ព័ត៌មានជាតិ

កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧)ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន

(ភ្នំពេញ) កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន (ក៧) នៃអគ្គស្នងការ នគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះបង្កការភ្ញាក់ផ្អើល នៅសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានរថយន្តថែមទាំងម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងចេញពីទីក្រុងភ្នំពេញ ខណ:មកដល់នៅចំណុចស្តុប ផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្រាប់តែកម្លាំងសមត្ថកិច្ចទាំងឯកសណ្ឋាននិងស៊ីវិល ចុះប្រសាចពេញផ្លូវ រួចបានដកកាំភ្លើង បាញ់ចំនួន៧គ្រាប់ រួមមានទាំងអាវុធខ្លី និងវែងផងដែរ តែក្នុងប្រតិបត្តិការនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។

ក្រោយប្រតិបត្តិការ បានប្រមូលគ្នាឡើងរថយន្តចាកចេញពីកន្លែងកើតហេតុភ្លាមៗ ។ ចំណែកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បានបញ្ចាក់ថា៖ ពាក់ព័ន្ធករណីនេះ គឺប្រតិបត្តិការរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿង ចុះចាប់ជនសង្ស័យរួមទាំងវត្ថុតាង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *