ព័ត៌មានជាតិ

អាសូរជីវិតកម្មករណាស់😭 ករណីបាក់រណ្តៅដីបូមរករ៉ែមាស…

(ខេត្តកំពង់ធំ៖) មនុស្ស ៤នាក់ បានស្លាប់ នៅក្នុងហេតុការណ៍បាក់រណ្ដៅដីបូមរករ៉ែមាសមួយកន្លែង នៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ ។⭕សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ៤នាក់ ដែលបាត់បង់ជីវិតខាងលើ៙ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់,៙ទី២-ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់,៙ទី៣-ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់៙ទី៤-ឈ្មោះ ពេល វុទ្ធី (តាវ៉ែនតា) ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោស្រុកបាកាន […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសផ្តល់ប្រាក់លើកទឹកចិត្ត ១ម៉ឺនដុល្លារ ដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម…

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប ដើម្បីផ្តល់កម្លាំងចិត្តជូនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ និងបានប្រកាសលើកទឹកចិត្តបន្ថែមចំនួន ១ម៉ឺនដុល្លារដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។ បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាការរួបរួមសាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅក្នុងប្រទេសក៏ដោយ។ ជាមួយគ្នាដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ […]

ព័ត៌មានជាតិ

ប្រធានរដ្ឋឡាវនឹងអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ចុងសប្តាហ៍នេះ…

ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភា ឆ្នាំ២០២៣ ហើយឯកឧត្តម ក៏នឹងចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្ដមបណ្ឌិត ថងលូន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ បន្ថែមពីនេះ ឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្ដីបារម្ភរួម។ […]

ព័ត៌មានជាតិ

ទស្សន:តាស៊ីក្លូ! បែកធ្លាយលិខិតរបស់លោក លី ម៉េងឃៀង ដែលធ្លាប់មានពិរុទ្ធភាពពីបទរួមគំនិតក្បត់ ស្នើសុំសម្ភារៈពីចៅក្រមសាលាដំបូងខេត្តកណ្តាល…

ភ្នំពេញ÷លោកលី ម៉េងឃៀង អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងជាអតីសមាជិកគណបក្សបេះដូងជាតិ ឥឡូវនេះស្រាប់គេឃើញលេចមុខជាថ្មីម្តងទៀតក្នុងឆាកនយោបាយ ក្នុងតំណែងជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាលទៀតផង។ សូមរំលឹកថាលោក លី ម៉េងឃៀង កាលនៅជាសមាជិក អតីតគណបក្សសង្គ្រោះជាតិ ធ្លាប់ជាប់ពិរុទ្ធភាពពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលពួកគេបានទៅជួបទណ្ឌិត សម រង្សី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីទទួលផែនការអូសទាញចលនាប្រជាពលរដ្ឋឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្សី » នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។                                  ក្រោយមកលោកលី  ម៉េងឃៀង ក៏ក្លាយទៅជាសមាជិកគណបក្សបេះដូងជាតិ ហើយក៏ជាសកម្មជនម្នាក់ដែលចូលរួមក្នុងអំពើទុច្ចរិតក្លែងស្នាមមេដៃប្រជាពលរដ្ឋដាក់ជូនក្រសួងមហាផ្ទៃដើម្បីបើកគណបក្សទៀតផង ។បន្ទាប់ពីគណបក្សបេះដូងជាតិត្រូវបានរំលាយទៅនោះ ស្រាប់តែគេឃើញលោក លី ម៉េងឃៀង លេចមុខមាត់ថ្មី  ក្នុងឆាកនយោយជាមួយគណបក្សភ្លើងទៀន ក្នុងតំណែងជាប្រធានប្រតិបត្តិខេត្តកណ្តាលទៀតផង។សូមអានលិខិតរបស់លោក លី ម៉េងឃៀង ដែលបានគោរពជូន លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដើម្បីស្នើសុំសម្ភារៈមកវិញ គ្រាដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីអំឡុងឆ្នាំ២០១៩ ដែលមានខ្លឹមសារដូចខាងក្រោម។

ព័ត៌មានជាតិ

ករណីឃាតក.ម្ម.ឃា.តករជាកូនបំណុលព្រោះតែគ្មានលុយសង…

កើតហេតុនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង២០នាទី កម្លាំងអធិការដ្ឋានស្រុកព្រៃកប្បាសបានទទួលព័ត៌មានថា នៅចំណុច ចំការស្លឹកគ្រៃ ក្រោយផ្ទះរបស់ឈ្មោះវ៉ាន់ រ៉េន ដែលម្ចាស់ទុកចោលទៅធ្វើការនៅប្រទេសថៃ នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី មនុស្សដេកស្លាប់ ជនរងគ្រោះមាន ឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ.ឃុំ កើតហេតុខាងលើ។.ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បានដាក់កម្លាំងទំនាញចុះស្រាវជ្រាវភ្លាមៗ និងមានការចង្អុល បង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដោយមាន ការសម្របសម្រួលពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសព ឃើញថាសពជនរងគ្រោះ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ យកកាំបិតចុងស្រួច ចាក់ចំនួន០៦ កាំបិត បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ នៅកន្លែងកើតហេតុនេះដែរបានបន្សល់ទុកវត្ថុតាង មានដូចជា ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម […]

ព័ត៌មានជាតិ

ក្រសួងពីរនៅកម្ពុជា សហការគ្នាលើកម្ពស់វិស័យកសិកម្មឌីជីថល…

(ភ្នំពេញ):ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍ នឹងផ្តល់ការគាំទ្រ ដល់ក្រសួងកសិកម្ម លើការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត នៅក្នុងក្រសួងកសិកម្ម ព្រមទាំងការសហការរៀបចំ ថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅ កាលពីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រវាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទាំងពីរ សរុបប្រមាណ ២៨០ នាក់។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយចប់ពិធីអនុស្សរណៈនេះ ក្រសួងទាំងពីរ ខាងលើ បានបញ្ជាក់ថាៈ ការចុះអនុស្សរណៈនេះ គឺបង្ហាញឱ្យឃើញពីកិច្ចខិតខំ […]

ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅមែន!!! ទោះមានស្លាបហើរក៏ហើរមិនរួចដែរ…

ខេត្តតាកែវ : សមត្ថកិច្ចចាប់ខ្លួនបានហើយ ឃាតករជាមនុស្សស្រី ចិត្តដាច់សាហាវណាស់ គ្មានមេត្តា លើកដៃប្រហារ ចាក់សម្លាប់ ម្ចាស់បំណុល អត់ញញើតដៃឡេីយ។ករណីឃាតកម្មកូនបំណុលចាក់សម្លាប់ ម្ចាស់លុយ ចំនួន៨កាំបិតចុងស្រួច នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស កាលពីយប់ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ ។ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ស្រុកព្រៃកប្បាស បានចុះស្រាវជ្រាវ និង ចាប់ខ្លួនមុខសញ្ញា ជាឃាតករបានហើយ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣ នេះ ។

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ទីម័រខាងកើត…

ពិតជាអស្ចារ្យណាស់ ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ចាប់ផ្តើមដោយវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ ដែលមាន កម្ពុជា (ម្ចាស់ផ្ទះ) ប្រកួតជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ អូឡាំពិក យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ កម្ពុជាទទួលបានជ័យជំនះលើភ្ញៀវ ក្នុងលទ្ធផល 4-0។ កម្មវិធីប្រកួតបានបញ្ចប់ទៅដោយរលូនក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទកភាព និងសុវត្ថិភាព ដែលក្នុងនោះគេឃើញមានកងកម្លាំងប្រដាប់អាវុធចម្រុះ បានរួមគ្នាប្រឹងប្រែង ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់ ក្នុងនោះក៏មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចូលរួមបំពេញតួនាទីយ៉ាងម៉ឹងម៉ាត់ ស្វាហាប់ ប្រកបដោយឯកសណ្ឋាន មធ្យោបាយ សម្ភារៈ ទំនើបទាន់សម័យ ក្រោមការអញ្ជើញចុះដឹកនាំដោយផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ៕