ព័ត៌មានជាតិ

ច្រឡំហ្គារស្មានតែប្រាំងរថយន្ត Lexus GS300 រ៉េចង្កូចបោះពួយទៅបុកចូលផ្ទះប្រជាពល់រដ្ធនឹងស្លាកយីហោទូរសព្ទបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំភ្ញាក់ផ្អើលទាំងយប់…

ក្រុងតាខ្មៅ៖ បុរសម្នាក់បើករថយន្ត Lexus GS300 មួយគ្រឿងទំនងជាន់ហ្គាច្រឡំស្មានតែហ្វ្រាំងបណ្ដាលឲ្យរថយន្តរបស់គាត់បោះពួយទៅបុករះចូលផ្ទះប្រជាពលរដ្ឋនឹងស្លាកយីហោទូរស័ព្វរបស់ឈ្មោះ នូសារ៉ាត់ បណ្ថាលឲ្យរថយន្តផ្ទុះពោងទាំងសងខាង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់ការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១០នាទីយប់ ត្រូវនឹងថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ១១៥ ត្រង់ចំណុចនឹងស្តុបព្រែកហូរ ក្នុងភូមិតាក្ដុលខាងត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុភាពបានឃើញរថយន្តLexus GS300 ពណ៍ប្រផេះមួយគ្រឿងពាក់ស្លាកលេខតាកែវ 2C-4428 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនហើយក៏បានរ៉េចង្កូតជ្រុលទៅបុកចូលផ្ទះល្វែងរបស់ប្រជាពលរដ្ឋ ចំណែករថយន្តនៅមិនទាន់អស់ល្បឿនក៏បានទៅមុខបុកស្លាកយីហោរបស់ឈ្មោះសារ៉ាត់បន្ថែមទៀតទើបអស់ល្បឿនបណ្ដាលឲ្យរថយន្តផ្ទុះពោង រងការខូចខាតផ្នែកខាងមុខអស់ស្ទើតែទាំងស្រុងនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍ ចរាចរណ៍នេះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់រួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកខេត្តកណ្ដាលឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាជាមួយនឹងជនរងគ្រោះនៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *