ព័ត៌មានជាតិ

ករណី​អគ្គីភ័យ​ឆេះម៉ូតូអស់ចំនួន ៣០​ គ្រឿង និងឡដុតចំហាយចំនួន០១ឡ​ ដែល​ស្ថិត​នៅ​ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ…

(ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង​ ១១:៥០ នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គីភ័យមួយ​កន្លែងបានកើតឡើងនៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ម្ចាស់ទីតាំង ឈិន ផាន់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់រោងចក្រ ។

  • មូលហេតុ: បណ្តាល​មក​ពី​ឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ។
    +​ ប្រភេទសំណង់: ថ្មីប្រក់ស័ង្កសី ទំហំ ៥០x១០០ម៉ែត្រ។
    +​ ខូចខាតសម្ភារៈ ឆេះសំយាបដំបូលដែកប្រក់ស័ង្កសីទំហំ ០៥ម៉ែត្រx២០ម៉ែត្រ អស់មួយចំហៀងរួមទាំងម៉ូតូចំនួន ៣០​ គ្រឿង និងឡដុតចំហាយចំនួន០១ឡ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

-​ ស្លាប់​មនុស្ស​ :​ គ្មាន ។
-​ របួស​មនុស្ស​: គ្មាន ។

+​ កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ០៦​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៧​ រថយន្ត​ ស្មើរនឹង ២៨​ ម៉ែត្រគូប ។
+​ រថយន្តជំនួយអន្តរាគមន៍:
-​ រថយន្ត​ពន្លត់​អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់អស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦​ ម៉ែត្រគូប ។
​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង ១២:៥៥ នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល។

adm

Leave a Reply

Your email address will not be published. Required fields are marked *