ព័ត៌មានជាតិ

ករណីលង់ទឹកសមុទ្រនៅក្រុងព្រះសីហនុមានចំនួន០៥នាក់មកដល់ពេលនេះទើបតែរកឃើញសពម្នាក់នឹងម្នាក់ទៀតកំពុងតែជួយសង្គ្រោះបន្ទាន់!

ព្រះសីហនុ÷ព័ត៌មានបឋមដែលយើងទទួលបានថាមានមនុស្សប្រុសស្រីចំនួន០៥នាក់បានបបួលគ្នាចុះទៅលេងទឹកសមុទ្រនៅត្រង់ចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ក្នុងតំបន់ពយតាចុវបណ្ដាលឲ្យលិចលង់ចូលទៅក្នុងទឹកសមុទ្រ មកដល់ពេលនេះកុំពុងតែមុជរាវរកនិងធ្វើការជួយសង្គ្រោះផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៥នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចដើមឈើចាំស្នេហ៍ ក្នុងតំបន់ពយតាចុវ សង្កាត់បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះទី១ៈមាន ឈ្មោះ លេង ស្រី ឌៀប ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បច្ចុប្បុន្ន រស់នៅក្នុងឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២ៈ ឈ្មោះ លេង ជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ ទី៣ៈមាន ឈ្មោះ លេង ជីតា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ ជាកម្មការិនីរោងចក្របច្ចុប្បន្ន រស់នៅអូរឧកញ៉ាហេង ទី៤ៈ ឈ្មោះ លេង ដាវ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះ នឹងទី៥ៈមាន ឈ្មោះ លេង ជា ភេទប្រុស អាយុ ១១ឆ្នាំ បច្ចុប្បន្ន រស់នៅអូរឧកញ៉ាហេង សូមបញ្ជាក់ថាអ្នកដែលបានលង់ទឹកសមុទ្រទាំង០៥នាក់នេះគឺសុទ្ធតែជាបងប្អូននឹងគ្នាបង្កើត។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថាក្មេងជំទង់ទាំង០៥ នាក់នេះបានបបួលគ្នាទៅលេងទឹក ខណៈពេលខ្យល់កំពុងបក់បោកខ្លាំងធ្វើឲ្យទឹកសមុទ្ររលកធំៗថែមទាំងមានព្យុះគួចបក់បោកទៀតផង។

បន្ទាប់ពីជនរងគ្រោះទាំង០៥នាក់បានលង់ទឹកភ្លាមៗនោះ កងកម្លាំងមុជនឹងរាវរកឃើញស្រង់យកមកដាក់លើគោកមានចំនួន២នាក់តែជាកម្មអកុសលសង្គ្រោះមិនបានជនរង់គ្រោះម្នាក់ ឈ្មោះ លេង ស្រី ឌៀប ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ នឹងយុវជនម្នាក់ទៀតមាន ឈ្មោះថា លេង ជ្រូកនោះមកដល់ពេលនេះកុំពុងតែធ្វើការជួយសង្គ្រោះបន្ទាន់យ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចនិងក្រុមលោកគ្រូពេទ្យ។

ភ្លាមៗនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារយុវជន របស់គណបក្សប្រជាជនក្នុងខេត្តព្រះសីហនុ បានបញ្ជូនកងកម្លាំងGTVC រួមទាំងអូប័រចំនួន២គ្រឿង ដើម្បីចុះជួយស្វែងរកអ្នកដែលបានលង់លិចបាត់ខ្លួនទាំង០៣នាក់នោះបន្ថែមទៀតរហូតមកដល់ពេលនេះនៅមិនទាន់ដឹងថាតើជនរងគ្រោះជួបវាសនាយ៉ាងណានោះនៅឡើយទេ។

adm

Leave a Reply

Your email address will not be published. Required fields are marked *