ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីសូត្រមន្តប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស២៥៦៨ គ.ស២០២៤

(ខណ្ឌព្រែកព្នៅ): នារសៀល ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំរោងបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤- លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅ លោក លោកស្រី អភិបាលរងខណ្ឌ ប្រធានការិយាល័យអនុប្រធានការិយាល័យ ប្រធានផ្នែកនិមួយៗ ព្រមទាំងមន្ត្រីក្រោមឱវាទ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត ប្រោះព្រំ លើករាសី សិរីសីសួស្ដីជោគជ័យ គ្រប់ភារកិច្ច ជូនដល់មន្ត្រី រាជការគ្រប់ប្រធានមន្ទីរទាំងអស់ ក្នុងកិច្ចការងារដែល បងៗមន្រីទាំងអស់ ដែលខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោក។ – ក្នុងឱកាសនោះដែរ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅលោកសុំបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទេវតាឆ្នាំថ្មី សូមជួយមកថែរក្សា ឃុំគ្រង នាំលាប នាំជ័យ សិរីសួស្តី ជូនដល់ បងប្អូន មន្ត្រីក្រោមឱវាទ របស់លោកទាំងអស់ សុំឲ្យជួបតែសេចក្តីសុខសប្បាយ […]

ព័ត៌មានជាតិ

របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤

របាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ ដូចខាងក្រោម ÷ – ទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់- ទេសចរបរទេស ប្រមាណ  ៨១.៧៤៥ នាក់* រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន÷ ១. កំពង់ចាម- ទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់- ទេសចរបរទេស ប្រមាណ ៣៥៦ នាក់២. កំពង់ស្ពឺ- ទេសចរជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់ – ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់៣. បាត់ដំបង – ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់ – ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់៤. ព្រៃវែង – ទេសចរជាតិ ប្រមាណ […]

ព័ត៌មានជាតិ

សត្វដំរីព្រៃមួយក្បាលចាប់បោកស្ត្រីម្នាក់បណ្តាលឲ្យស្លាប់ ខណៈកំពុងដើររកទំពាំង…

(ភ្នំពេញ): សត្វដំរីព្រៃមួយក្បាលបានចាប់បោកស្ត្រីម្នាក់បណ្តាលឲ្យស្លាប់ ខណៈពេលកំពុងដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។បើយោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមាបានឲ្យដឹងថា នៅចំណុច អូរដំរីផុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ មានករណីស្លាប់ចំនួន ០១នាក់ ដោយសពមានឈ្មោះ សែម ស៊ីណាត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។តាមការសាកសួរពីរបងប្អូនសាច់ញាតិរបស់សពបានអោយដឹងថា សពនិងប្ដីបានទៅរកទំពាំងនៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នារកទំពាំងបន្តិចក្រោយមក ក៏ឃើញប្រពន្ធត្រូវបានដំរីចាប់បោកបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយប្ដីក៏បានតេទូរស័ព្ទហៅបងប្អូនអោយមកជួយ។បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រ ពៃណី នៅឯ ស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

ព័ត៌មានជាតិ

រូបសំណាក “សេះសមុទ្រ” បាញ់ទឹក ក្នុងខេត្តកំពត នឹងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តកាន់តែច្រើនថែមទៀត

កំពត៖ ខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត ក្រោយរូបសំណាក “សេះសមុទ្រ” បាញ់ទឹក នៅសួនច្បារមុខសាលាខេត្តចាស់បានសាងសង់រួចរាល់។ រូបសំណាកសេះសមុទ្រនេះមានកម្ពស់ ៨ម៉ែត្រ មានបាញ់ទឹកចេញពីមាត់អបដោយការតុបតែងលម្អភ្លើងពណ៌ផងដែរ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានទៅលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយនឹងសេះសមុទ្រ(ត្រីសេះសមុទ្រ) ហើយបានដាក់ឈ្មោះឱ្យថា “ស៊ីងកាពត”។លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរចុះពិនិត្យរូបសេះសុទ្រ ដែលនឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ខេត្តកំពត ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋ នឹងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។សូមបញ្ជាក់ថា រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) ត្រូវបានអាជ្ញាធរខេត្តកំពត រៀបចំសាងសង់ឡើងដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើន ពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) មានកម្ពស់ ៨ម៉េត្រ សាងសង់ឡើងដោយមានការបាញ់ទឹកចេញពីមាត់ រួមទាំងការបំពាក់ភ្ញៀវពណ៌ដ៏ស្រស់ស្អាតនាពេលយប់។ ការសាងសង់រូបសំណាកនេះឡើងដោយសារខេត្តកំពត ជាខេត្តមួយដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រ(ត្រីសេះសមុទ្រ) ក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយប្រភេទផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះ។ […]

ព័ត៌មានជាតិ

ប្តីឌុបប្រពន្ធចេញពីធ្វើការទៅលេងចូលឆ្នាំនៅស្រុកបែត្រូវឡានបុកស្លាប់ភ្លាមៗ…

(ភ្នំពេញ): ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងសនារីម្នាក់រងរបួសស្រាល ស្ថិតនៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងតេលា លើផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ដល់កន្លែងកើតហតុសម្រួលចរាចរណ៍ វាស់វែង សពប្រគល់ ជូនក្រុមគ្រួសារ។ដំណើររឿង៖ រថយន្ត០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាក លេខ ភ្នំពេញ 3G-3858 អ្នកបើកបររថយន្តឈ្មោះ ឯម សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ អាស័យ ដ្ឋាន ភូមិព្រៃភ្លាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បើកបរ បាន ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត (ឆ្លងផ្លូវ១០១៩) លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1F:2048 អ្នកបើកបរម៉ូតូឈ្មោះ មាន ស៊ីម៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រែមៀន […]

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអីឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអីឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម។ កាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម។ ជាពិសេសនៅពេលចូលឆ្នាំខាងមុខមានភ្ញៀវជាតិ និងអន្តរជាតិច្រើន មានកន្លែងអង្គុយសម្រាកសម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ៕

ព័ត៌មានជាតិ

ព័ត៌មានសំអិតករណីអគ្គិភ័យឆេះហាងខារ៉ាអូខេយីហោ សុីន ហាយ ដែលស្ថិតនៅក្នុងក្រុមទី១២ ភូមិ ៤ សង្កាត់ លេខ៤ ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ

(ខេត្តព្រះសីហនុ): ព័ត៌មានលម្អិត ថ្ងៃសៅរ៍ ១៣រោច ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យភ្លើងឆេះហាងខារ៉ាអូខេយីហោ សុីន ហាយ ដែលស្ថិតនៅក្នុងក្រុមទី១២ ភូមិ ៤ សង្កាត់ លេខ៤ ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ ម្ចាស់ទីតាំងរងគ្រោះឈ្មោះ សាត ប៊ុនហ៊ួរ ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកអាជីវកម្ម K T V សុីន ហាយ។+ ប្រភេទសំណង់ៈ ផ្ទះសង់អំពីថ្ម ដំបូលប្រក់ សុីប្រូ មានទំហំទទឹង៣០ម៉ែត្រ×បណ្ដោយ៥០ម៉ែត្រ។ + ការខូចខាតរួមមានៈ ឆេះអស់ទាំងស្រុងព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត។+ រងរបួសមនុស្ស: […]

ព័ត៌មានជាតិ

ទីបំផុត ជនសង្ស័យឈ្មោះ Den Sony ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ ពីបទ ហិ ..;ង្សា ដោយចេតនា

(ភ្នំពេញ): យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិ ..;ង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:១៥ នាទី (ម៉ោង១៦:១៥ នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានដឹងថាជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ […]