តាកែវប៉ុន្មានថ្ងៃមុន៤នាក់ក្រុមគ្រួសារ ព្រៃនប់៦នាក់ក្រុមគ្រួសារ!!សពត្រូវបានដឹកដល់ផ្ទះហើយទាំង៦រូប នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម.! Update៖ ស្លាប់កើនឡើង៦នាក់របួ.សធ្ងន់០១នាក់ សុទ្ធសឹងជាគ្រួសារសាច់ញាតិនឹងគ្នា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់.!ស្រុកព្រៃនប់៖ មកដឹងអត្តសញ្ញាណជនរ ងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ និងរថយន្តកុងតឺនរ័ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រលប់ថ្ងៃ១៧សីហា២០២៤(ស្លា.ប់៦នាក់របួ.សធ្ងន់០១នាក់ សុទ្ធសឹងជាគ្រួសារសាច់ញាតិនឹងគ្នា) ក្នុងនោះភាគីរថយន្ដហាយឡែនឌ័រ មានទិសដៅពីរាជធានីភំ្នពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អេ សុងហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងអ្នករួមដំណើរចំនួន០៦នាក់៖១.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី អាយុ៣៣ឆ្នាំ (ត្រូវជាបងស្រីបង្កើតអ្នកបើកបរ និងត្រូវជាប្រពន្ធឈ្មោះ ហេង សុខលាង និងមានកូនស្រី០២នាក់ឈ្មោះ ចឹង មួយឆេង និងឈ្មោះ ចឹង មួយឡា)២.ឈ្មោះ ហេង សុខលាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរស្មៀន (ត្រូវជាបងថ្លៃអ្នកបើកបរ)៣.ឈ្មោះ ចឹង មួយឆេង ភេទស្រី .១.៣. ឆ្នាំ (ត្រូវជាក្មួយអ្នកបើកបរ)៤.ឈ្មោះ ចឹង មួយឡា ភេទស្រី .០.៧. ឆ្នាំ (ត្រូវជាក្មួយអ្នកបើកបរ)៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី អាយុ២២ឆ្នាំ (ត្រូវជាប្អូនស្រីបង្កើតអ្នកបើកបរ) ៦.ឈ្មោះ ប៉ាង សុខ ភេទស្រី អាយុ៦៨ឆ្នាំ (ត្រូវជាមីងបង្កើតអ្នកបើកបរ) អ្នកទាំង០៧មានទីលំនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ គ្រោះថ្នាក់នេះបណ្តាលឲ្យស្លា.ប់ចំនួន០៦នាក់ និងរបួ សធ្ងន់០១នាក់៖១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួ.សធ្ងន់) ២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ) ៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (ស្លា.ប់នៅកន្លែងកើតហេតុ) ៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ) ៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ) ៦.ឈ្មោះ ប៉ាង សុខ ភេទស្រី (ស្លា.ប់នៅកន្លែងកើតហេតុ) ៧.ឈ្មោះ ចឹង មួយឆេង ភេទស្រី (រងរបួ.សធ្ងន់ រួចបានស្លា.ប់នៅមន្ទីរពេទ្យ)៕#សូមចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារនៃសពផង!!
Related Articles
ឃុំខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់ លួចនាំមនុស្ស ឆ្លងដែនចូលទៅក្នុងប្រទេសថៃដើម្បីចំណាកស្រុកធ្វើ ការងារ ដោយទទួលលុយចំនួន 1500បាត
ខេត្តឧត្តរមានជ័យ៖លោក វ៉េង ហ៊ត់ ចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់ ជាបណ្តោះអាសន្ននៅពន្ឋនាគារខេត្ត ដោយចោទពីបទ ការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង តាមការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពី សំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជា មេបញ្ជាការប្រចាំទិសភូមិភាគ 4 និង 5 ដែលបាន ដាស់តឿន ក្រើនរំលឹកជាប្រចាំ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកតាមខ្យែបន្ទាត់ព្រំដែន ឲ្យយកចិត្តទុកដាក់ រឹតបន្ដឹងការចេញចូលខុសច្បាប់តាមច្រករបៀង ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ19ពីប្រទេសថៃ។ នៅយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៩-២០នាទី កម្លាំងនគរបាលការពារព្រំដែនគោកលេខ702 របស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដែលល្បាត នៅចំណុចច្រករបៀងអូរខ្លាឃ្មុំ ស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យប បានបង្ក្រាប ករណី នាំមនុស្សឆ្លងដែនខុសច្បាប់ 01 […]
ជិះម៉ូតូឡាំប៊្រីដាល្បឿនលឿនពេក ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូឡាំប៊្រីដាក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ គង់ គឹមស៊ុន អាយុ៤៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឡាំប៊្រីដា ស្នាក់នៅម្ដុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង ជាប្រភេទរថយន្តសណ្ដោងទូរកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-7425 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងក្រុមហ៊ុនផែស្ងួតតេងឡាយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូឡាំប៊្រីដាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-5598 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…
សមាគមសារព័ត៌មាន AE MSJ សូមអបអរសាទរ សូមគោរពជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា