ព័ត៌មានជាតិ

ក្ដៅៗ!! កម្លាំងនគរបាលខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង៧ទីតាំង ឃាត់មនុស្ស១១នាក់

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់ (ប្រុស៥នាក់ ស្រី៦នាក់) និងដកហូតសម្ភារមួយចំនួន។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប្រតិបត្តិការទាំង៧ទីតាំងរួមមាន៖ ទី១៖ នៅសង្កាត់បឹងកេងកង៣ មានចំនួន០៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន៣នាក់ (ស្រី០១នាក់)។ ទី២៖ នៅសង្កាត់បឹងកេងកង២ មានចំនួន៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន០៦នាក់ (ស្រី០៣នាក់)។ ទី៣៖ នៅសង្កាត់ទំនប់ទឹក មានចំនួន០១ទីតាំង ឃាត់មនុស្សចំនួន០២នាក់។ ចំពោះជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចា ត់ការតាមនីតិវីធីច្បាប់៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស…

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស…

ព័ត៌មានជាតិ

ផ្អើលមនុស្សចោមរោមមើល ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ នៅក្នុងរថយន្ត ចតចោលជាច្រើនថ្ងៃក្នុងសភាពហើមស្អុយ នៅបាត់ដំបង

ខេត្តបាត់ដំបង៖ ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្ត Pruis ដែលចតចោលជាច្រើនថ្ងៃក្នុងសភាពហើមស្អុយ។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលប្រទះឃើញសាកសពស្ត្រីនេះ បានកើតឡើងកាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្រោយឈាងខាងជើងផ្សារទំនើបភួរពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ សាកសពស្ត្រីរងគ្រោះមានឈ្មោះ ឌិន សោភា អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់ដីឡូនឹងសាឡនរស់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណែករថយន្តម៉ាកPruis ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371។ បើយោងតាមបុរស ឈ្មោះ ណូ រ៉ា អាយុ៣៤ ដែលត្រូវជាប្តីជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះនេះ បានចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយបានប្រាប់អ្នកផ្ទះថា មកចូលរួមកម្មវិធីខួបកំណើតគេ បន្ទាប់ពីមានការសង្ស័យ ដោយបាត់ប្រពន្ធមិនឃើញត្រឡប់ទៅផ្ទះ ទំនាក់ទំនងតាមទូរស័ព្ទក៏មិនចូលទើបដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវស្វែងរករហូតដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលបានព័ត៌មានថា មានករណីស្ត្រីដេកស្លាប់នៅក្នុងរថយន្តPruisដែលមានស្លាកលេខជារបស់ខ្លួន ក៏នាំគ្នាឡើងពីភ្នំពេញមកក៏ឃើញប្រពន្ធខ្លួនដេកស្លាប់នៅក្នុងរថយន្តផ្នែកខាងក្រោយ និងខាងលើកំរាលជើងតែម្តង ដោយមានសភាពហើមស្អុយទៅហើយ។ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ ព្រមទាំងព្រះរាជអាជ្ញាផងដែរបានចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីស្វែងរកស្នាកស្នាមអោយប្រាកដថា ជាករណីឃាតកម្ម ឬក៏ជាករណីអ្វីអោយពិតប្រាកដ? ៕

ព័ត៌មានជាតិ

ឃាត់បានហេីយជនដៃដល់ជាមន្ត្រីយោធាបាញ់សម្លាប់នារីជាសង្សារខ្លួននៅក្នុងបុរីសែនមនោរម្យ…

ភ្នំពេញ​៖​ មន្ត្រីយោធាដែលជាឃាតករបាញ់សម្លាប់នារីជាសង្សារខ្លួនកាលពីឆ្នាំ២០២០​ នៅក្នុងបុរីសែនមនោរម្យ​ ភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ ហេីយព្យាយាមរត់គេចខ្លួនអស់រយះពេល២ឆ្នាំមកហេីយពេលនេះត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានហេីយ។ ការបង្ក្រាបជនដៃដល់ជាឃាតករករណីឃាតកម្មខាងលេីនេះត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ បច្ចុប្បន្នសមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់បានហើយ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់ត។ ដោយជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ៕

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយថ្នាក់ក្រោម​ លុបបំបាត់អាជីវកម្មល្បែងស៊ីសងតាមអនឡាញ តែថ្នាក់ក្រោមអត់ហ៊ាន ព្រោះល្បីថា ម្ចាស់ក្រុមហ៊ុនមានអ្នកមានអំណាចធំ​ ក្នុងជួររដ្ឋាភិបាល ម្នាក់ ធ្វើជាខ្នងបង្អែក

ខេត្តឧត្ដរមានជ័យ​ ៖ កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន បានបញ្ជាអោយថ្នាក់ក្រោម ធ្វើការបិទលុបបំបាត់ល្បែងស៊ីសងតាមអនឡាញ តែរហូតមកដល់ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២២ នេះ គ្មានអធិការដ្ឋាននគរបាលតាមបណ្ដាស្រុកក្រុង ឬក៏ស្នងការរដ្ឋាននគរបាលរាជធានីខេត្ត ឬក៏ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ហ៊ានបង្ក្រាបឡើយ ព្រោះល្បីថា ម្ចាស់ក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ មានអ្នកមានអំណាចធំ នៅពីក្រោយ​ ជាខ្នងបង្អែក ទើបធ្វើអោយអាជ្ញាធរ និងសមត្ថកិច្ច​ មិនហ៊ានបង្ក្រាប​ ព្រោះខ្លាចរបូតបាត់បង់តំណែង។ ជាក់ស្ដែង នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ ក្រុមការងារយើង​ បានរាយការណ៍មកថា​ មានល្បែងសុីសងតាមអនឡាញប្រភេទឆ្នោតឡូតូ និងមាន់ជល់ បានមកដល់កាំជណ្ដើរផ្ទះ របស់អ្នកភូមិអស់ហើយ គឺមានគ្រប់ភូមិនៅក្នុងស្រុកអន្លង់វែង​ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដោយមានក្រុមញៀនល្បែងប្រមូលផ្ដុំក្បាលគ្នា​ លេងយ៉ាងអនាធិបតេយ្យ។សូមគោរពជម្រាបជូនសម្ដេច អាជ្ញាធរ​ និងសមត្ថកិច្ចពាក់ព័ន្ធ នៅស្រុកត្រពាំងប្រាសាទ​ និងស្រុកអន្លង់វែង ក៏ដូចជាស្នងការនគរបាលខេត្ដឧត្ដរមានជ័យ លោកឧត្ដមសេនីយ៍ទោ​ ហួត សុធី ក៏ដូចជាឯកឧត្ដម​ ប៉ែន កុសល្យ អភិបាល​ខេត្ត​ គ្មានសមត្ថភាពបង្ក្រាប […]