខាងរួចធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ភាគីខាងតៃកុងរថយន្តកូរ៉េជាអ្នកបង្ក បានសម្រេចចិត្តយល់ព្រមយករថយន្តម៉ាកឡង់គ្រីស័ជាអ្នករងគ្រោះ ទៅជួសជុលឱ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនិងកន្លែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *