ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខែ្មរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
លោក សុឃិត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល។ បន្ថែមលើសពីនេះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកដូចជាទូរស័ព្ទដៃ និងកុំព្យូទ័រ ត្រូវបានរឹបអូសយកផងដែរ។
លោក សុឃិត ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារតែការផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុករិះគន់ពីបញ្ហាដែលកើតមាននៅក្នុងសង្គមកម្ពុជា និងត្រូវដាក់ឱ្យជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃសតាំងពីពេលនោះមក៕