ព័ត៌មានជាតិ

ស្រីស្អាតរូបស្រស់ពីរនាក់បើករថយន្តរេចង្កូតទៅបុកសួនច្បារចែកទ្រូងផ្លូវត្រូវសន្តិសុខដេញតាមក្របួចបានទាំងយប់…

(ភ្នំពេញ)÷ស្រីស្រស់រូបស្អាតទាំងពីរនាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតទៅបុកជាមួយនឹងសួនច្បារទ្រូងផ្លូវនៅតាមបណ្ដោយផ្លូវR-៦ បណ្ដាលឲ្យរងការខូចខាតអស់មួយចំនួនហើយមិនព្រមទទួលខុសត្រូវ ហើយព្យាយាមបើករត់បម្រុងគេចខ្លួន តែសំណាងអាក្រក់ត្រូវសន្តិសុខរបស់ក្រុមហ៊ុនឃើញទាន់ជិះម៉ូតូតាមឃាត់បានទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង១០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវR-៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសន្តិសុខរបស់ក្រុមហ៊ុនដែលបានយាមកាមនៅកន្លែងនោះបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងគេបានឃើញស្រីស្រស់រូបស្អាតបើករថយន្តម៉ាកតូយូតាព្រូសពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-9215 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈពេលដល់ត្រង់ចំណុចក្តាន់ពីរក៏បត់ឆ្លងចូលមកផ្លូវR-៦ ប្រហែលជា បួងចង្កូតខ្លាំងពេកឬមួយក៏យ៉ាងណាស្រាប់តែរ៉េចង្កូតទៅបុកជាមួយនឹងចិញ្ចើមសួនច្បារបណ្ដាលឱ្យរងការខូចខាតអស់មួយចំនួនហើយរថយន្តបង្កក៏បានព្យាយាមបើករត់ហើយសន្តិសុខជិះម៉ូតូដេញចាប់បានទាំងម្ចាស់និងរថយន្តហើយក៏បានធ្វើការដោះស្រាយគ្នាសងជាសំណងទៅដល់ភាគីខាងសន្តិសុខរបស់ក្រុមហ៊ុននោះដើម្បីបញ្ចប់រឿងហើយក៏បានបើករថយន្តរបស់គេបន្តដំណើរទៅមុខទៀតបាត់ដោយមិនបានធ្វើឱ្យសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ស្រះចកណាម្នាក់ឈឺក្បាលវិលមុខជាមួយនឹងពួកគាត់ឡើយ ៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *