ព័ត៌មានជាតិ

រថយន្ត lexus330 ព្រលះគ្នាយ៉ាងពេញទំហឹងជាមួយរថយន្ត Hyundai បណ្ដាលឲ្យមនុស្ស 2 នាក់រងរបួសធ្ងន់និងស្រាល

ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2021 វេលាម៉ោង1 និង 30 នាទីរាបភ្លឺនៅលើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះបង្គោលគីឡូម៉ែត្រ 86.87ត្រង់ចំណុចមុខសួនច្បារឆ្នាំងមាសស្ថិតនៅភូមិទួលក្រលាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងមានករណីគ្រោះថ្នាក់ចរាចរណ៍រមួយបានកើតឡើងវាងរថយន្តម៉ាក lexus330 ពណ៌សគ្មាន(ពាក់ផ្លាកលេខ) បើកបរឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ 39 ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នរស់នៅភូមិបំបុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរពីត្បូងទៅជើងបានបុកនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.1059.បើកបរដោយឈ្មោះ ឆៃ ឈុំ ភេទប្រុស អាយុ27 មុខរបរបើកបរ រស់នៅបច្ចុប្បន្នភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បើកបរពីជើងទៅត្បូង។ បើយោងតាមការបញ្ជាក់ពីលោក ហង្ស ប៊ុនហាក់ អធិការងនគរបាលក្រុងកំពង់ឆ្នាំងបានដឹងថា គ្រោះថ្នាក់ ខាងលើនេះគឺកត្តាមកពីរថយន្តទាំងពីរធ្វើដំណើរច្រាសទិសគ្នាមកដល់កន្លែងកើតហេតុ រថយន្តលុច្សស៊ីសបើកក្នុងល្បឿនលឿនហើយក៏រេចង្កូតមកបុករថយន្តធំ តែម្តង។ បង្កឲ្យមាន របួសមនុស្សពីរនាក់ធ្ងន់និងស្រាលនិងនឹងបង្កឲ្យខូចខាតរថយន្តចំនួន 02គ្រឿង ។ ក្រោយពីកើតហេតុ.ត្រូវបានបញ្ជូនជនរងគ្រោះទាំងពីរទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីជួយសង្គ្រោះជាបន្ទាន់ផងដែរ ចំណែករថយន្តទាំងពីរគ្រឿងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការគរបាលខេត្តកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅពេលក្រោយ៕

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅបុរីសន្តិភាព២ ខណ្ឌពោធិសែនជ័យ

ភ្នំពេញ: ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចកាលពីវេលាម៉ោង ០៩ និង ៣០នាទីយប់ថ្ងៃទី ១១ ខែមិថុនាឆ្នាំ២០២១ នៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដែលត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុងនេះ ពីរខ្នងប្រភេទផ្ទះឈើតូចៗនិងមួយខ្នងទៀតថ្មក្រោមឈើលើ ហើយមុនកើតហេតុគេឃើញមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីផ្ទះឈើតូចចំនួន២ ខ្នងដែលនៅជាប់គ្នា បង្កឱ្យមានចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏រាលដាលដល់ផ្ទះមួយខ្នងយ៉ាងធំទៀតដែលនៅក្បែរគ្នាថ្មក្រោមឈើលើ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង រាប់សិបនាក់ យកធុងដងទឹកជះពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ ដោយប្រើពេលវេលាអស់រយៈពេលជិតមួយម៉ោងទើបរលត់ទៅវិញជាស្ថាពរ។ចំពោះករណីអគ្គីភ័យខាងលើនេះប្រជាពលរដ្ឋប្រាប់ថាផ្ទះម្ចាស់មិនបាននៅផ្ទះនោះទេ។ ដោយឡែកទ្រព្យសម្បត្តិដែរត្រូវបានអគ្គីភ័យឆាបឆេះខាងនេះក៏មិនទាន់ដឹងខូចខាតអស់ប៉ុន្មាននៅឡើយដែរ៕

ព័ត៌មានជាតិ

ស៊យនោះស៊យ! កាច់សោ.កម៉ូតូបានហើយ ឡើងទៅយកការបូបខោអាវ ចុះវិញបម្រុងជិះចេញទៅ ត្រូវម្ចាស់ក្របួចជាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីម្ចាស់ផ្ទះជួលដេញចេញពីបន្ទប់ជួល គ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណើត ក៏បែកគំនិតលួចកាច់សោ.កម៉ូតូអ្នកជិតខាង ខណៈកាច់សោ.កបែកគ្រាប់អស់ហើយក៏ឡើងទៅយកកាបូបខោអាវនៅជាន់លើ ពេលចុះមកវិញឡើងជិះម៉ូតូបម្រុងចេញទៅ ត្រូវម្ចាស់មកទាន់ ចាប់ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១  នៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចែម នាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលកន្លែងកើតហេតុ  មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។ តាមសម្តីជនសង្ស័យសារភាពថា ដោយសារតែគ្មានលុយបង់ថ្លៃផ្ទះជួល ទើបម្ចាស់ផ្ទះដេញលែងឱ្យស្នាក់នៅ ដោយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណើត ទើបបែកគំនិតឃើញម៉ូតូអ្នកជួលបន្ទប់ជិតគ្នាម៉ាក nex ពណ៌ទឹកក្រូច-លាយស ពាក់ស្លាកលេខ ភ្នំពេញ 1HT-3367 ចតនៅមុខបន្ទប់ជួល ដោយម្ចាស់នៅខាងក្នុងបន្ទប់ ឃើញឱកាសល្អក៏យកដែកចុងស្រួចមកកាច់សោ.កបំបែកគ្រាប់តែម្តង។ ជនសង្ស័យបន្តថា ពេលដែលធ្វើសកម្មភាពបានសម្រេចហើយ ខ្លួនក៏ឡើងទៅបន្ទប់ខ្លួនវិញដែលនៅជាន់ទី២ ដើម្បីយកការបូបខោអាវ ។ លុះពេលចុះមកវិញ គ្រាន់តែបោះជើងឡើងបញ្ឆះម៉ូតូបម្រុងជិះចេញទៅ ស្រាប់តែម្ចាស់មកទាន់ ចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕

ព័ត៌មានជាតិ

ឃាត់ខ្លួនឃាត.កម្នាក់ ដែលកាប់ជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោធអធ័ម នៅសង្កាត់ចាក់អង្រែលើ

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនឃាត.កម្នាក់ ដែលបានប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោធអធ័ម កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ នៅសង្កាត់ចាក់អង្រែលើ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ។ លោក សាន សុខសីហា បានឱ្យដឹងថា ឃាត.កមានឈ្មោះ សុខ ហៃ ភេទប្រុស អាយុ១៨ឆ្នាំ ដែលបានប្រើកាំបិតកាប់បុ័ងតោ កាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ លោកបានឱ្យដឹងថា ឃាត.កម្នាក់ ដែលបានកាប់ជនរងរងគ្រោះជាគូរទំនាស់ដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យស្លាប់កាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យស្រាវជ្រាវ និងឃាត់ខ្លួនបានម្នាក់ ហើយជាជនដៃដល់ រួមទាំងវត្ថុតាងកាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ

នារីម្នាក់ បើករថយន្ត Merzades ទៅបុករបងហ៊ុព័ទ្ធការដ្ឋានជួសជុលផ្លូវ បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខទាំងស្រុង

ភ្នំពេញ ៖ នារីម្នាក់ បើករថយន្ត Merzades ក្នុងលឿនមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុករបងហ៊ុព័ទ្ធការដ្ឋានកំពុងជួសជុលផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាត ផ្នែកខាងមុខទាំងស្រុង នៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩២ កែងនឹងផ្លូវលេខ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Merzades មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កម្ពុជា M.SAM99 បើកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរ បើកតាមបណ្ដោយផ្លូវលេខ៣៣៧ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបងដាក់ព័ទ្ធជុំវិញការដ្ឋានជួសជុលផ្លូវបាក់អស់ចំនួន២ផ្ទាំង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ក្រោយកើតហេតុអ្នកបើក៤ថយន្ត និងអ្នករួមដំណើរ បានឡើងលើជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើកំណត់ហេតុរួចស្ទូចយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩ ចំនួន៥៥នាក់ទៀត

ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដចំនួន១៩ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលមាននៅក្នុងស្រុកក្រុងចំនួន១០។ មូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដែលរកឃើញអ្នកវិជ្ជមានកូវីដនោះរួមមាន៖ ១-ក្រុងព្រៃវែង ចំនួន៣នាក់ ២-ស្រុកព្រះស្ដេច ចំនួន២៩នាក់ ៣-ស្រុកបាភ្នំ ចំនួន១០នាក់ ៤-ស្រុកពោធិ៍រៀង ចំនួន១នាក់ ៥-ស្រុកស្វាយអន្ទរ ចំនួន៣នាក់ ៦-ស្រុកមេសាង ចំនួន២នាក់ ៧-ស្រុកពាមរក៍ ចំនួន៣នាក់ ៨-ស្រុកពាមជរ ចំនួន២នាក់ ៩-ស្រុកកំពង់ត្របែក ចំនួន១នាក់ ១០-ស្រុកកំចាយមារ ចំនួន១នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ជាមួយគ្នានេះ វិធានការ «៣ការពារ៖ ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ, លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល, រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ៖ […]

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅ ទុកពេល១សប្តាហ៍ ឱ្យអ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេបាសាក់ រុះរើចេញដោយខ្លួនឯង

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជូនដំណឹងដោយទុករយៈពេល១សប្តាហ៍ ឱ្យអ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើចេញដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូតខាតឡើយ។ ជាក់ស្តែងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក រស់ សុភ័ក្ត អភិបាលរង តំណាងលោក ចេង មុនីរ៉ា បានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។ ក្នុងយុទ្ធនាការថ្ងៃដំបូងនេះដែរ លោកអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យណែនាំដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ចំនួន៣ទីតាំងរួមមាន៖ *ទី១៖ នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ព្រែកថ្មី មានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ *ទី២៖ នៅមាត់ទន្លេបាសាក់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេ *ទី៣៖ នៅចំំណុចដៃទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ។ បន្ទាប់ពីបានអានខ្លឹមសារ នៅក្នុងសេចក្តីជូនដំណឹង និងបានស្តាប់ការពន្យល់បន្ថែមពីលោកអភិបាលរងខណ្ឌ អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ […]

ព័ត៌មានជាតិ

ក្រុមអ្នករត់ម៉ូតូឌុប និងអាជីវករផ្សារបឹងឈូកផ្ទុះការតវ៉ា ស្នើអោយម្ចាស់ក្រុមហ៊ុនអនុញ្ញាតអោយពួកគាត់បានចេញចូល និងលក់ដូរជាធម្មតា

(បាត់ដំបង)​ ក្រោយមានការណាត់ជួបរវាងភាគីខាងក្រុមហ៊ុនផ្សារ ជាមួយអាជីវករ និងអ្នករត់ម៉ូតូឌុប ដោយតម្រូវអោយពួកគាត់ធ្វើគ្រែអង្គុយលក់ និងហាមមិនអោយជិះចូលផ្សារ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ពួកគាត់ប្រមាណជាង១០០នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាស្នើអោយខាងក្រុមហ៊ុនអនុញ្ញាតអោយពួកគាត់ជិះម៉ូតូចេញចូលបាន និងការដាក់តាំងលក់ដូរជាធម្មតាដូចពីមុន។ អាជីវករឈ្មោះ ខាន់ សុខា ដែលជាអ្នករត់ម៉ូតូឌុប និងលក់ដូរក្នុងផ្សារបឹងឈូកជាង២០ឆ្នាំបានលើកឡើងថា អ្វីដែលពួកគាត់ប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅពេលនេះក្នុងគោលបំណងដើម្បីសំណូមពរស្នើសុំអោយខាងក្រុមហ៊ុនផ្សារ ទុកអទិភាពផ្លូវអោយពួកគាត់បានចេញចូលម៉ូតូជាធម្មតា ហើយកន្លែងលក់ដូរដែលខាងក្រុមហ៊ុនតម្រូវអោយដាក់គ្រែ ពូកគាត់ជាអាជីវករមិនចង់អោយមានការដាក់គ្រែនោះទេ គឺសុំអោយដាក់លក់ធម្មតាដូចពីមុន ព្រោះកាលណាចេញចូលដាក់គ្រែវាចង្អៀត ហើយក៏សុំអោយយកផាស៊ីជាធម្មតាផងដែរ។ ដោយឡែកលោកស្រី នូ ប៊ូរ៉ុង ដែលជាប្រធានគ្រប់គ្រងផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង បានលើកឡើងដែរថា ចំពោះម៉ូតូឌុបគឺមិនមែនជាអាជីវកររបស់ផ្សារទេ គឺគាត់គ្រាន់តែជាអ្នកអាស្រ័យផលជាមួយផ្សារ ហើយពាក់ព័ន្ធជាមួយការបង់ផាស៊ីអោយផ្សារគឺអត់មានទេ ហើយរាល់អាជីវករដែលលក់ដូរនៅក្នុងផ្សារ បានបង់ថ្លៃផាស៊ីអោយផ្សារ ទើបជាអាជីវកររបស់លោកស្រី ចំណែកម៉ូតូឌុបគឺផ្សេង។ លោកស្រីបានបញ្ជាក់បន្ថែមថា ផ្សារមួយនេះគឺផ្សារឯកជន និងមានវិនិយោគជាមួយនឹងរដ្ឋ អញ្ចឹងគោលការណ៍ដែលខាងលោកស្រីធ្វើ គឺពាក់ព័ន្ធទៅនឹងគោលការណ៍ដែលរដ្ឋបានចែងអោយ ដោយយើងមើលឃើញស្រាប់ហើយថា នៅឆ្នាំ២០២១នេះដែលយើងមានជំងឺកូវីដ១៩កំពុងតែវៃលុក ហើយទីផ្សារនីមួយៗគឺជាកន្លែងដែលផុយស្រួយជាងគេពាក់ព័ន្ធនឹងជំងឺកូវីដ19 ហើយការដែលពួកគាត់រៀបចំផ្សារជាថ្មីនេះគឺពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីត19ខ្លាំង ដោយទីមួយរៀបចំអោយអាជីវករមានការលក់ដូរមានគម្លាត ទីពីររៀបចំចំណតអោយខាងម៉ូតូឌុបអោយបានត្រឹមត្រូវ ទីបីគឺរៀបចំចំណតខាងអតិថិជនអោយបានត្រឹមត្រូវ។ ក្រោយពីរៀបចំត្រឹមត្រូវហើយ ខាងក្រុមហ៊ុននឹងទិញម៉ាស៊ីនស្គែនដាក់សម្រាប់ផ្សារ ដើម្បីពិនិត្យថា បើមាននរណាម្នាក់មានជំងឺកូវីដ១៩ គឺខាងសន្តិសុខ បុគ្គលិក និងប៉ូលិសផ្សារមិនអនុញ្ញាតអោយចូលក្នុងផ្សារនោះទេ […]

ព័ត៌មានជាតិ

រថយន្តទំនើបឡង់គ្រីស័រមួយគ្រឿង ត្រូវរថយន្តកូរ៉េ បើកបុកកៀរទាំងកំរោល រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តកូរ៉េមួយគ្រឿងមិនប្រយ័ត្ន ហើយវ៉ាជែងមិនផុតទៅកៀររថយន្តស៊េរីទំនើបឡង់គ្រីស័រទាំងកំរោលបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសម្ដីបុរសម្នាក់ ដែលជាតៃកុងរថយន្តកូរ៉េ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5844 ធ្វើដំណើរចេញមកពីផ្លូវបេតុងឡើងមកតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ រូបគាត់មិនប្រយ័ត្ន វ៉ាមិនផុតកៀររថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-3389 ដែលកំពុងធ្វើដំណើរស្រប់ទិសគ្នាទាំងកំរោល បណ្តាលឱ្យរថយន្តម៉ាកឡង់គ្រីស័ររងការខូចខាតកាងខាងមុខយ៉ាងដំណំ រីឯរថយន្តកូរ៉េវិញរងការខូចខាតបន្តិចបន្តួច ដោយករណីនេះ មិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសនោះឡើយ។ ក្រោយពេលកើតហេតុ ម្ចាស់ភាគីរថយន្តទាំងពីរគ្រឿងបានបើករថយន្តមកដាក់គៀនខាងរួចធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ភាគីខាងតៃកុងរថយន្តកូរ៉េជាអ្នកបង្ក បានសម្រេចចិត្តយល់ព្រមយករថយន្តម៉ាកឡង់គ្រីស័ជាអ្នករងគ្រោះ ទៅជួសជុលឱ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនិងកន្លែង៕