ព័ត៌មានជាតិ

ធ្ងន់ករហើយរយន្តធំបើកបុកពីក្រោយរថយន្ត ទំនើប២០ម៉ឺនដុល្លា ពីក្រោយយ៉ាងដំណំ ហើយចុងក្រោយ

 (ភ្នំពេញ) យោងតាមសេចក្តីពីកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្តម៉ាកLexus ស៊េរីទំនេីបឆ្នាំ២០២១​ បេីកចុះលេីស្ពានអាកាសស្ទឹងមានជ័យ​ ត្រូវរថយន្ត HYUDAI មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​។ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១២ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅជាប់នឹងគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

​តាមសម្ដីពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានបើករថយន្តម៉ាក HYUDAI មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-9766 ចេញមកពីម្ដុំអូរបែកក្អម​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ហេីយក៏បានឆ្លងកាត់លេីស្ពានអាកាសស្ទឹងមានជ័យ រួចបានចុះពីលើស្ពានពេលនោះក៏រូបគេជាន់ហ្វ្រាំងរថយន្តដើម្បីបន្ថយតិចៗតែរូបគេជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាក Lexus LM300h ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BJ-8128 ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាក់ Lexus LM300h រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ

​ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះទៅសម្រួលគ្នា ភាគីទាំងសងខាងអស់រយះពេលជាង២ម៉ោង ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ​ ធ្វើការវាស់វែងយករថយន្តប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យស្នងការរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសំណងខាងរថយន្តលុចស៊ីស ដោះស្រាយគ្នាយ៉ាងណាយើងខ្ញុំក៏មិនទាន់ដឹងដែរ ទុកឱ្យកម្លាំងជំនាញលោកធ្វើការដោះស្រាយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *