ព័ត៌មានជាតិ

គួរឲ្យរន្ធត់ណាស់!!!បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តពីក្រោយបណ្ដាលឱ្យបាក់កស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ…

(ភ្នំពេញ)÷បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្នទៀតនោះក៍បានជ្រុលទៅបុកជាមួយនឹងរថយន្តដឹងខ្សាច់ពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលបាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ត្រង់ចំណុចនឹងច្រកចូលទៅប៉ុស្ត៍វិទ្យុ-ABC ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។

សពជនរងគ្រោះ មាន ឈ្មោះ កៅ ចំរើន ភេទប្រុស អាយុ៣១ ឆ្នាំ មានតួនាទីជាមន្ត្រី ផ្នែកបញ្ជាការដ្ឋានកងអង្គរក្ស បច្ចុប្បុន្នជួលបន្ទប់គេស្នាក់នៅ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថានៅមុនពេលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IQ-8770 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុច ផ្លូវច្រកចូលទៅប៉ុស្តិ៍វិទ្យុ ABC ក៍បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តដឹកខ្សាច់ពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលបាក់កស្លា ប់នៅលើម៉ូតូរបស់ខ្លួនយ៉ាងអាណោចអាធ័ម រីឯរថយន្តដឹកខ្សាច់នោះ ក៏បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

បន្ទាប់ពីជនរងគ្រោះបានជួបគ្រោះថ្នាក់នេះហើយស្រាប់តែមានជនឆ្លៀតឱកាសមកបន្លំធ្វើជាសាច់ញាតិហើយលូកយកលុយពីក្នុងហោប៉ៅអស់ចំនួន 250$ ហើយគិចខ្លួនបាត់តែម្ដង ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមរួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោឱ្យចុះមកធ្វើការវាស់វែង រួចរាល់ក៏បានយកម៉ូតូជនរងគ្រោះមកដាក់អែបនៅខាង ដើម្បីធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យទៅលើសាកសពហើយក៏បានប្រគល់សពជនរងគ្រោះរួមជាមួយនឹងម៉ូតូទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *