ព័ត៌មានជាតិ

ខ្ញុំបាទ ទូច រ៉ាវុធ ចាងហ្វាង ការផ្សាយអង្គភាព គេហទំព័រ(អេ.អេស.ខេ ប៉ុស្តិ៍) សូមចូលរួមរំលែកមរណ:ទុក្ខជាមួយក្រុមគ្រួសារ ឧបាសិកា ស៊ុន សួគ៌ា និងបុត្រាបុត្រី.

សាររំលែកមរណ:ទុក្ខ ខ្ញុំបាទ ទូច រ៉ាវុធ ចាងហ្វាង ការផ្សាយអង្គភាព គេហទំព័រ(អេ.អេស.ខេ ប៉ុស្តិ៍) ជូនចំពោះ ឧបាសិកា ស៊ុន សួគ៌ា និងបុត្រ ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ!ក្នុងនាមនាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ការីនិពន្ធ សហការី និងក្រុមការងារទាំងអស់នៃអង្គភាពសារព័ត៌មាន ឌីជី ថល (អេ.អេស.ខេ ប៉ុស្តិ៍)ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមានិងមានសេចក្តីក្រៀមក្រំជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន និងសូមសម្តែងនូវសមានទុក្ខវិយោគសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពលោកព្រឹទ្ធាចារ្យ ហង្ស ចក្រា ទីប្រឹក្សាអមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចាងហ្វាងការផ្សាយកាសែត ខ្មែរម្ចាស់ស្រុក កាលពីវេលាម៉ោង ០៥:៣៨នាទីព្រឹក នៅថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ ហង្ស ចក្រា គឺជាការបាត់បង់នូវឧត្តមស្វាមី […]

ព័ត៌មានជាតិ

រដ្ឋបាលឃុំព្រែកតាមាក់ បានបើកកិច្ចប្រជុំ សាមញ្ញប្រចាំខែកក្កដា ក្រុមប្រឹក្សាឃុំអាណត្តិទី៥ លើកទី១៣ ក្រោមអធិបតីភាព …

ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣•រដ្ឋបាលឃុំព្រែកតាមាក់បានបើកកិច្ចប្រជុំ សាមញ្ញប្រចាំខែកក្កដា ក្រុមប្រឹក្សាឃុំអាណត្តិទី៥ លើកទី១៣ក្រោមអធិបតីភាព : លោក ឆាយ សេន មេឃុំព្រែកតាមាក់•របៀបវារ:មាន១. មតិបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំព្រែកតាមាក់ ( ដោយលោកប្រធានអង្គប្រជុំ )២. ពិនិត្យកូរ៉ូម សមាជិកនៃក្រុមប្រឹក្សាឃុំព្រែកតាមាក់ចូលរួម(០៦រូប លើ០៩រូប)៣. ពិនិត្យ ពិភាក្សា របៀបវារ:នៃកិច្ចប្រជុំលើកទី១៣ ក្រុមប្រឹក្សាឃុំអាណត្តិទី៥៤. ពិនិត្យ ពិភាក្សា អនុម័ត សេចក្តីព្រៀងកំណត់ហេតុប្រជុំលើកទី១២ ប្រចាំខែមិថុនា ឆ្នាំ២០២៣៥. ពិនិត្យ ពិភាក្សា អនុម័ត សេចក្តីព្រៀងរបាយការណ៍ ខែមិថុនា ឆ្នាំ២០២៣៦. កំណត់ពេលវេលាប្រជុំក្រុមប្រឹក្សាឃុំលើកទី១៤ ខែក្រោយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣៧.ផ្សព្វផ្សាយ លិខិតបទដ្ឋាននានា និងបញ្ហាប្រឈមផ្សេងៗ-មតិលើកឡើងដោយក្រុមប្រឹក្សាឃុំ និងអង្គភាពជុំវិញ-មតិចូលរួមក្រុមប្រឹក្សាស្រុក៨. មតិបូកសរុប និងបិទអង្គប្រជុំក្រុមប្រឹក្សា ឃុំ(ដោយលោកប្រធានអង្គប្រជុំ )•សមាសភាពចូលរួម-ក្រុមប្រឹក្សាស្រុក ០១រូប-ក្រុមប្រឹក្សាឃុំ០៦រូប ស្រី០២រូប ស្មៀនឃុំ-ប៉ុស្តិ៍រដ្ឋបាល-មេភូមិទាំង១០ភូមិ ជំនួយការហរិញ្ញវត្ថុ-ជំនួយការរដ្ឋបាលឃុំ-នាយកអនុវិទ្យាល័យ-នាយកបឋមសិក្សា-ប្រធាសមាគមមនុស្សចាស់-ប្រធានមណ្ឌលសុខភាពឃុំសរុប២៩នាក់ ស្រី១១នាក់។ ប្រភព:សាលាឃុំព្រែកតាមាក់

ព័ត៌មានជាតិ

អង្គរក្ស៤នាក់ដែលធាក់ម៉ូតូពលរដ្ឋនៅម្ដុំចាក់អង្រែក្រោមចេញមុខសុំទោសជាសាធារណៈហើយ…

(ភ្នំពេញ): កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ទទួលផែនការងារសន្តិសុខ បានកោះហៅបុ រសជាអង្គរក្សឯកជនចំនួន៤នាក់ ដែលបានប៉ះទង្គិចពា ក្យសម្ដី និងកាយវិការជាមួយបុរសជាអ្នកធ្វើដំណើរម្នាក់ ដើម្បីឱ្យចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈរួចហើយ។ នេះបើតាមការបញ្ជាក់របស់លោក សាន សុខសីហា អ្នក នាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។ គួរជម្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ មាន ការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះបុរសជាអង្គរក្សចំនួន៤នាក់ ដែលជិះម៉ូតូតាមពីក្រោយរថយន្តទំនើបមួយគ្រឿង ដើម្បីការពារចៅហ្វាយនាយរបស់ខ្លួន ដោយចេញពីបឹងកេងកងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ។ យោងតាមវីដេអូទទួលកំហុសនិងសុំទោសជាសាធារណៈរបស់អង្គរក្សទាំងនោះ បានពណ៌នាព្រឹត្តិការណ៍ថ្ងៃទី១២ខែកក្កដាថា នៅពេលធ្វើដំណើរមកដល់ចំណុចឡឥដ្ឋនៃផ្លូវជាតិ ២ ដោយសារចរាចរណ៍ចង្អៀត ក៏មានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់មកជិតក្បែរម៉ូតូរបស់ពួកគេ ហើយក៏ប៉ះឈ្នាន់ម៉ូតូគ្នា។ ពេលនោះពួកគេ ក៏លើកដៃរាងឃាំង មិនឱ្យបុរសរូបនោះទៅមុខបន្ត ហើយបន្ទាប់មកក៏មានការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក និងមានកាយវិការមិនសមរម្យផងដែរ។ បន្ទាប់ពីបានរៀបរាប់នូវហេតុការណ៍ខាងលើរួចមក ក្រុមអង្គរក្សឯកជនទាំង ៤នាក់នោះ បានសន្យាថា មិនប្រព្រឹត្តកំហុសខុសឆ្គងដូចករណីនេះទៀតឡើយ ហើយប្រសិនបើពួកគេរំលោភបំពានទៅលើសិទ្ធិអ្នកដទៃរឿងបញ្ហាចរាចរណ៍តាមដងផ្លូវទៀត ពួកគេនឹងទទួលខុសត្រូវតាមច្បាប់។ ដោយឡែក សម្រាប់អត្ដសញ្ញាណរបស់ម្ចាស់រថយន្តប្រណិតម៉ាក Roll Royce […]

ព័ត៌មានជាតិ

សង្កាត់រកាខ្ពស់ក្រុងតាខ្មៅមានការលួចលាក់បើកលេងល្បែងជល់មាន់(online)រីកដុះដាលដូចផ្សិតកំពង់តែបើកដំណើរការលេងរាល់ថ្ងៃ..

ផ្សាយចេញថ្ងៃទី ៣១ កក្តដា ២០០៣ (ក្រុងតាខ្មៅ): ទីតាំងលួចបង្កប់បេីកល្បែងសុីសងជល់មាន់អនឡាញដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ គល់ស្ពានលេខ៤បត់ស្តាំប្រហែល៣០០មែត្រក្នុងតារាងបាល់ ដែលស្ថិតក្នុងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានការលួចបង្កប់បេីកល្បែងសុីសង ជល់មាន់តាមទូរទស្សអនទ្បាញ កំពុងតែបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរ។ ប្រភព ពីប្រជាពលរដ្ឋប្រាប់ថាគាតើមិនសប្បាយចិត្តក៏បានប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង​ បទបញ្ជារបស់សម្តេច តេជោ បែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ នូវការលួចលាក់លេងល្បែង​សុីសង​ទាំងនេះក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យលេីល្បែងស៊ីសង ដែលមានទីតាំងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះឡើយ។ គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ បានចេញ​បទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង […]

ព័ត៌មានជាតិ

លោក សាយ សំអាល់៖ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត គឺចាត់ទុកថាប្រឆាំង និងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា…

(ព្រះសីហនុ): លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោតជាការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រឆាំងជាមួយនឹងរដ្ឋ និងបង្ករចលាចលផ្សេងៗក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។ប្រសាសន៍លើកឡើងរបស់លោកនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន ៨ គឺឃុំកែវផុស ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ និងឃុំបិតត្រាំង ឃុំរាម ឃុំអូរជ្រៅ ឃុំបឹងតាព្រហ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។លោក សាយ សំអាល់ ថ្លែងបន្ថែមទៀតថា «សុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ទាំងផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស។ គណបក្សប្រជាជនកម្ពុជាមានគោល នយោបាយច្បាស់លាស់ មាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំនាវាកម្ពុជាឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។ កត្តាទាំងអស់នេះគឺមិនអាចខ្វះបានពីការថែរក្សានូវសុខសន្តិភាព អធិបតេយ្យភាព ការបង្រួបបង្រួមជាតិជាធ្លុងមួយដើម្បីបន្តដំណើររបស់កម្ពុជា។ ទស្សនវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជា ជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែសម្បូររុងរឿង ដែលជាការតាំងចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសបុត្រាទាំង ៣ […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តព្រះសីហនុ និងធ្វើមីទ្ទីងអបអរសាទរខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន…

(ភ្នំពេញ:)ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខេត្តព្រះសីហនុ និងមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខេត្តព្រះសីហនុ មានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយ និងក្តីសង្ឃឹម ក្នុងនោះមានការដង្ហែក្បួនតាមរថយន្ត ម៉ូតូ និងរម៉ក អមជាមួយទិសស្លោក និងសារនយោបាយសំខាន់ៗ រំលេចនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំនិងកសាងជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត នៅលើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយឈរឈ្មោះចំនួន១៨ ចូលរួមប្រកួតប្រជែង ។ គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧នាក់ […]