ព័ត៌មានជាតិ

តើ.លោក.(រតនា).មាន.អំ.ណាច.តួនាទីអ្វីបានអាចសម្របសម្រួលឲ្យបេីកល្បែងស៊ីសងហ្គេមបាញ់ត្រីតាមខណ្ឌមួយចំនួនក្នុងក្រុងភ្នំពេញលេងបានយ៉ាងសុខស្រួលយ៉ាងនេះ…

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ជាក់ស្តែងខណះនេះល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី កំពុងតែរីកដូចផ្សិតតាមខណ្ឌមួយចំនួនក្នុងក្រុងភ្នំពេញ ដែលគេដឹងថាមានមេការម្នាក់ឈ្មោះលោក រតនា ជាអ្នកសម្របសម្រួលដោះស្រាយរាល់បញ្ហាកើតឡើង ។ជាពិសេសលោកអភិបាលខណ្ឌក៏ដូចជាលោកអធិការខណ្ឌមួយចំនួនកំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុក ក្នុងការមិនអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជាឡើយ។យោងតាមប្រភពព័ត៌មានពីមហាជន បានអោយដឹងថា? បច្ចុប្បន្ននេះ នៅខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ មានល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ជាច្រើនកន្លែងកំពុងតែបើកដំណើរការយ៉ាងរលូន ដោយមានមេកាម្នាក់ជាអ្នករត់ការសម្របសម្រួល ។(ពោល)អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខណ្ឌមួយចំនួននោះ បានរក្សាភាពស្ងៀមស្ងាត់ហើយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។ ពលរដ្ឋបានលើកឡើងថាល្បែងស៊ីសងហ្គេមបាញ់ត្រីនេះលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌមួយចំនួនមិនបង្ក្រាប សង្ស័យអាចនិងត្រូវថ្នាំសណ្តំ ឬទទួលបានលាភ ពីម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះអស់ហើយមើលទៅ ទើបបានផ្គើនមិនអនុវត្តបង្ក្រាបទៅវិញ។មហាជនបានសំណូមពរដល់លោក ស ថេត ស្នងការរាជធានីភ្នំពេញ […]

ព័ត៌មានជាតិ

បង្រ្កាបបានពីរករណីក្នុងថ្ងៃតែមួយ នៅស្រុក​គីរីវង់​ ខេត្ត​តាកែវ…

(តាកែវ)% នៅថ្ងៃ​ទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ចុះឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖ -ទី១.ឈ្មោះ ទុន សុខ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។-ទី២.ឈ្មោះ ទុន សីមា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បងប្អូនបង្កើត)។ បានផឹកស្រាស្រវឹង ហើយបានយកដំបងវាយទៅលើឈ្មោះ ហេង ដាវីតភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងតែជិះម៉ូតូ តែជនរងគ្រោះបានជិះគេចទាន់ […]

ព័ត៌មានជាតិ

បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្ត បុកខឿនថ្មពុះ ចែកទ្រូងផ្លូវលើស្ពានស្ទឹងមានជ័យក្រឡាប់ផ្ងារជើង…

ភ្នំពេញ៖បុរសម្នាក់បើក រថយន្តម៉ាក Nissan Navara មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតទៅបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តម៉ាក Nissan Navara ពណ៌ស មួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ2AU-2961បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ។ពេលមកដល់ចំណុចកេីតហេតុក៏បានបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវនៅលេីស្ពានស្ទឹងមានជ័យចាស់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ ។ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតតិចតួចប៉ុណ្ណោះ។ ភ្លាមៗនោះគេឃើញអ្នកបើកបរបានវារចេញពីក្នុងរថយន្ត បង្កទាំងមិនមានរងរបួស រួចគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកេីតហេតុ ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២ នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សាឆក់យក ទូរសព័្ទ និង ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត…

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្ អំពើហឹង្សាឆក់យកទូរសព័្ទនិងប្រើប្រាស់អាវុធគ្មានការអនុញ្ញាតនៅចំណុចមុខក្លោងទ្វារវត្តក្រាំងធ្នង់ផ្លូវ ១៩៦២ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី៤/មីនា/២០២៣នេះ។ជនសង្ស័យ ០២ នាក់ ទី១-ឈ្មោះ សួង សៀម ភេទប្រុស អាយុ ២១ឆ្នាំ មានសារធាតុញៀន, ២-ឈ្មោះ ផា សុវណ្ណារាជ ភេទប្រុស អាយុ ១៩ឆ្នាំ មានសារធាតុញៀន បាន ជិះម៉ូតូ ០១ គ្រឿង ប្រដាប់ដោយអាវុធជ័រ ០១ដើម ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ០១គ្រឿង ម៉ាកអាយហ្វូន ១១ប្រូ ពីឈ្មោះហួន សារ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ ១៣៤ ផ្លូវលេខ១៦៩ ភូមិខ៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។

ព័ត៌មានជាតិ

ជិះម៉ូតូទៅធ្វើការត្រូវរថយន្តដឹកខ្សាច់កិនស្លាប់ហើយដាច់ដៃខាងឆ្វេងមួយចំហៀង…

(ភ្នំពេញ)បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្តដឹកខ្សាច់មួយគ្រឿងខណ:កំពុងតែជិះម៉ូតូចេញទៅធ្វើការសន្តិសុខ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សពជនរង គ្រោះខាងលើមានឈ្មោះ ថៃ គឹមហៀង អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។យោងតាមប្រភពព័តមាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពីព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ1GN-1411ធ្វើដំណើរចេញពីផ្ទះបម្រុងទៅយាមនៅផ្សារទំនើបអ៊ីអន២ ខណ:ជិះមកដល់ផ្លូវ៣០ម៉ែត្រជិតបុរីជីបម៉ុង ត្រូវរថយន្តបែនដឹកខ្សាច់មួយគ្រឿងគ្មានផ្លាកលេខហើយនៅខាងលើកញ្ចក់រថយន្តខាងមុខបិទបាំងឥឲវាំងននជិតឈឹង សង្ស័យមើលផ្លូវមិនឃើញបណ្តាលឲ្យបុកកិនអ្នកជិះម៉ូតូខាងលើរម៉ូចូលគ្នាធ្លាយពោះវៀនស្លាប់ភ្លាមៗ ចំណែកម៉ូតូដាច់កង់ខាងក្រោយរងការខូចខាតទាំងស្រុង ហើយអ្នកបើកបររថយន្តបង្កបានបើកទ្វារថថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមសហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌមានជ័យ រួមនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែងនៅកន្លែងហេតុនិងយករថយន្តបង្ករនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកដើម្បីស្រាវជ្រាវអត្តសញ្ញាណអ្នកបើកបរឲ្យចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕បឋម

ព័ត៌មានជាតិ

អ្នកសារព័ត៌មានម្នាក់បានចងអង្រឹងដេកតែជាអកុសលត្រូវបានបង្គោលអង្រឹងដែលចងនោះដួលលើបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម…

(ខេត្តកំពង់ធំ)% អ្នកសារព័ត៌មានពិការជើងម្ខាងម្នាក់ បានស្លាប់យ៉ាងអណោចអាធម្ម នៅពេលកំពុងដេកសុខៗ ត្រូវបានបង្គោលអង្រឹង ផ្នែកខាងចុងជើងរលំវាយចំពីលើក្បាល។ ករណីនេះកើតឡើងវេលាម៉ោងប្រមាណ១២៖៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចទល់មុខផ្លូវព្រៃសហគមន៍បុស្សលាវ ក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។យោងតាមប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ដោយឃើញទីធ្លានៅទីនេះស្អាត និង ងងុយដេកផងនោះ ប្តីរបស់គាត់ បានប្រើឲ្យគាត់យកអង្រឹងមកចង តែគាត់ហុចអង្រឹងឲ្យហើយប្រាប់ថាឯងចងខ្លួនឯងទៅ។ ប្រភពដដែលបន្តទៀតថា ពេលដេកភ្លាមមិនទាន់ដួលរលំបង្គោលនោះទេ ប៉ុន្តែពេលចូលដេកក្នុងអង្រឹងមួយសន្ទុះក្រោយមក លាន់ស្នូរភឹស ដោយមិនចាប់អារម្មណ៍ថារលំបង្គោលអង្រឹងនោះទេ ស្មានថាផ្ទុះហ្គាសឡាន ។ ភ្លាមនោះក៏ចេញមកមើលស្រាប់តែឃើញប្តីរបស់គាត់ ដេកស្តូកនៅនឹងដី បាត់មាត់បាត់កឈឹង សូម្បីតែចលនាបន្តិចក៏គ្មានដែរ ទើបដឹងថាប្តីគាត់បានស្លាប់ទៅហើយ។ ករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡុច រ៉ែន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានតួនាទីនិពន្ធនាយក បំរើការងារក្នុងអង្គភាពគេហទំព័រ “ស្ពានសន្តិភាព”។ និងប្រពន្ធមានឈ្មោះ យ៉ែម ចន្ធី អាយុ៦៤ ជនជាតិខ្មែរ រស់នៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ […]