ព័ត៌មានជាតិ

ករណីបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែងក្នុងខណ្ឌសែនសុខ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួននឹងក្រមា នៅក្នុងបន្ទប់ផ្ទះជួលជាន់ទីបី។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចផ្ទះជួលខាងក្រោយវត្តទឹកថ្លាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានប្រទះឃើញបុរសម្នាក់នេះស្លាប់ដោយសារចងកសម្លាប់ខ្លួននឹងក្រមានៅក្នុងផ្ទះជួលជាន់ទី៣ដោយមិនទាន់ដឹងពីមូលហេតុនៃការស្លាប់នោះទេជនរងគ្រោះមានឈ្មោះ ម៉ា ត្រា អាយុ២៤ ឆ្នាំជានិស្សិតឆ្នាំទី 4 ផ្នែកគីមីចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់លេខ36 កន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពដែលបានស្លាប់នៅក្នុងផ្ទះជួលនោះ៕ដោយ%ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *