ញត្តិគាំទ្រ ចំពោះការប្រកាស និងការដាក់ឱ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា”យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមគាំទ្រ ចំពោះការដាក់ឲ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែលមានគោលដៅតម្រង់ទិសអ្នកសារ ព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់សមាគមសារព័ត៌មាន អង្គភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យគោរព និងប្រតិបត្តិគោលការណ៍ក្រមសីលធម៌ឱ្យបានត្រឹមត្រូវ។ សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) មើលឃើញថា “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា” បានលើកពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែលប្រមូលធាតុ ចូលដ៏សំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីជៀសផុតពីការចោទប្រកាន់ ឬល្មើសច្បាប់ព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្សព្វផ្សាយ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែល បានរៀបចំឡើងដោយក្រសួងព័ត៌មានកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មាន នៃទីស្តីការក្រសួង ព័ត៌មាន។សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) បានចាត់ទុកថា “ធម្មនុញ្ញវិជ្ជាជីវៈសារ ព័ត៌មានកម្ពុជា” ពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ណាស់ សម្រាប់អ្នកសារព័ត៌មានទាំងអស់គ្នា ដើម្បីពង្រឹង នូវការផលិតព័ត៌មានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយមិនប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ដែលជាហេតុ នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គម និងសិទ្ធិបុគ្គល។ជាថ្មីម្តងទៀតយើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ (AEMSJ) សូមប្រកាសគាំទ្រចំពោះក្រសួងព័ត៌មានដែលបានបង្កើត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” នេះឡើង ដើម្បី ជាប្រយោជន៍សង្គម ផ្តល់នូវសិទ្ធិពេញលេញដល់អ្នកសារព័ត៌មានក្នុងការបំពេញការងាររបស់ខ្លួនក្នុងសង្គម ការផ្សព្វផ្សាយ ព័ត៌មានដែលមានតុល្យភាពប្រកបដោយគុណភាព និងការពិត មិនក្លែងបន្លំ ចូលរួមជំរុញឱ្យសង្គមឆ្ពោះទៅរកការរីកចម្រើន៕
Related Articles
ប្រជាពលរដ្ឋកំពុងតែភ័យព្រួយរឿងកូវីដ បែរជាភោជនីយដ្ឋាន អេនជែល ព្រហើនណាស់ហ៊ានលួចបើកខារ៉ាអូខេយ៉ាងកងរំពង ដូចគ្មានរឿងអីកើតឡើង ផ្គើនបទបញ្ជា សាលារាជធានីភ្នំពេញ ពេលនេះចាត់ការហើយ
ភ្នំពេញ ៖ កម្លាំងនគរបាលស្នងការរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះបិទទីតាំងហាងខារ៉ាអូខេមួយកន្លែងក្រោយពីមិនស្តាប់ការណែនាំដោយនៅតែបន្តបេីករាល់ថ្ងៃឃាត់ខ្លួនមនុស្សជាច្រើននាក់ ។ ការចុះបិទទីតាំងខារ៉ាអូខេខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅភោជនីយដ្ឋាន អេន ជេល តាមបណ្តោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ តាមការបង្ហេីបពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលេីកន្លងមកអាជ្ញាធរធ្លាប់ចុះធ្វេីការណែនាំជាច្រេីនលេីកច្រេីនសារមកហេីយដោយជំងឺកូវីដ-១៩កំពុងវាយលុកតែទីតាំងខាងលេីល្មើសនិងការណែនាំនៅតែបន្តបេីកដដែលទេីបវេលាកេីតហេតុកម្លាំងនគរបាលចុះធ្វេីការបង្ក្រាបនិងបិទជាបណ្ណោះអាសន្នឃាត់មនុស្សជាច្រេីនអ្នកផងដែរយកទៅស្នងការនគរបាលរាជធានីភ្នំពេញ ៕
អាវុធហត្ថខេត្តព្រះសីហនុ ឆ្មក់ចុះបង្ក្រាបជនសង្ស័យ៨នាក់ និងដកហូតថ្នាំញៀនមួយចំនួន
ព្រះសីហនុ ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនមនុស្សចំនួន៨នាក់ ត្រង់ចំណុចក្រុម៤ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ របាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងយុទ្ធនាការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀននោះ ដឹកនាំពីលោកវរសេនីយ៍ត្រី ឡុង គឹមហួរ ប្រធាន ការិយាល័យបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថទំបន់រលកក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត។ របាយការណ៍បានឲ្យដឹងទៀតថា មនុស្សដែលឃាត់ខ្លួនបានចំនួន៨នាក់ ហើយធ្វើពិនិត្យតេស្តរកសារធាតុញៀនរកឃើញមានចំនួន៥នាក់ ដែលប្រើប្រាស់សារធាតុញៀន ហើយក្នុងចំណោម ០៥នាក់នោះធ្លាប់ចេញពីគុកចំនួន២នាក់ទៀតផង។ ជនសង្ស័យទាំង៨នាក់រួមមាន៖ ទី១. ឈ្មោះ សាន្ត ប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់៤ ក្រុងព្រះសីហនុ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ទើបតែចេញបាន២ខែ។ ទី២. ឈ្មោះ ថោង សារ៉ាត់ អាយុ៣២ឆ្នាំ មុខរបរលក់ធ្យូង ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ទើបចេញបានមួយឆ្នាំ។ […]
ក្មេងស្រីសិស្សសាលា អាយុ១២ឆ្នាំម្នាក់ លង់ទឹកស្លាប់ក្នុងរណ្តៅជីកដី
ព្រះសីហនុ ៖ ក្មេងស្រីសិស្សសាលា អាយុ១២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ក្នុងរណ្តៅជីកដីមួយកន្លែង ម្តុំជិតបញ្ជាការដ្ឋានតំបន់សឹករងខេត្តព្រះសីហនុ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។ សមត្ថកិច្ចប្រាប់ថាសាកសពឈ្មោះស៊ី ម៉ាលីកាអាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦ សាលាបឋមសិក្សាចំកាកៅស៊ូ ក្រុងព្រះសីហនុ ឳពុកឈ្មោះ សំ ចាន់វ៉ាន់ស៊ី អាយុ៣៩ឆ្នាំ (លែងលះគ្នា) ម្តាយ ឈ្មោះគី សុធារី អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ។ បើតាមសមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះមកលេងទឹកជាមួយមិត្តភក្តិរអិលជ្រុះស្បែកជើង ហើយជនរងគ្រោះ បានចុះទៅយកក៏បណ្តាលឲ្យធ្លាក់ទឹកស្លាប់តែម្តង។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណី៕