ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ លាក់ទុក និង ប្រើប្រាស់អាវុធដោយខុសច្បាប់!

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ និងលាក់ទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ចំនួន២ដើម។ ជនសង្ស័យឈ្មោះ យន្ត ដារ៉ា ហៅ នូ រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូឱសថបុរាណ តែដើរតាំងខ្លួនជាឧត្តមសេនីយ៍យោធា ស្រុកកំណើត ភូមិតាលួស ឃុំតាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យ យន្ត ដារ៉ា បានសារភាពថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ រូបគេពិតជាបានឆបោកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់សរុប ៣២១០០ដុល្លារអាមេរិក ពិតប្រាកដមែន ពាក់ព័ន្ធករណីទិញលក់សំរឹទ្ធ នៅពេលដែលជនរងគ្រោះដឹងខ្លួនថាត្រូវបានជនសង្ស័យបោកប្រាស់ ជនសង្ស័យក៏បានផ្ញើសារទៅកាន់ជនរងគ្រោះ គំរាមកំហែងម្តងហើយ ម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនង Messenger ដោយប្រើពាក្យសម្តីថា នឹងសម្លាប់ចោលទាំងពូជ សូម្បីតែកូនង៉ែតក្នុងអង្រឹងក៏មិនទុកដែរ។ដោយមានការភ័យខ្លាច ជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងនៅ អាវុធហត្ថរាជធានីភ្នំពេញ។ […]

ព័ត៌មានជាតិ

នារីស្រស់សោភាលោត ទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាម្សិលមិញ ប្រទះឃើញសាកសពអណ្តែត នៅមុខវាំង

ភ្នំពេញ ៖ សពនារីស្រស់សោភា លោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា បន្សល់ទុកតែបាច់ផ្កា និងស្បែកជើង កាលពីទាបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នោះ ត្រូវបានគេប្រទះឃើញអណ្តែត នៅមុខព្រះបរមរាជវាំង។ សូមរំលឹកថា នៅទាបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នារីរូបនេះ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកបាច់ផ្កា និងស្បែកជើងលើស្ពាន។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ ចាន់ ស្រីមាន អាយុ ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ។ នៅមុនពេលលោតទឹកសម្លាប់ខ្លួន អ្នកឃើញហេតុការណ៍ បានអះអាងថា គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផង។ បន្ទាប់មករថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្តិចក្រោយមកនារីខាងលើបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។ ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។ តាមគណនី Facebook របស់នារីរងគ្រោះឈ្មោះ «Gech Gech» បានឱ្យដឹងថា នៅយប់កើតហេតុនោះ នារីរងគ្រោះបានចូលរួមរៀបចំកម្មវិធីខួបកំណើតឱ្យបងស្រីរបស់ខ្លួន។ បន្ទាប់មកក៏បានទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ក្នុង Eden […]

ព័ត៌មានជាតិ

កាបូប​វេទមន្ដ អ​ន្ទោ​ង​ចោរ​ជើងល្អ ឲ្យ​មកជា​ប់​ខ្នោះ​សមត្ថកិច្ច​នៅ​ស្រុក​

​កំពង់ស្ពឺ ៖ នៅ​ចំណុច​តូប​លក់​សំលៀកបំពាក់​មួយ ស្ថិតនៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧ និង​២៤​នាទី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្ដាល 1G-8389 បានមក​ឈប់​នៅមុខ​តូប​លក់​សំលៀកបំពាក់ ហើយ​បាន​ទិញ​អាវ​ចំនួន ១​រួច​ជិះ​ម៉ូតូ​ចេញទៅ​បាន​មួយសន្ទុះ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​ប្រើល្បិច​សុំ​ដូរ​អាវ បន្ទាប់មក​ជនសង្ស័យ​ខាងលើ​បាន​ចាប់​ច្របាច់ក ខ្ទប់មាត់​ជនរងគ្រោះ​ឈ្មោះ ស៊ុ នា​ភេទ​ស្រី អាយុ​២៧​ឆ្នាំ ខណ​:​ពេលនោះ​ជនរងគ្រោះ​រើ​បាន​ខាំ​ដៃ​និង​ស្រែក​ឲ្យ​គេ​ជួយ ជនសង្ស័យ​ឃើញ​ស្ថាន​ភាពមិន​ស្រួល បាន​រត់គេចខ្លួន​ចោល​ម៉ូតូ តែម្ដង​។​ ​នៅ​កន្លែងកើតហេតុ​បន្សស់​ទុក​ម៉ូតូ ១​គ្រឿង មួកសុវត្ថិភាព​ពណ៌​ខ្មៅ ១ ស្បែកជើង ១​គូរ ពណ៌​ក្រហម ទូរស័ព្ទ ម៉ាក​ណូគា ១​គ្រឿង គ្មាន​ស៊ីម ជា​របស់​ជនសង្ស័យ​។ រហូតដល់​វេលា​ម៉ោង​១២ និង ១០​នាទី កម្លាំង​ព្រហ្មទណ្ឌ​ស្រុក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​សាកសួរ​ទើប​ដឹងថា​ឈ្មោះ គង់ ប៊ុន​ថី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ […]

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកសារព័ត៌មានមួយចំនួន និងគូកនជាច្រើននាក់ ពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិ ក្នុងឡានប្រជាពលរដ្ឋ រហូតដល់៥ករណី

ភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជាបន្តបន្ទាប់ អ្នកសារព័ត៌មាន២រូប គឺនៅអង្គភាពព័ត៌មាន K01 មួយរូប, អង្គភាពសារព័ត៌មាន VBN មួយរូប និងគូកន៥នាក់ទៀត និងបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រុមជនសង្ស័យទាំងអស់ គឺពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិ ក្នុងឡានប្រជាពលរដ្ឋ រហូតដល់៥ករណី។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១. ឈ្មោះ ងី កប អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត, ទី២. ឈ្មោះ ហ៊ុន ណាត អាយុ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន VBN, ទី៣. ឈ្មោះ យិន ធី ហៅតឿ អាយុ៤២ឆ្នាំ មុខរបរ ទិញលក់ទូរស័ព្ទ, ទី៤. ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា មុខរបរ រត់ម៉ូតូឌុប, ទី៥. […]

ព័ត៌មានជាតិ

ជនសង្ស័យ ធា សូត្រា និងប្រពន្ធឈ្មោះ អ៊ូ ម៉ាលាភ ដែលមានជំនាញដើរបោកលុយគេសរុបទឹកប្រាក់ជិត១លានដុល្លារត្រូវអស់លក្ខធ្លាក់ក្នុងដៃតុលាការក្រុងភ្នំពេញ។

ខណ្ឌសែនសុខ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធដែលមានជំនាញឆបោកយកលុយគេគ្រប់រូបភាពត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ តាមបង្គាប់របស់លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមសើបសួរ។ យោងតាមប្រភពពីជនរងគ្រោះបានឱ្យដឹងថាជនសង្ស័យ២នាក់ប្តីប្រពន្ធនេះគឺមានជំនាញបោកប្រាស់គ្រប់រូបភាពដែលកន្លងមកមានអ្នកខ្លះចាញ់បោកលោក ធា សូត្រា ដោយទិញប្រេនឆាយដែលល្បីនៅក្រៅប្រទេសដូចជា 7eleven អ្នកខ្លះទៀតចាញ់បោកដោយការលួងលោមបបួលរកសុីទិញលក់ផ្កាស្រស់ ខ្លះទៀតចាញ់បោកដោយ ត្រូវរង្វាន់ជាមួយក្រុមហ៊ុនផ្សេង និង ទិញរបស់របរ ទិញដីធ្លីខ្យល់ ដោយលុយទាំងនោះ សរុបទឹកប្រាក់ជិត១លានដុល្លារ ដែលជនសង្ស័យបានយកទៅចាយវាយ ហ៊ឺហារ ទិញឡាន ទិញផ្ទះ ជាដើម…។ ជនសង្ស័យទី១ ឈ្មោះ ធា សូត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង បុរីមហាសែនសុខ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ និងទី២ ឈ្មោះ អ៊ូ ម៉ាលាភ ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយគ្នា ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ […]

ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១ នាក់ របួសធ្ងន់​១ នាក់​, អ្នកបើកបរ​ម៉ូតូ​បត់​ឆ្វេង ខ្ជីខ្ជារ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បង្ក​គ្រោះថ្នាក់

​កំពង់ធំ​៖ គ្រោះថ្នាក់​ចរាចរណ៍ រវាង រថយន្ត និង ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១ នាក់ របួសធ្ងន់ ១ នាក់ ខូច​រថយន្ត​១​គ្រឿង ម៉ូតូ ១ គ្រឿង នៅត្រង់ចំណុច​មុខ​ផ្លូវ​ចូល​ស្តូក N. 6 ផ្លូវ​វាង​ក្រុង ស្ថិត​ក្នុងភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ នា​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១១ និង ២៨ នាទី ។ ​យោងតាម​របាយការណ៍ ពី​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX. 300 ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AW-8849 បើកបរ​ដោយ​ឈ្មោះ ទ្បេ​ង ហៀ​ង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរ បើកប​រថយន្ត មិន​របួស […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្ដរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដែល​ចុះហត្ថលេខា​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​៨ ខែកញ្ញា គណៈកម្មការ​នេះ​មាន​តួនាទី​ដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប បូក​រួមទាំង​ការសិក្សា ការរៀបចំ អនុវត្ត ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​គម្រោង និង​ត្រូវ​រៀបចំ​របាយការណ៍​ស្តីពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​ជូន​រាជរដ្ឋាភិបាល​ផងដែរ​។​ ​សេចក្ដីសម្រេច សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រគល់​តួនាទី​ជូន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការពារ ជា​ប្រធាន អមដោយ​អនុប្រធាន​ម្នាក់ អនុប្រធាន​អចិន្ដ្រៃយ៍​ម្នាក់ និង​សមាជិក​១៥​រូប​។​ ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ចន្លោះ​ពី ១០០ ទៅ​១៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់ និង​កែលម្អ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

លោក ឃួង ស្រេង និងមន្ដ្រីរាជការក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តទួលសន្តិវន្ត តាមទំនាមទម្លាបព្រះពុទ្ធសាសនា

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តទួលសន្តិវន្ត ហៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២០នេះ។ ពិធីកាន់បិណ្ឌវេនទី៧នេះ ដោយមានការជួបជុំពុទ្ធបរិស័ទភ្ញៀវកត្តិយស នមស្តារព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងទេសនា។ លុះដល់ថ្ងៃទី០៩ កញ្ញា វេលាម៉ោង០៩ព្រឹក ប្រគេបយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទជា កាលបរិច្ឆេទដែលសន្មតទុកថា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជនប្រុសស្រី ក្មេងចាស់ នៅទូទាំងប្រទេសកម្ពុជា នាំគ្នាទៅធ្វើបុណ្យនៅវត្តដោយមានទឹកមុខរីករាយ ស្រស់ស្រាយពោរពេញទៅដោយជំនឿជឿជាក់ ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀកបំពាក់ល្អៗថ្មីៗយ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះ នៅគ្រប់វត្តទូទាំងប្រទេស មានឧបាសក-ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ប្រមាណ។ ជាមួយគ្នានោះ លោក ឃួង […]

ព័ត៌មានជាតិ

នគរបាល​អនុវត្ត​ដីកាចាប់ខ្លួន​ឈ្មោះ អេង សំអាត ហៅ ពឹ​ម សំអាត ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស​កេរភេទ​លើ​ក្មេងស្រី អាយុ ៧ ឆ្នាំ​

​ភ្នំពេញ​៖ ទីបំផុត នៅ​រសៀល​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះសមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មោះ អេង សំអាត ហៅ ពឹ​ម សំអាត ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស​កេរ ភេទ​លើ​ក្មេងស្រី អាយុ ៧ ឆ្នាំ បាន​ហើយ បន្ទាប់ពី​រត់គេចខ្លួន ។ សមត្ថកិច្ច​នគរបាល​ខណ្ឌ និង សមត្ថកិច្ច នគរបាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ស្រាវជ្រាវ​ករណីនេះ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ បន្ទាប់ពី​សារព័ត៌មាន ហ្វេ​ស​ប៊ុ​ក ដែល​បាន​ផ្សាយ​ពី ករណីនេះ​រហូត​ទទួលបាន​លទ្ធផល​លឿន​រហ័ស ។​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បានធ្វើ​ការតាមដាន និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើករ​ណី​នេះ​រួចមក នៅ​រសៀល​ថ្ងៃ​៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​អនុវត្តតាម​ដីការ​តុលាការ​ដោយបាន​ធ្វើការ​នាំខ្លួន​ឈ្មោះ អេង សំអាត ពីបទ​ចោទប្រកាន់ “​ប្រទូស្ត​កេរ​ខ្មាស ” បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​ ​សូមបញ្ជាក់ថា​ក្នុងនាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​មិនដែល​ព្រងើយកន្តើយ​ឬ​លាក់បាំង​អ្វី​ឡើយ ជាក់ស្តែង​សមត្ថកិច្ច​មិនអាច​អនុវត្ត​ការងារ​ណា​ដោយ​មិនមាន​ភាពច្បាស់លាស់​ឡើយ […]

ព័ត៌មានជាតិ

​បញ្ចប់​មុខតំណែង​លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ មក​នៅត្រឹម​វរសេនីយ៍ឯក

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​នៅ​រសៀល​ថ្ងៃទី​៨​ខែកញ្ញា​នេះ​ថា ក្រសួងមហាផ្ទៃ​បានសម្រេច​បញ្ចប់​មុខតំណែង​លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ហើយ ក្រោយពី​ការស៊ើបអង្កេត​រកឃើញ​ថា លោក​បាន​ប្រព្រឹត្ត​ដូច​ការប្តឹង​មែន ហើយ​ត្រូវបាន​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ មក​នៅត្រឹម​វរសេនីយ៍ឯក​។​ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់ថា ក្រសួង​បានសម្រេច​ដកតំណែង​លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ក្រោយពី​បាន​រកឃើញថា ស្នងការ​រូបនេះ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​ទៅលើ​មន្ត្រីនគរបាល​ជា​ស្ត្រី​។​ ​បើតាម​លោក ខៀវ សុភ័គ ៖ “​លោក អ៊ុក កុសល ត្រូវបាន​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ផ្កាយ​២ (​ឧ​ត្ត​ម​សេនីយ៍​ទោ​) មក​នៅត្រឹម​ស័ក្តិ​៥ (​វរសេនីយ៍ឯក​) ហើយ​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​ទម្លាក់​ស័ក្តិ​២​ថ្នាក់​ថែមទៀត (​អាច​នៅត្រឹម​ស័ក្តិ​៣)”​។​ ​សូមបញ្ជាក់ថា កាលពី​ខែ​មុន មានការ​បែកធ្លាយ​នូវ​ពាក្យបណ្តឹង​មួយ​ដែល​បាន​រៀបរាប់​ពី​ដំណើររឿង ដោយ​ចោទ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុក កុសល ថា​បាន​បំពាន​កេរ្តិ៍ខ្មាស​ទៅលើ​មន្ត្រីនគរបាល​ជា​ស្ត្រី​នៅ​ខេត្តកំពង់ធំ​ជាច្រើន​នាក់ និង​ប្រើ​អំណាច​មិនឱ្យ​មន្ត្រីនគរបាល​ទាំងនោះ​រើ​បម្រាស​ទៀតផង​។ បន្ទាប់មក នៅ​ថ្ងៃទី​១១ ខែសីហា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ទៅ​អគ្គស្នងការ​នគរបាល […]