នេះជាស្ពានបេតុង ប្រវែង៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាដោយបញ្ជាការដ្ឋានវិស្វកម្ម នៅជាប់បង្គោលព្រំដែនលេខ៦៦។ជិះកាត់ផ្លូវក្រវ៉ាតព្រំដែន ឬស្របតាមខ្សែបន្ទាត់ព្រំដែន ពីត្បូងឃ្មុំដល់ចំនុចអូអាម ស្រុកកែវសីមា ប្រវែង ១០៧គីឡូម៉ែត្រ។ ខ្ញុំសង្កេតឃើញមានចម្ការពលរដ្ឋជាប់ព្រំដែន ពលរដ្ឋធ្វើដំណើរតាមផ្លូវបន្ទាត់ព្រំដែន មានផ្ទះ ការចិញ្ចឹមសត្វ រកត្រី នេះគឺជារបងព្រំដែនដ៏រឹងមាំហើយ។ រាជរដ្ឋាភិបាលបានខិតខំក៏សាងផ្លូវក្រវ៉ាតព្រំដែន អស់រយៈកាលជិត ៨ឆ្នាំ ទើបបានផ្លូវក្រវ៉ាតព្រំដែន ទទឹង ៨ម៉ែត្រ ប្រវែង១២៧០គីឡូម៉ែត្រ។ដើម្បីការពារព្រំដែនអោយរឹងមាំជាងនេះ សូមបងប្អូនសាមគ្គីគ្នាក្នុងនាមជាខ្មែរ រៃថវិការយកទៅជួយអភិវឌ្ឍដូចជា ដាក់សូឡាតាមផ្លូវក្រវ៉ាតព្រំដែន យកចិត្តទុកដាក់ជួយឧបត្ថម និងផ្តល់ក្តីស្រលាញ់ដល់ពលរដ្ឋ និងកងកំលាំងការពារព្រំដែនយើងជាដើម។ជៀសវាងចាញ់បោក រៃថវិការអោយលោក សម រង្សុី និងក្រុមប្រឆាំងជ្រុលនិយម សូមបងប្អូនមកទស្សនាព្រំដែនយើងទាំងអស់គ្នា។
Related Articles
សម្តេចតេជោ នឹងអញ្ជើញចូលរួមប្រជុំពិសេស ថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ ជាបណ្ដោះអាសន្ន បន្ទាប់ពីការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើស្រី្ដ ជាភរិយាលោកអគ្គនាយកពន្ធនាគារ។ នៅថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាល នៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ ម្យ៉ាងទៀត ក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។ ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីពន្ធនាគារទាំង៣ នៅរាជធានីភ្នំពេញ បានស្នើសុំផ្អាករាល់ការបញ្ជូនអ្នកជាប់ឃុំមកសវនាការ។ សាលាដំបូងរាជធាខីភ្នំពេញ សូមជម្រាបជូនលោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពន្ធនាគាររាជធានីភ្នំពេញ (PJ), មណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) បានដាក់លិខិតមកសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំផ្អាករាល់សវនាការសម្រាប់ជនជាប់ឃុំ នៅពន្ធនាគាររាជធានីភ្នំពេញ, មណ្ឌលអប់រំកែប្រែទី១ […]
មិនដឹងថាសមត្ថកិច្ចស្រុកខ្សាច់កណ្តាលបានដឹងដែទេថាមានការបើកលេងល្បែងស៊ីសងខុសច្បាប់កត់(ឆ្នោតវៀតណាម)ក្នុងទឹកដីខ្លួន…
(ខេត្តកណ្តាល)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ឥលូវនេះទីតាំងល្បែងស៊ីសងកត់ឆ្នោតវៀតណាមចំនួន២កន្លែងដែលមានសញ្ញាសម្គាល់ (P51)កំពុងបើកលេងយ៉ាងរលូនដែល ស្ថិតនៅចំណុចភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មិនទាន់ឃើញមានអាជ្ញាធរស្រុកនិងសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនៅឡេីយទេ ដែលកំពុងផ្កើនប្រសាសន៍សម្តេច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។ប្រជាពលរដ្ឋនៅជិតទីតាំងកត់ឆ្នោតវៀតណាមខាងលើបានឲ្យ ដឹងថាទីតាំងនេះបាននាំគ្នាទៅចាក់ដោយមេកន្ទុយលេខបានចេញជាកន្ទុយសន្លឹកឆ្នោតអោយអ្នកចាក់ អ្នកខ្លះទៀតបានចាក់តាមប្រព័ន្ធទូរស័ព្ទ តេលេក្រាមនឹងតាមឆាត ទៅវិញទៅមកដោយប្រើប្រាស់ទូរស័ព្ទនឹងប្រព័ន្ធកុំព្យូទ័រ។ពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថាម្ចាស់ទីតាំងទាំង២ដែលបើកកត់ឆ្នោតវៀតណាមដោយចំហរមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចនោះទេគឺពួកគេហ៊ានទទួលអ្នកទៅចាក់ម្តងៗរាប់សិបមុឺនរៀល មានអ្នកចាញ់អស់ប្រាក់ជាច្រើនមានទាំងក្មេងមានទាំងចាស់ធ្វើឲ្យក្រុមគ្រួសារមានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ។ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនិងលោកអធិការស្រុកខ្សាច់ខេត្តកណ្តាល មានចំណាត់ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងខណៈម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនកំពុងតែផ្គើននិងបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនិងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលនិងមានវិធានការចុះបង្ក្រាបល្បែងស៊ីសងឆ្នោតវៀតណាមទាំង២ទីតាំងខាងលើនេះជាក់ជាមិនខាន។ ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)នេះ នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ […]
យុវជ២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុករថយន្តព្រូសបត់ត្រឡប់ក្រោយ រងរបួសបាក់ភ្លៅម្នាក់ និងរបួសស្រាលម្នាក់
ភ្នំពេញ ៖ យុវជ២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាកព្រូស បើកបរដោយបុរសជនជាតិស្បែកខ្មៅ កំពុងបត់ឆ្វេងចូលបុរី ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម្នាក់របួសបាក់ភ្លៅ ចំណែកម្នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខបុរីពិភពថ្មី២ តាមបណ្ដោយផ្លូវបេតុងព្រៃសរ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ បើតាមសម្ដីបុរសជនជាតិស្បែកខ្មៅ ដែលចេះភាសាខ្មែរតិចៗ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ បានបើករថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-2612 ចេញពីផ្ទះបើកបរតាមផ្លូវបេតុងព្រៃសរ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ គេក៏បានបត់ឆ្វេងចូលមកបុរីពិភពថ្មី ដើម្បីមកលេងផ្ទះមិត្តភក្កិ ពេលនោះស្រាប់តែមានយុវជនពីរនាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FF-5097 មកក្រោយក្នុងល្បឿនលឿន ក៏ជ្រុលមកបុកចំកញ្ចក់មើលក្រោយពីចំហៀងពេញទំហឹង បណ្ដាលឲ្យបាក់និងកំពឹតរថយន្តផ្នែកខាងមុខ រីឯយុវជន២នាក់នោះ អ្នកឌុបរងរបួសស្រាល និងម្នាក់ទៀត ជិះនៅខាងក្រោយរងរបួសបាក់ភ្លៅខាងស្ដាំ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពហុព្យាបាលស និងសម្ភពម្លិះដង្កោដឹកយកទៅសង្គ្រោះ។ បើតាមសម្ដីជនរងគ្រោះឈ្មោះ ទី ណា ភេទប្រុស អាយុ២១ឆ្នាំ […]