ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ ឃាត់ខ្លួនប៉ូលិសក្លែងក្លាយ ៥ នាក់

  ភ្នំពេញ ៖​ ជនសង្ស័យ ៥នាក់ ក្លែងក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ​ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់ខណៈដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន​ ។ នេះបេីយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ជឹម  ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១​ ។

​   លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឱ្យដឹងទៀតថា​ កាលពីយប់ថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែងខណ្ឌដង្កោ​ ហេីយឃេីញក្រុមជនសង្ស័យខាងលេីមានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែលគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានសញ្ញាសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងមានពាក់ឋានន្តរស័ក្តិសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រី បានធ្វេីឫកពាព្រងេីយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។

   បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយសារតែជនសង្ស័យស្លៀកពាក់ឯកសណ្ឋាននិងមានកាតសម្គាល់ខ្លួនជា

មន្ត្រីនគរបាលជាតិ​ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនិងធ្វើការបន្តិច។ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកការងារបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោបើកការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ៣នាក់នៅយប់ថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២១។

   លុះព្រឹកឡើងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតដល់ភូមិកំរៀង​ សង្កាត់ព្រៃវែង ខណ្ឌដង្កោ​ ទើបឃាត់ខ្លួនជនសង្ស័យបាន២នាក់ទៀត​។

​     ក្រោយមក​ កម្លាំងនគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យទាំង៤នាក់និងវត្ថុតាងខាងលើទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់​ ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *