ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក “​ស្ពៃក្តោប​” ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​បំ​ភ្លើ​ស​ថា ប្រើ​ចេកណាំវ៉ា​ខ្ចី ជី​ត្រចៀកជ្រូក ទឹកដូង​ខ្ចី អាច​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក​ជាសះស្បើយ

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ស្ពៃក្តោប បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​បំ​ភ្លើ​ស​ហួស​ពី​ការពិត ទាក់ទង​នឹង​ករណី​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក ដោយ​គ្រាន់តែ​ប្រើ​ចេកណាំវ៉ា​ខ្ចី ជី​ត្រចៀកជ្រូក ទឹកដូង​ខ្ចី តែប៉ុណ្ណោះ​ក៏​អាច​ព្យាបាល​ជំងឺ​គ្រុន​ឈី​កបាន​ជាសះស្បើយ ។ ករណីនេះ នៅ​ព្រឹក​ថ្ងៃទី​៧​ខែតុលា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​បែបនេះ និង​ស្នើសុំ​បញ្ឈប់​ការផ្សាយ ឬ​ចែកចាយ​ព័ត៌មាន​បែបនេះ​។ សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។ ​លោកជំទាវ​ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា “​ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​បែបនេះ​។ សុំ​បញ្ឈប់​ការផ្សាយ ឫ​ចែកចាយ​ព័ត៌មាន​បែបនេះ​”​។​លោកជំទាវ បាន​បញ្ជាក់ថា “​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។ ​សុំ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន បើ​មាន​បញ្ហា​សុខភាព ចាំបាច់​ត្រូវ​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោកអ្នក​”៕​

ព័ត៌មានជាតិ

ពិតជាខ្លាំងមែន! លោកចោរចូលគាស់ផ្ទះទាំងកណ្ដាលថ្ងៃត្រង់យកទ្រព្យសម្បត្តិបើគិតជាទឹកប្រាក់អស់ប្រហែល១៥០០០ដុល្លាខណ្ឌចំការមន

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានលើកឡើងថា លោកចោរអស់នេះពិតជាហ៊ានមែននាំគ្នាចូលគាស់ផ្ទះពលរដ្ឋទាំងកណ្ដាលថ្ងៃត្រង់យកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការបើគិតជាទឹកប្រាក់អស់ប្រហែល១៥០០០ដុល្លាហើយគេចខ្លួនដោយសុវត្តិភាពខណៈម្ចាស់ផ្ទះរវល់ទៅលក់ដូរ។ករណីនេះបានកើតឡើង កាលវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្លូវ៤១៨ ស្ថិតនៅភូមិ៣ សង្កាត់ ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ម្ចាស់ផ្ទះមានឈ្មោះ លៀង ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ សម្ភារ:បាត់បង់មានតុឈើចំនួន១ក្នុងនោះមានគ្រឿងអលង្ការមួយចំនួនសរុបជាទឹកប្រាក់ប្រហែល១៥០០០ដុល្លា លុយខ្មែរចំនួន៦០លានរៀល។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនល្មើសតែមិនដឹងថារកឃើញឬអត់ទេ៕

ព័ត៌មានជាតិ

អាសូរណាស់!បុរសម្នាក់ជិះម៉ូតូធ្លាក់ចូលការដ្ឋានសាងសង់ស្ពានបណ្ដាលឲ្យស្លាប់ភ្លាមៗនៅស្រុករំដួល ខេត្តស្វាយរៀង

ខេត្ដស្វាយរៀង៖បុរសម្នាក់ជិះម៉ូតូលឿនពេកធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពានបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងម៉ោង៦និង២០នាទី ថ្ងៃទី០៥ខែតុលាឆ្នាំ២០២០ នៅលើផ្លូវ ប្រឡាយមេ ១ខ្សែ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុករំដួល ខេត្ដស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សូ វ៉េត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ អណ្ដូងក្រសាំង ឃុំ ពងទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង (ស្លាប់) ម៉ូតូម៉ាកហុងដា១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០០៧ ស្លាកលេខ កំពង់ឆ្នាំង 1A. 4026 បាន ជិះម៉ូតូធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពាន។ សមត្ថកិច្ចបានបញ្ជាក់ថាបុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពី បើកបរលឿន ពេកចាប់ហ្វ្រាំងមិនជាប់ក៏ធ្លាក់ចូលក្នុងការដ្ឋានបណ្ដាលឱ្យស្លាប់តែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ម៉ូតូក្រុមគ្រួសារ សំណូមពរ យកទៅជួសជុលដើម្បីប្រើប្រាស់វិញ៕

ព័ត៌មានជាតិ

គ​.​ជ​.​ប ៖​ប្រការ​ដែល​ត្រូវអនុវត្ត និង​ប្រការ​ដែល​ត្រូវ​ហាមឃាត់ ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​។​ ​បើតាម​សេចក្តីជូនដំណឹង​បានឱ្យដឹងថា ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។ សកម្មភាព​នេះ​បាននិងកំពុង​ដំណើរកា​រ​នៅតាម​ឃុំ សង្កាត់​ទាំង ១.៦៤៦ ទូទាំងប្រទេស ស្របតាម​ប្រតិទិន​ការងារ​របស់ គ​.​ជ​.​ប​។ ​ដើម្បី​ធានា​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សូម​ធ្វើការ​ជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នូវ​កត្តាចាំបាច់​មួយចំនួន​ដូចខាងក្រោម​៖ ១) ប្រការ​ដែល​ត្រូវអនុវត្តៈ​– ជន​គ្រប់រូប​ដែលមាន​វត្តមាន​នៅក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​នៅ​បរិវេណ ខាងក្នុង​នៃ​ការិយាល័យ​ទាំងនោះ ត្រូវ​ស្ថិតនៅក្រោម​អំណាច​គ្រប់គ្រង និង​ការណែនាំ​របស់ គ​.​ជ​.​ប ឬ លធ​.​ខ​ប ឬ កបឃ​.​ស ឬ​/​និង ក​.​ច​.​ប ស្របតាម​លក្ខខណ្ឌ​នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ។​ ២៖ ប្រការ​ដែល​ត្រូវ​ហាមឃាត់ៈ​-​ការរារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឱ្យទៅ​ចុះឈ្មោះ​បោះឆ្នោត ឬ​ការរារាំង​មិនឱ្យ​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត ។​-​ធ្វើឱ្យមាន​ការភាន់ច្រឡំ​នាំឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ។​-​ផ្តល់​ការណែនាំ […]

ព័ត៌មានជាតិ

​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​មួយគ្រឿង បើក​ជ្រុល​ទៅបុក​រថយន្ត​ជា​ឡិច​ស៊ី​ស GS300 បណ្ដាល​ឲ្យ​ខ្ទេច​ទាំងស្រុង​

​ភ្នំពេញ​៖​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន បានគេច​ពី​រថយន្ត​មួយគ្រឿង​ទៀត ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស GS 300 ពាក់កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​កង់​ចេញពី​រថយន្ត​។​ ​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១២ និង ៥០​នាទី យប់ ឈានចូល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS 300 ដែល​ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 2-E 9903 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​ធម្មតា ខណៈពេល​មកដល់​ច​ណុ​ច​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក ម៉ែ​ក​សឺ​ដេ​ស​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AD 2997 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ជិត​ដល់​កន្លែងកើតហេតុ ក៏បាន​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត ដែល​មិន​ចាំ​ម៉ាក ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​រថយន្ត​ឡិច​ស៊ី​ស GS 300 ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​កង់​ចេញពី​រថយន្ត ។ បញ្ជាក់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​របួសស្នាម​ទេ រង​ការខូចខាត​តែ​រថយន្ត ។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​គ្នា ជាមួយនឹង​ជំនាញ​ទាក់ទង​ទៅ​ចរាចរណ៍​ក្រុង […]

ព័ត៌មានជាតិ

ដោយសារតែ​អំណាច​ភ្លើង​ប្រច័ណ្ឌ ទើប​បុរស​ម្នាក់​មុខងារ​ជា​អនុប្រធាន​ការិយាល័យ​នាយកដ្ឋានអង្គរក្ស ​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ(វីដេអូ)

​ភ្នំពេញ​៖ ករណី​ប្តី​បាន​បាញ់សម្លាប់​ប្រពន្ធ រួច​ក៏​យក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ក្នុង​ថ្លុកឈាម នោះ​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ កើតឡើង​នៅវេលា​ម៉ោង ៧ និង​១៥ នាទី​យប់ ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ នៅត្រង់​ចំណុះ​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ ផ្លូវ​៥៣BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ផ្ទះ​ជនរងគ្រោះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ប្តី​និង​ប្រពន្ធ​ទាំងពីរ​តែងតែ​ឈ្លោះ​ទាស់​ទាញ​គ្នា​ជាច្រើនលើក​រួចមកហើយ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ស្រាប់តែ​មកដល់​និង​យប់​ប្រហែលជា​ម៉ោង​៧ ពួកគាត់​ក៏​ឮស្នូ​ផ្ទុះ​គ្រាប់កាំភ្លើង ៤​គ្រាប់ ហើយ​បាននាំគ្នា​ចូលទៅ​មើល​ក៏​ឃើញ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ប្តី​បាញ់​ទៅលើ​ប្រពន្ធ​ ៣​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។​ ​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា អំពើហិង្សា​រហូត​ឈានដល់​ការបាញ់សម្លាប់​គ្នា​នេះ គឺ​ផ្តើមឡើង​ដោយ​ភ្លើង​ប្រច័ណ្ឌ ជនបង្ក​ជា​ប្តី​មានឈ្មោះ អ៊ុក ម៉ា​រ៉ា​ឌី អាយុ​៣៩​ឆ្នាំ មាន​តួនាទី​អនុប្រធាន​ការិយាល័យ​នាយកដ្ឋានអង្គរក្ស រីឯ​ប្រពន្ធ​ឈ្មោះ កែវ ស្រី​ដា អាយុ​៥៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៥៣BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ជាមួយគ្នា ហេតុការណ៍​នេះ​បាន​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ កាំភ្លើងខ្លី​មួយ​ដើម​ពណ៌​ខ្មៅ​ម៉ាក K59 […]

ព័ត៌មានជាតិ

កម្លាំង​ប៉េអឹម​ចាប់ ជនសង្ស័យ​ប្តី​ប្រព​ន្ធ ២​នាក់ ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម ​នៅ​ស្រុក​ពាមរ​ក៌​

​ខេត្តព្រៃវែង​៖ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៌ បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​ នឹង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង វេលា​ម៉ោង​៨​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​នេះ​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ប្តី​ប្រពន្ធ​។​ ​ដោយមាន​បទបញ្ជា​ពី លោក​ឧត្ដមសេនីយ៍ត្រី ឈួន គីម​សាន​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​និង​មានការ​សម្របសំរួល​ពី​លោក ទុង រតនា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង ស្តីទី នៅវេលា​ម៉ោង​៨​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​នេះ​លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៌ ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម​នឹង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៌​ខេត្តព្រៃវែង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​៖ ទី​១-​ឈ្មោះ ស៊ូ សាលី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិន​ពិត​ប្រាកដជា​ប្តី ទឺ​២-​ឈ្មោះ​ទូច ណាវី ភេទ​ស្រី អាយុ ២៨​ឆ្នាំ ខ្មែរឥស្លាម មុខរបរ មេផ្ទះ រស់នៅ​ភូមិ​ស្ទឹង​ស្លូត​ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៏​ខេត្តព្រៃវែង​ជា​ប្រពន្ធ​។ ​ក្នុងនោះ​វត្ថុតាង​ចាប់​យកបាន​រួមមាន ៖ -​ម្សៅ​ក្រាម​ពណ៌ ចំនួន​៣៨៧ កញ្ចប់​ទម្ងន់​១៦៦.៦៥​ក្រាម -​ម៉ូតូ ០១​គ្រឿង -​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង -​ឧបករណ៍​ជក់​ថ្នាំញៀន ១​សម្រាប់ -​ថង់​សម្រាប់​ចែក​ថ្នាំ​មួយចំនួន​។ […]

ព័ត៌មានជាតិ

Update: អ្នកកើតជំងឺគ្រុនឈីកនៅស្រុកល្វាឯម បានជាសះស្បើយចំនួន១៧នាក់ នៅសល់តែ២នាក់ប៉ុណ្ណោះ

កណ្ដាល ៖ គិតចាប់ពីថ្ងៃចាប់ផ្ដើមផ្ទុះករណីជំងឺគ្រុនឈីកទៅលើពលរដ្ឋភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែលកើតការសង្ស័យលើពលរដ្ឋ១៥៦នាក់ ក្នុងចំណោម៣២០នាក់ មកពិនិត្យសេវា ក្នុងនោះមានតែ១៩នាក់ រកឃើញថា មានគ្រុនឈីក ពេលនេះត្រុវបានមន្រ្តីសុខាភិបាលបញ្ជាក់ថា បានជាសះស្បើយចំនួន១៧នាក់ នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពស្រុកល្វាឯម ខេត្តកណ្ដាល។ លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានប្រាប់ឱ្យដឹងនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះថា «រហូតមកដល់ថ្ងៃនេះ អ្នកជំងឺចំនួន១៧ នាក់ជាសះស្បើយ ហើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល និងតាមដានបន្តទៀត»។ គួររម្លឹកថា ករណីគ្រុនឈីកផ្ទុះនៅឯស្រុកល្វាឯម បានកើតឡើងភ្លាមៗនៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ហើយត្រូវបានក្រុមមន្ត្រីសុខាបាល អភិបាលស្រុកល្វាឯម ស្នងការនគរបាលខេត្ត បានចុះទៅដល់ទីតាំងកើតហេតុទាំងយប់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ។ នៅថ្ងៃទី២៧ ខែកញ្ញា អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ, លោកឧត្តមសេនីយ៍ស្នងការ និងលោក កន សុកកាយ អភិបាលស្រុក បានចុះទៅម្ដងទៀត ដើម្បីសួរសុខទុក្ខ ក្រោមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី […]

ព័ត៌មានជាតិ

បុរសម្នាក់ សង្ស័យបែកថ្នាំ បម្រុងលោតពីលើអគារសាលាអន្តរជាតិវើលដ៍កម្ពុជា តែត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ ៖ បុរសម្នាក់​ សង្ស័យបែកថ្នាំឡើងទៅលើអគារ របស់សាលាអន្តរជាតិវើលដ៍ កម្ពុជា (WISC) បម្រុងនឹងលោត តែត្រូវប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ជូនទៅសមត្ថកិច្ច ចុះមកឃាត់ខ្លួនភ្លាមៗ បង្កការភ្ញាក់ផ្អើលការពីវេលាម៉ោងប្រហែល៩និង៤០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅនិងសាលាអន្តរជាតិវើលដ៍កម្ពុជា ហៅកាត់ថា(WISC) តាមបណ្ដោយផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ នៅឈរលើបង្កាន់ដៃអគារ របស់សាលាអន្តរជាតិវើលដ៍កម្ពុជា កម្ពស់ជាន់ទី៣ ដោយដៃកាន់ទៅនឹងម៉ាស៊ីនត្រជាក់បំរុងលោតមកខាងក្រោម ពេលនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់ទៅឲ្យសមត្ថកិច្ចនគរបាលទឹកល្អក់ទី៣ ឱ្យចុះមកដល់កន្លែងទីតាំងកើតហេតុ ក៏បានសហការជាមួយនឹងសន្តិសុខសុខរបស់សាលាអន្តរជាតិវើលដ៍កម្ពុជា ឃាត់ខ្លួនបុរសខាងលើនោះភ្លាមៗតែម្ដង បន្ទាប់ពីឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានវៃខ្នោះបុរសខាងលើនោះ មិនដឹងថា ពាក់ព័ន្ធទៅនឹងករណីអ្វីឲ្យពិតប្រាកដនោះទេ ប៉ុន្តែប្រជាពលរដ្ឋសង្ស័យថា ជាករណីគ្រឿងញៀនដែលបុរសខាងលើ ប្រើប្រាស់គ្រឿងញៀន ហើយសង្ស័យបែកថ្នាំបម្រុងលោតធ្វើអត្តឃាតខ្លួនឯង បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនមកកាន់រថយន្តសាមុយចេញពីកន្លែងកើតហេតុភ្លាមៗតែម្ដង។ បុរសដែលបម្រុងនឹងលោតសម្លាប់ខ្លួនពីអគារ របស់សាលាអន្តរជាតិវើលដ៍កម្ពុជា មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ ត្រឹមតែដឹងថា បុរសខាងលើ មានអាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីពត៍បៃតង ស្លៀកខោជើងវែង សម្បុរសណ្ដែកបាយ។ ជុំវិញពាក់ព័ន្ធករណីបុរសលោកខាងលើនេះ យើងមិនអាចសុំការបំភ្លឺពីខាងសាលាអន្តរជាតិវើលដ៍កម្ពុជាបាននោះទេ ចំណែកឯសមត្ថកិច្ចនគរបាល ក៏មិនអាចសុំការបំភ្លឺបានដែរ […]

ព័ត៌មានជាតិ

ករណី​ឃាតកម្ម ក្រុង​តាខ្មៅ ប្តី​ចាក់​សម្លាប់​ប្រពន្ធ​មកពី​ភ្លើង​ប្រច័ណ្ឌ ដោយសារ​នាង​ប្រែចិត្ត​មាន​អ្នកថ្មី​

​ខេត្ដ​កណ្ដាល​៖ ករណី​ឃាត​កម្មនេះ​សមត្ថកិច្ច​បានបញ្ជាក់​ថា ភាគី​ជនសង្ស័យ មានការ​ប្រច័ណ្ឌ​ជនរងគ្រោះ ព្រោះ​មានការ​សង្ស័យ​មាន​ប្រុស​ថ្មី​ទៀត ហើយ​ជនសង្ស័យ​បាន​តាមដាន​នាង​រហូត ដល់​ឃើញ​ជនរងគ្រោះ​ចូលទៅក្នុង​ផ្ទះ​ឈើ​មួយ​មាន​មនុស្ស​ប្រុស​ពីរ​បីនាក់ កំពុង​ផឹកស៊ី​នៅក្រោម​សំយាប​មុខផ្ទះ ពេលនោះ​ជនរងគ្រោះ បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គេ​ដែរ ឃើញ​ដូចនេះ ជនសង្ស័យ​បាន​ចូលទៅ​ហៅ​ជនរងគ្រោះ ឲ្យ​ចេញទៅ​ផ្ទះ​វិញ ដោយ​មិន​ព្រម​ចេញ​ធ្វើ​ឲ្យ​ជនសង្ស័យ​កាន់តែ​ខឹង​ខ្លាំង ឃើញ​កូនកាំបិត​នៅលើ​តុ​បាន​យក​ដាក់ចូល​ហោប៉ៅ​ខោ ហើយ​នាំ​ជនរងគ្រោះ​ចេញមកក្រៅ​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ តែ​ជនរងគ្រោះ​មិន​ព្រម​ជិះ​ទេ សុខចិត្ត​ដើរ ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​តាម​ពីក្រោយ រហូតដល់​កន្លែងកើតហេតុ​ខាងលើ ក៏​មានការ​ប្រទាញប្រទង់​គ្នា ទើប​ជនសង្ស័យ​យក​កូនកាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​មួយ​កាំបិត ។​ ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៣០​នាទី​មាន​ករណី​ឃាតកម្ម​ចាក់​សម្លាប់​នៅ​ចំណុច​ផ្លូវ​លេខ​២១៥ ភូមិ​ព្រែក​ហូរ​កើត​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​ ​បើតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កៅ ស្រី​កែវ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​នៅផ្ទះ ។ ចំ​ណែ​ជនសង្ស័យ​ឈ្មោះ សុខ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ជើងព្រៃ​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កសិករ (​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក​៖ […]