ភ្នំពេញ ៖ គេសង្កេតឃើញថា មានផេកជាច្រើននៅក្នុងបណ្តាញសង្គមនាពេលបច្ចុប្បន្ន កំពុងឡាយផ្ទាល់លក់វត្ថុអនុស្សាវរីយ៍ និងវត្ថុជាច្រេីនទៀត ដែលពួកគេអះអាងថា ជាវត្ថុស័ក្ដិសិទ្ធិ បានមកពីភ្លុក ឬក៏ចង្កូមខ្នាយសត្វព្រៃជាច្រេីនប្រភេទ ដែលប្រជាពលរដ្ឋខ្មែរយេីងជឿថា ជាវត្ថុដែលជួយការពារឱ្យពួកគេចផុតពីគ្រោះចង្រៃផ្សេងៗ។ ពាក់ព័ន្ធករណីខាងលើនេះ កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងគូសបញ្ជាក់ថា «ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ ដែលសង្ស័យថា អាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀត ពាក់ព័ន្ធនឹងសត្វព្រៃ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៥៩ (ចំណុចទី៥)។ ប្រសិនបើម្ចាស់អាជីវកម្មដ្ឋាន មានលាក់ទុកឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះសូមប្រគល់ជូនដល់សមត្ថកិច្ច ហើយ បើប្រសិនបើសមត្ថកិច្ចរកឃើញនិងចាប់បាននឹងចាត់វិធានការចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។ ឯកឧត្តមបានបន្តថា ចំពោះវិធានការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរវត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃដែលកំពុងកើតមាននៅលើទឹកដីកម្ពុជា។ ជាជំហានដំបូង ក្រសួងបរិស្ថានបានជូនដំណឹងរួចហើយដល់ម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣២កន្លែងនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុថា ការធ្វើពាណិជ្ជកម្មគ្រប់រូបភាពលើភ្លុកដំរី និងកុយរមាសគឺជាអំពើខុសច្បាប់។ ជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពាក់ព័ន្ធនឹងការលក់វត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធសត្វព្រៃនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត។ ប្រភពដដែលបានបន្តថា ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា […]
Author: adm
ពន្ធនាគារខេត្តបន្ទាយមានជ័យ រងការវាយប្រហារដោយទឹកជំនន់ ត្រូវបង្ខំចិត្តជម្លៀសអ្នកជាប់ឃុំ ចំនួន១,៦០០នាក់ ទៅរកកន្លែងមានសុវត្ថិភាព
បន្ទាយមានជ័យ ៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ រងការវាយប្រហារដោយទឹកជំនន់ ត្រូវបង្ខំចិត្តជម្លៀសអ្នកជាប់ឃុំទាំងអស់ ទៅពន្ធនាគារខេត្តផ្សេងៗ ដែលនៅក្បែរ។ របាយការណ៍បានឲ្យដឹងថា ចំនួនជនជាប់ឃុំក្នុងពន្ធនាគារនេះ មាន១,៦០០នាក់ ក្នុងនោះស្រី១០០នាក់។ ស្ថានភាពជន់លិចក្នុងមូលដ្ឋាននៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយសារតែស្ថានភាពលិចលង់ខ្លាំង គណៈគ្រប់គ្រងពន្ធនាគារខេត្ត បានសម្រេចជម្លៀសអ្នកជាប់ឃុំចេញទៅពន្ធនាគារខេត្តផ្សេងដែលនៅក្បែរ ដើម្បីកុំឲ្យមានហានិភ័យអ្វីកើតឡើង។ បើតាមអភិបាលខេត្ត ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានជួយរថយន្តក្រុងចំនួន១០គ្រឿង ដើម្បីដឹកអ្នកទោសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។ ជាមួយគ្នានេះ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងដែរថា ជនជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន១,៦០០នាក់ ក្នុងនោះស្រី១០០នាក់។ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ យ៉ាងគំហុកធ្វើឲ្យមានការលិចអាគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។ បើតាមសេចក្ដីរាយការណ៍ ដើម្បីបញ្ជៀសផលប៉ះពាល់ផ្សេងៗ ថ្នាក់ដឹកនាំពន្ធនាគារបានសម្រេចជម្លៀសចេញបន្ទាន់ ជនជាប់ឃុំទៅកាន់ពន្ធនាគារ នៃខេត្តមួយចំនួនជាបណ្តោះអាសន្ន។ ជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំចំនួន៨១១នាក់ ស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង។ គួរជម្រាបថា រហូតមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងដល់ខេត្តបន្ទាយមានជ័យ។ របាយការណ៍បញ្ជាក់ថា […]
ពលរដ្ឋប្រមាណ២០៥គ្រួសារ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិចទាំងស្រុង, ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំស្បៀងជូនភ្លាមៗ
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណ២០៥គ្រួសារ នៅក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិចទាំងស្រុង។ ភូមិនេះមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្ត ហើយការជន់លិចនេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ មិនអាចធ្វើដំណើរទៅណាបាននោះឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋ ត្រូវបានជម្លៀសទៅនៅជុំគ្នា នៅទីទួលវត្តអារាមមួយកន្លែង។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋជាទុក្ខលំបាករបស់អាជ្ញាធរ និងថ្នាក់ដឹកនាំជាតិផងដែរ ដូច្នេះហើយទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលលើសមរភូមិសង្គ្រោះគ្រោះមហន្តរាយនោះ បានធ្វើដំណើរដោយផ្ទាល់ចុះទៅកាន់តំបន់ ហ៊ុមព័ទ្ធដោយទឹកជំនន់ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។ ដំណើរចុះទៅកាន់តំបន់លិចលង់នេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ដោយសារតែស្ថានភាពផ្លូវលំបាក និងទឹកលិចផងនោះ ដើម្បីទៅដល់កន្លែងប្រជាពលរដ្ឋជន់លិច ត្រូវធ្វើដំណើរតាមត្រាក់ទ័រ និងជិះកាណូតផងដែរ ដើម្បីទៅដល់កន្លែងប្រជាពលរដ្ឋប្រមូលផ្តុំនោះ ចំណាយពេលជិតពីរម៉ោង។ គ្រាន់តែលោកទេសរដ្ឋមន្ត្រី គន់ គីម និងថ្នាក់ដឹកនាំខេត្តអញ្ជើញទៅដល់ភ្លាមប្រជាពលរដ្ឋនៅទីនោះ […]
ជំនន់ទឹកភ្លៀងបន្ដលិចតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ, ខណៈលោក ឃួង ស្រេង បន្ដដឹកនាំមន្ដ្រីជំនាញចុះពិនិត្យការបូមជម្លៀសទឹកនៅទំនប់កប់ស្រូវ និងទួលសំពៅ
ភ្នំពេញ ៖ ដោយសារតែស្ថានភាពមិនទាន់ធូរស្រាល នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលរងការជន់លិចខ្លាំង ដោយជំនន់ទឹកភ្លៀងនោះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដដឹកនាំមន្ដ្រីជំនាញចុះពិនិត្យការបូមទឹកដើម្បីជម្លៀសពីកន្លែងដែលជន់លិច ទម្លាក់ចូលទៅទំនប់កប់ស្រូវ និងស្ថានីយ៍ទួលសំពៅ ដែលទើបសាងសង់ថ្មី។ សេចក្ដីរាយការណ៍ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកទួលសំពៅ មានតួនាទីយ៉ាងសំខាន់ក្នុងការបូមទឹករំដោះចេញពីតំបន់ ខាងជើង អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជាជម្ពូវ័ន្ដ, អូឌឹម និងកំបូលជាដើម ដើម្បីទម្លាក់ចូលទៅបឹងតាមោក។ លោក ឃួង ស្រេង បានអះអាងពេលចុះពិនិត្យនេះថា ដើម្បីសេចក្ដីរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីអន្ដរាគមន៍ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ លោក និងក្រុមការងារជំនាញ នឹងខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាដោះស្រាយបញ្ហានៅចំពោះមុខនេះឲ្យខាងតែបាន មិនឲ្យប្រជាពលរដ្ឋរងទុក្ខលំបាកនោះឡើយ។ គួរជម្រាបថា ដោយសារតែឥទ្ធិពលព្យុះពីប្រទេសជិតខាង កម្ពុជានៅស្ទើទូទាំងប្រទេសកំពុងតែរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ហើយក្នុងនោះ រាជធានីភ្នំពេញ ក៏រងនូវការជន់លិចយ៉ាងខ្លាំងផងដែរ ហើយរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែតុលានេះ តំបន់មួយចំនួននៅបន្ដជន់លិចខ្លាំងដដែល ដូចជានៅតំបន់ត្រពាំងថ្លឹង, ភ្នំពេញថ្មី, អូឌឹម (ផ្លូវជាតិលេខ៤) និងតំបន់មួយចំនួនទៀត។ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ […]
អធិការនគរបាលខណ្ឌសែនសុខ បើកកិច្ចប្រជុំប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពសារធារណៈ ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅអធិការរដ្ឋាន នគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំ ដោយទទួលបានផែនការពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មិន សុផេត លោកឧត្តមសេនីយ៍ទោ ចាន់ គតិខុម ស្នងការរងចុះបញ្ជាដឹកនាំទទួលខុសត្រូវ នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សារធារណៈជូនប្រជាពលរដ្ឋ ជូនដល់លោកអធិការ-អធិការរង នាយប៉ុស្តិ៍ និងលោកនាយផ្នែកទាំងអស់ ឱ្យយកចិត្តទុកដាក់ពង្រឹងលើការបង្កាទប់ស្កាត់នូវបញ្ហាបទល្មើស លួច ឆក់ ប្លន់ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន៕
ពុទ្ធោ! ប្រពន្ធពោះធំរៀបឆ្លងទន្លេ ប្តីក៏ជម្លៀសតាមទឹកជំនន់ តែជាអកុសល មិនទាន់ដល់គោកផង ក៏ត្រូវទឹកកួចយកទៅបាត់ ប្តីយំសោកបោកខ្លួន (វីដេអូ)
ភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នា ក្នុងមួយរយៈពេលចុងក្រោយនេះ ឃើញថា គ្រោះទឹកជំនន់ដ៏មិនធម្មតាសម្រាប់ឆ្នាំនេះ ពុំត្រឹមតែកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ តែសូម្បីតែប្រទេសជិតខាងជាពិសេសថៃ វៀតណាម ក៏ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ គ្រោះធម្មជាតិទឹកជំនន់នេះ ត្រូវបានដឹងថា ពុំត្រឹមតែបង្កផលប៉ះពាល់ដល់ផលដំណាំ ផ្ទះសម្បែង ផ្លូវថ្នល់ដ៏ធំសម្បើមប៉ុណ្ណោះទេ តែក៏បានឆក់យកអាយុជីវិតមនុស្សអស់ជាច្រើននាក់ផងដែរ។ ជាក់ស្តែង ដូចជាករណីដ៏សង្វេកបំផុតមួយនេះ ដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាម នៅថ្ងៃនេះ (ទី១២ ខែតុលា ឆ្នាំ២០២០) គឺពិតជាមហាអនិច្ចាខ្លាំងណាស់ បន្ទាប់ពីត្រូវបានថា ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវទឹកគួចទៅតាមខ្សែទឹកទៅបាត់យ៉ាងអាណោចអាធ័ម ដែលធ្វើឲ្យបុរសជាប្តីយំសោកបោកខ្លួនយ៉ាងខ្លាំង ទាំងកណ្តាលវាលនៃមាត់ទឹកដ៏ល្វឹងល្វើយមួយកន្លែង ក្នុងខណៈពេលមេឃកំពុងធ្លាក់ភ្លៀង និងខ្យល់បក់បោក។ បើតាមប្រភពចែករំលែកនៅលើបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់ ខណៈឈឺពោះរៀបឆ្លងទន្លេ គ្រួសារក៏បានប្រញាប់ប្រញាល់ជម្លៀសតាមទឹកជំនន់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ មិនទាន់ដល់គោកផង ក៏ត្រូវទឹកកួចយកទៅបាត់តែម្តង៕
ចេះរកកន្លែងឃើញ! បុរសម្នាក់ ងា ប់យ៉ាងខ្ពង់ខ្ពស់ លើដងទង់នៅក្នុងវត្តព្រែកពោធិមង្គល…
មានករណីដ៏ភ្ញាក់ផ្អើលមួយ និងទទួលបានការខឹងសម្បារច្រើនពីមហាជន ក្រោយពីគណនីហ្វេសបុកឈ្មោះ Veasna Oem បានចែកជូននៅព័ត៌មានថា: ករណីអត្ត ឃា ត ច ង ករ លើដងទង់ ថ្ងៃទី11-10-2020 នៅក្នុងវត្តព្រែកពោធិមង្គល ស្ថិតក្នុងឃុំព្រែកពោធិស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំថ្ងៃដង្ហែ អង្គកឋិនទានសាមគ្គី ទៀត😴😴។ ជនរងគ្រោះ មិនមានអ្នកស្គាល់ឡើយ យ៉ាងណាក្រលេកមកមើលមហាជនវិញ បានចូលមកខមិនថា: បា ត់ប ង់ជី វិ តហើយអោយគេ លំបាកយកចុះទៀត – រកកន្លែងស្លាប់បានល្អ – ងា ប់ហើយ អោយវេទនាដល់គេទៀត ចងទាបៗទៅវាថី – ចេះរកកន្លែងងា ប់ឃើញ៕
ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗ៥ ផ្តល់ឱកាសការងារថ្មី ជិត៥០០កន្លែង ដល់យុវជន នាថ្ងៃទី១៣ស្អែកនេះ
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗ៥ ដោយបាននាំយកឱកាសការងារចំនួន ៤៦៨កន្លែង ក្នុងមុខតំណែងជាច្រើន មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី «វេទិកាការងារប្រចាំខែតុលា»។ ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះ រួមមាន៖ AEON SPECIALIZED Bank Cambodia PLC, ក្រុមហ៊ុន MWG Cambodia CO., Ltd, ក្រុមហ៊ុន GBCI Ventures Plc (Fincy), ក្រុមហ៊ុន ONE FRATERNITY CO., Ltd. ក្រុមហ៊ុន DYTELE Group CO.,Ltd។ ការរៀបចំកម្មវិធីនេះ ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាល នៃជំងឺកូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម […]
សូមបងប្អូនប្រុងប្រយ័ត្ន! បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ផ្លូវ ពេលទឹកកំពុងកំហូរខ្លាំង ស្រាប់តែដួលម៉ូតូទៅតាមទឹកតែម្តង…(វីដេអូ)
បាត់ដំបង៖ ដូចដែលបងប្អូនបានជ្រាបហើយ ខណៈពេលនេះ តំបន់ជាច្រើននៅក្នុងខេត្តបាត់ដំបង បាននិងកំពុងត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុក អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាមកនេះ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ពិតមែនហើយ ស្របពេលដែលស្ថានភាពភ្លៀងធ្លាក់ពុំស្រាកស្រាន នោះនៅតាមបណ្តាផ្លូវមួយចំនួន ពុំត្រឹមលិចលង់ទេ តែក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ។ ជាក់ស្តែង ដូចផ្លូវមួយខ្សែនៅក្នុងស្រុកបវេល នៅពេលនេះពិតគួរឲ្យគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះនៅព្រឹកមិញនេះ បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ទឹកហូរខ្លាំង បណ្តាលឲ្យដួលត្រូវកម្លាំងខ្សែទឹកហូរនាំយកម៉ូតូទៅបាត់តែម្តង។ តែសំណាងហើយ ដែលម្ចាស់ម៉ូតូត្រូវបានគេដឹងថា គាត់បានស្រវេស្រវ៉ាតោងវ័ល្លឈើជាប់ ពុំនោះទេអាចនឹងមានគ្រោះថ្នាក់កើតឡើង។ ហើយខណៈពេលនោះ គាត់ក៏បានស្រែកហៅឲ្យបងប្អូនអ្នកដំណើរជួយគាត់ផង។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Rayno Ty O ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានបង្ហោះវីដេអូយ៉ាងខ្លីប្រមាណ ១៧ វិនាទី ស្តីពីហេតុការណ៍ដ៏រន្ធត់នោះ និងភ្ជាប់សារផ្តាំផ្ញើដល់បងប្អូនដែលនឹងត្រូវប្រើប្រាស់ផ្លូវនេះឲ្យដឹងថា៖ «ផ្ដាំអ្នកចង់ទៅលេងបវេល សូមកុំជិះម៉ូតូឆ្លងកាត់អី ព្រោះព្រឹកនេះទឹកហូរខ្លាំង ហើយមិញនេះមានអ្នកជិះម៉ូតូឆ្លងបានហូរទៅតាមទឹកបាត់ហើយ»៕
បុរសម្នាក់តភ្លើង ដើម្បី ទុកឆក់សត្វផ្សេងៗមកស៊ីមាន់ ត្រូវឆក់ខ្លួនឯងស្លាប់
ចេញផ្សាយ ថ្ងៃទី October 12, 2020 ខេត្តព្រៃវែង÷ បុរសម្នាក់បានឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគាត់កំពុងតខ្សែភ្លើង ជុំវិញទ្រុងមាន់ កុំឱ្យសត្វផ្សេងៗមកស៊ីមាន់របស់គាត់ ក៏ត្រូវ ឆក់ខ្លួនឯងស្លាប់តែម្តង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 22 :00នាទីថ្ងៃទី 11 ខែតុលាឆ្នាំ 2020 ដែលស្ថិតនៅ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលឆក់ស្លាប់នោះមានឈ្មោះ មាស ទូច ភេទប្រុសអាយុ 56 ឆ្នាំ មានមុខរបរកសិករ មូលហេតុដែលនាំអោយគាត់ឆក់ស្លាប់នោះ គឺគាត់បានតខ្សែភ្លើង សម្រាប់ឆក់សត្វផ្សេងៗមកស៊ីមាន់ មិនប្រុងប្រយ័ត្នបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់តែម្ដង។ ក្រោយមកក៏បានផ្ដល់ដំណឹងនេះទៅដល់លោកអធិការស្រុក លោកនាយការិយាល័យនាយរងការិយាល័យនិងលោកវេជ្ជបណ្ឌិតនិងកម្លាំងជំនាញស្រុកទាំងមូលបានធ្វើការមកពិនិត្យ សាកសពឃើញថាមានស្នាកស្នាមដាច់ឆេះខ្លោចបាតដៃខាងឆ្វេងមួយកន្លែង ហើយកម្លាំងជំនាញខាងចាក់កុសល្យវិច្ច័យបានបញ្ជាក់ប្រាប់ថាសាកសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។ ក្រោយពេលកើតហេតុ និង ពិនិត្យកោសល្យវិច្ច័យរួចកម្លាំងជំនាញនៃអធិការស្រុកបាភ្នំបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស មានការប្រុងប្រយ័ត្នចំពោះគ្រឿងអគ្គិសនី ឲ្យខ្ពស់ក្នុងរដូវភ្លៀងធ្លាក់៕