ព័ត៌មានជាតិ

យាយ​ម្នាក់ អាយុ ៧៦​ឆ្នាំ មិន​ព្រម​ស្វែងរក​ធម៌​អារ្យ បែរជា​ញុះញង់​ឲ្យ​ក្មេងៗ ​៧​នាក់ ដើរ​សុំទាន យកលុយ​ឲ្យ​ខ្លួនត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញចាប់ខ្លួន​


​ភ្នំពេញ​៖ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី​លោក គុជ គី​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ករណី​ញុះញង់​អនីតិជន​ឲ្យ​ដើរ​សុំទាន ស្ថិតនៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ​តាមផ្លូវ​មាត់ទន្លេ ដោយ​ដឹកនាំ និងបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​កា​រព​ងារ​អនីតិជន​។ ការឃាត់ខ្លួន​ស្ត្រី​ចំណាស់​គ្មាន​មេត្តាធម៌​រូបនោះ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​។​

​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​ជំនាញ បាន​រំដោះ​ក្មេងៗ សុំទាន​ចំនួន ៧​នាក់ (​ស្រី​២​នាក់​) និង​បាន​ឃាត់ខ្លួន​ឈ្មោះ អ៊ុ យឿន ភេទ​ស្រី​អាយុ៧៦​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកមើលការខុសត្រូវ​ពួកក្មេងៗ និង​យកលុយ​ដែល​បាន​ពី​ការ​សុំទាន​របស់​ក្មេងៗ​ទាំងនោះ​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *