ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)

យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អ៊ឹម អេស ជេ (AEMSJ) បានសង្កេត ឃើញថាក្នុងពេលថ្មីៗនេះមានការលើកឡើងពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់លើបញ្ហា CLV-DTA ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រ កម្ពុជា។យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV- DTA) ដែលបាននាំមកនូវផលប្រយោជន៍សង្គមជាតិ ពិសេសសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ ដែលមាន គោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ […]

ព័ត៌មានជាតិ

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនខ្លួនជនជាតិថៃម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបន្ទាយមានជ័យ)=កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ទេពផន ប៊ុនគុណ ហៅប៊ីន អាយុ២៧ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង គ្រឿងញៀនប្រភេទ WY ចំនួន ០១ថង់កិប ស្មើនឹង ១០គ្រាប់ ទម្ងន់ ១,១១ក្រាម, ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដា SCOOPY ពណ៌ផ្កាឈូកលាយសគ្មានផ្លាកលេខ, ទូរសព្ទ ចំនួន ០១គ្រឿង (ម៉ាកIphone SE ០១គ្រឿង ពណ៌ស) រួមនឹងវត្ថុតាងមួយចំនួនទៀត។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ជនសង្ស័យ ៨នាក់ មានជនជាតិចិន៦នាក់ និង ខ្មែរ២នាក់ ក្នុងករណីជនជាតិចិន ចាប់ជនរងគ្រោះចំនួន២នាក់ ដាក់រថយន្ត

(ខេត្តព្រះសីហនុ) ជនសង្ស័យ ៨នាក់ មានជនជាតិចិន៦នាក់ និង ខ្មែរ២នាក់ ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួនបានហើយ ក្នុងករណីជនជាតិចិន ចាប់ជនរងគ្រោះចំនួន២នាក់ ដាក់រថយន្ត នៅក្រុងព្រះសីហនុ។ ហេតុការណ៍នេះ កើតឡើង នៅម៉ោងជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅម្តុំស្តុបផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋាន ឈ្មោះ តុងប៉ីហ្សាវខាវ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយកើតហេតុ សមត្ថកិច្ច បានដាក់កំលាំងបើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ រហូតដល់ម៉ោង ០២និង៣០ព្រឹក ថ្ងៃទី០៦ ខែឆ្នាំដដែល កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ (ជនជាតិចិន ៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន០២នាក់ (ស្រ្តីខ្មែរ០១នាក់ និងជនជាតិចិន០១នាក់)។ សូមបញ្ជាក់ថា ករណីខាងលើ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានដកហូតនូវ កាំភ្លើងខ្លី០២ដើម ខ្នោះដៃចំនួន០២គូរ និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីកសាងនិតិវិធីច្បាប់បញ្ជូនទៅតុលាការ៕

ព័ត៌មានជាតិ

ពិធីបើកការដ្ឋានគម្រោង «ព្រែកជីកហ្វូណនតេជោក»តម្លៃ ១ ៧០០លានដុល្លារ គម្រោងព្រែកជីកហ្វូណន មានប្រវែង១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់

ពិធីបើកការដ្ឋានគម្រោង «ព្រែកជីកហ្វូណនតេជោក»តម្លៃ ១ ៧០០លានដុល្លារ គម្រោងព្រែកជីកហ្វូណន មានប្រវែង១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះគ្រោងចំណាយថវិកា ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់៤ឆ្នាំ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ ១,៦លាននាក់ ដែលរស់នៅអមសងខាងផ្លូវទឹកព្រែកជីកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកែវ។

ព័ត៌មានជាតិ

ញត្តិគាំទ្រពិធីបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ”សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ញត្តិគាំទ្រពិធីបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ”សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោឲ្យសម្រេចបានជោគជ័យដើម្បីជាប្រយោជន៍ដ៏សំខាន់ក្នុងពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាការតភ្ជាប់ផ្លូវទឹកយ៉ាងសំខាន់រវាង ទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តចំនួន៤ (បួន)រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពតនិងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ ព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកជញ្ជូនតាមផ្លូវទឹក កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា កាត់បន្ថយចម្ងាយផ្លូវ កាត់បន្ថយការខូចខាតផ្លូវ កាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទឆ្លងកាត់ដើម្បីដឹកទំនិញចេញទៅសមុទ្រ។ ព្រែកជីកហ្វូណនតេជោនឹងបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម […]

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមអំពាវនាវដល់ សមាជិក សមាជិកា អង្គភាពសារព័ត៌មានដែលជាសមាជិកសមាគមទាំងអស់ ព្រមទាំងអង្គភាពសារព័ត៌នានា និងមហាជនទាំង អស់ សូមចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយស្តីពី “ការបើកការដ្ឋានសាងសង់គម្រោង ព្រែកជីកហ្វូណន តេជោ” ដែលជាគម្រោងជាប្រវត្តិសាស្ត្រ គម្រោងរបស់ខ្មែរ

យោងសេចក្តីជូនដំណឹងលេខ២៤៥ សជណ ព.ម ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤ របស់ក្រសួង ព័ត៌មាន សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមអំពាវនាវដល់ សមាជិក សមាជិកា អង្គភាពសារព័ត៌មានដែលជាសមាជិកសមាគមទាំងអស់ ព្រមទាំងអង្គភាពសារព័ត៌នានា និងមហាជនទាំង អស់ សូមចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយស្តីពី “ការបើកការដ្ឋានសាងសង់គម្រោង ព្រែកជីកហ្វូណន តេជោ” ដែលជាគម្រោងជាប្រវត្តិសាស្ត្រ គម្រោងរបស់ខ្មែរ ធ្វើឡើងដោយខ្មែរ និងដើម្បីខ្មែរគ្រប់គ្នា ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះជាព្រឹត្តិការណ៍ប្រវិត្តិសាស្ត្រ និងជាមរតក សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗ ជំនាន់ត្រូវចងចាំនូវ គុណតម្លៃ និងអត្ថប្រយោជន៍ ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងជានយោបាយផ្លូវទឹករបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំក្រុមការងារប្រព័ន្ធផ្សព្វផ្សាយពិនិត្យមើលទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំក្រុមការងារប្រព័ន្ធផ្សព្វផ្សាយពិនិត្យមើលទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រារព្ធបើកជាផ្លូវការនៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅព្រែកតាកែវ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។