ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌចំការមន ឆ្មក់បង្រ្កាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងជនជាតិបរទេស

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរង បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងជនជាតិបរទេស និងបានដកហូតវត្ថុទូរហេ្គមបាញ់ត្រីមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំនុចទីតាំងយីហោ (មជ្ឈមណ្ឌលកំសាន្ត ហ៊ួយ ឈាវ) ស្ថិតនៅបណ្ដោយផ្លូវសបិទ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១២នាក់មានជនបរទេសផង និងដកហូតវត្ថុទូរហ្គេមបាញ់ត្រីមួយចំនួនផងដែរ។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដោយសារតែមានការយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ របស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាត្រូវតែបង្ក្រាបអោយអស់នៅបទល្មើសល្បែងស៊ីសងខុសច្បាប់ ជាពិសេស ប្រភេទហ្គេមបាញ់ត្រី នៅពេលកេីតឡេីងច្បាស់ជាបង្កហានិភ័យធ្វេីឱ្យក្មេងៗគេចសាលារត់មកចូលមកលេង និងកេីតចោរកម្មដោយសារល្បែងសុីសង ដូច្នេះហើយទើបកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌចំការមន មានការបញ្ជាផ្ទាល់ពីលោក ថេង សុថុលអភិបាលខណ្ឌឱ្យលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន ក៍ដូចជាលោក ហាយ សិទ្ធី ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះមានទាំងកម្លាំងអាវុធហត្ថខណ្ឌចំការមន កម្លាំងនគរបាល​ និងមេភូមិ សាលាសង្កាត់ ដែលបានចូលរួមប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី យីហោ (មណ្ឌលកំសាន្ត ហួយ ឈាវ) បង្កាប់ល្បែងសុីសងហ្គេមបាញ់ត្រី ដែលមានជិត២០ទូរឯណ្ណោះ ប្រតិបត្តិការនេះ ឃាត់ខ្លួនមនុស្សប្រុសស្រីជាបុគ្គលិក និងភ្ញៀវចូលលេង ចំនួន១២នាក់ និងដកហូតវត្ថុទូរហ្គេមបាញ់ត្រីមួយចំនួន។

លោក កែវ សំណាង បានបញ្ជាដែរថា​ ករណីបង្រ្កាបល្បែងសុីសងខុសច្បាប់ខាងលេី ក្រោយពេលកេីតហេតុអ្នកញៀនល្បែង និងបុគ្គលិកប្រុសស្រីទាំង១២នាក់ បានបហរគល់ឱ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់ យកទៅអប់រំឱ្យគ្រួសារមកធានាឈប់ប្រព្រឹត្តល្បែងសុីសងវាអាចបំផ្លាញទ្រព្យសម្បត្តិដល់ខ្លួនយេីង និងគ្រួសារដោយឡែកបានពិនិត្យឃេីញអ្នកដែលឃាត់ខ្លួនមានប្រេីប្រាស់គ្រឿងញៀន និងបញ្ជូលទៅមណ្ឌលអាកាសខ្ញុំដេីម្បីបន្សោមគ្រឿងញៀន វត្ថុតាំងទូរហ្គេមបាញ់ត្រី តាមបានឱ្យកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌចំការមន និងដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌចំការមន ដេីម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *