ព័ត៌មានជាតិ

ចាប់បានជនប្រុសស្រីចំនួន ៧ នាក់ទាក់ទងនឹងករណីប្រើប្រាស់ជួញដូរខុសច្បាប់នៅសាធាតុញៀន

                                                                                      ខេត្តកំពង់ស្ពឺ ៖​ នៅថ្ងៃអាទិត្យ​ ទី១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ វេលាម៉ោង០២និង៣០នាទី​ យប់​ មាន​នៅចំណុច​ព្រៃប្រេងខ្យល់ខាងលិចភូមិក្រាំងពុទ្ទ្រា ឃុំព្រះស្រែ ស្រុកឧដុង្គ មុខសញ្ញាស​ង្ស័​យជាអ្នកប្រើប្រាស់​ រក្សា​ទុក​​ជួញដូរគ្រឿ​ង​ញៀ​នខុសច្បាប់​ ត្រូវ​បានកំលាំងអធិការ​ដ្ឋា​ននគរ​បាលស្រុកឧដុង្គបង្រ្កាប​នៅក្នុងព្រៃប្រេ​ង​ខ្យល់ ជាក់ស្តែង​ឃាត់ខ្លួន​បានជនស​ង្ស័យ​ ០៧​ នាក់

១.ឈ្មោះ អុិន រស្មី​ ភេទប្រុស អាយុ២៩ឆ្នាំ​ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល 

២.ឈ្មោះ រតនៈ​ សីហា​ ហៅអួច ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ​

៣.ឈ្មោះ ហៃ ដានី​ ភេទប្រុស អាយុ៣០ឆ្នាំ​ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល 

៤.ឈ្មោះ ហៃ ប៊ុនរ៉ុង​ ភេទប្រុស អាយុ១៨ឆ្នាំ​ឃុំផ្សារដែក ស្រុកពញាឭ​ខេត្តកណ្តាល 

៥.ឈ្មោះ ហុង សំបូ ភេទប្រុស អាយុ១៩ឆ្នាំ​ឃុំទំនប់ធំ ស្រុកពញាឮ​ខេត្តកណ្តាល 

៦.ឈ្មោះ ឆែម ស្រីវីន​ ភេទស្រី អាយុ២០ឆ្នាំ ឃុំដា ស្រុកមេមុត ខេត្តកំពង់ចាម 

៧.ឈ្មោះ ហួត ស៉ីណា ភេទប្រុស អាយុ​១៨​ឆ្នាំ​ ឃុំផ្សារដែកក្រោម ស្រុកពញាឮ ខេត្តកណ្តាល ដោយបានគោលការណ៍ណែនាំពីលោ​ក​ឧ​ត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគ​របា​ល​ខេត្ដ​កំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ ខឹម​ សា​ម៉ុន​ អធិការនគរបាលស្រុកឧដុង្គ​ ដឹក​នាំ​ ដោ​យមានកិច្ច​សហការ​ពីអាជ្ញាធរ​មូលដ្ឋាន​ ប​ន្ដឆែកឆេរ​ រុករកឃើញម្សៅក្រាមពណ៌ស​ស​ង្ស័យជាគ្រឿងញៀន ចំនួន​២៣​កញ្ចប់​ ក្នុ​ង​នោះ​ ម្សៅច្រកស្បោង​ ចំនួន​ ០៩​កញ្ចប់​ធំ​ ម្សៅ​ច្រកស្បោង​ ចំនួន​ ០១មធ្យម​ និងម្សៅច្រ​កស្បោង​ ចំនួន​ ១៣​ តូច​ និងថ្នាំប្រភេទគ្រាប់​ WY​ ចំនួន២៧គ្រាប់ ជញ្ជីងថ្លឹង​​អេឡិ​ច​ត្រូនិក​ ​ចំនួន​ ០១​គ្រឿង ទូរស័ព្ទដៃប្រភេទចំ​រុះ​ ចំនួន​០៣គ្រឿង លុយរៀល​ ៥៥៥,៥០០​ រៀល​ លុយដុល្លា៦១ដុល្លារ​ លុយបាត​២០,០​០​០​បាត លុយដុង ១០,០០០ដុង​ ម៉ូតូចំនួ​ន០៤​គ្រឿ​ង កាំភ្លើងកែឆ្នៃប្រើខ្យល់​ចំនួន​ ០១​ដើម និងឧបករណ៍​កែច្នៃ​សំរាប់ប្រើប្រាស់​គ្រឿ​ង​ញៀនមួយចំនួនទៀត។​ 

ពាក់ព័ន្ធករណីខាងលើ​ជំនាញបានកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ​ អ​យ្យការ​ដើម្បីចាត់ការតាមនិតិវិធី​ច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *