ព័ត៌មានជាតិ

ប្រពន្ធកាប់សម្លាប់ប្តី ដែលកំពុងដេកលង់លក់ ស្រវឹងមិនដឹងខ្លួន រួចប្រពន្ធទៅសារភាព នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន…

(ប៉ៃលិន): មានករណី.ឃា.ត.ក.ម្មមួយ បង្កដោយប្រពន្ធកាប់.ស.ម្លា.ប់ប្តីខ្លួនឯង នៅក្នុងផ្ទះ ក្រោយពីប្តីត្រឡប់មកពីចូលរួមខួបកំណើតស្រវឹងដេកលង់លក់មិនដឹងខ្លួន នៅវេលាម៉ោងប្រហែល 3 ជិតភ្លឺ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2023 ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកវរសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង គឹមចេង អាយុ 70 ឆ្នាំ ជនដៃដល់ឈ្មោះ ចេង ចាន់ថា អាយុ 48 ឆ្នាំ មុខរបរលក់ដូរ អ្នកទាំងពីរ ប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារើយៗចាប់តាំងពីកូននៅតូចៗ មកម្លេះ គ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញនៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានទៅខួបកំណើតគេពេលត្រឡប់មកវិញមានការឈ្លោះប្រកែកគ្នាខ្លាំងរួចដល់ជិតភ្លឺស្រាប់តែជនរងគ្រោះត្រូវបាន.កា.ប់.ស្លា.ប់.។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថាខ្លួនបានសម្លាប់ប្តីហើយ។

ក្រោយពីធ្វើកោសល្យវិច្ច័យ នគរបាលបានសន្និដ្ឋានថា.សា.ក.ស.ព.ពិតជា.ស្លា.ប់.ដោយសារការកាប់ជាច្រើនកាំបិតបណ្តាលអោយ.ស្លា.ប់នៅក្នុងបន្ទប់ដេក។

បច្ចុប្បន្ន ÷ ជនសង្ស័យដែលជាប្រពន្ធត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តចំណែក.សា.ក.ស.ព.សមត្ថកិច្ចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *