ព័ត៌មានជាតិ

ស្លាប់រស់ព្រោះឆ្កែមួយក្បាល ចាប់វាយខ្នោះ មេបញ្ជាការអាវុធហត្ថ ក្នុងករណីប្រើអំពើហិង្សា ធ្វើទារុណកម្ម លើកូនឈ្នួល (អ្នកបម្រើ)

ខេត្តក្រចេះ៖ លោក ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ឆ្នាំ ឋានន្តរស័ក្តិវរសេនីយ៍ត្រី ជាមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថចាប់វាយខ្នោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្នុងករណីប្រើហិង្សា និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មូលហេតុ ឃាត់ខ្លួន លោក ទេព ហ៊ុយ ដោយសារប្រើហិង្សាវាយធ្វើបាប និងធ្វើទារុណកម្មទៅលើក្មេងស្រីទាំង២នាក់ដែលជាកូនឈ្នួលមប្រើក្នុងផ្ទះ កើតហេតុកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

យោងតាមលិខិត សេចក្តីប្រកាសព័ត៌មាន របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើនៅរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដោយអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឲ្យដឹងថា មន្រ្តីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងធ្វើការស៊ើបអង្កេតជាបឋម តាមនិតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងដំបូងខេត្តក្រចេះ។

ចំណែក ក្មេងស្រីរងគ្រោះទាំង២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដូចគ្នា។ ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើនេះ ត្រូវជាបងប្អូនជីដូនមួយរស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

តាមប្រភពព័ត៌មានចេញពីក្មេងស្រីរងគ្រោះទាំង ២នាក់បានឲ្យដឹងថា÷ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ពួកគេទាំង២នាក់ បានធ្វើឲ្យកូនឆ្កែងាប់ បណ្តាលឲ្យលោកហ៊ុយខឹងសម្បាយ៉ាងខ្លាំងបានវាយធ្វើបាបដោយបោចសក់ និងយកជើងម៉ាពណ៌ក្រហម វាយក្បាលចំនួន ២ជើងម៉ា ហើយកូនចៅលោក ហ៊ុយ បានវាយមកលើនាងចំនួន ០៣កំភ្លៀង។

ចំណែក ម្ដាយក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងឈឺចាប់ថា÷ កូនស្រីរបស់គាត់បានប្រាប់គាត់ថា គេទះកំភ្លៀងកូនរបស់គាត់ និងយកជើងម៉ាវាយក្បាល ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូខ្មោចឆ្កែចំនួន ១យប់ទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *