ព័ត៌មានជាតិ

លោកអធិការស្រុកបាទីលេងធម៌ក្ដៅហេីយ អ្នកញៀនល្បែង នៅក្នុងមូលដ្ឋានស្រុកបាទី ត្រៀមខ្លួនឱ្យហើយទៅ

នោះលោកអធិការស្រុកបាទីលេងធម៌ក្ដៅហេីយ អ្នកញៀនល្បែង នៅក្នុងមូលដ្ឋានស្រុកបាទី ត្រៀមខ្លួនឱ្យហើយទៅរាល់ល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានក៏ដូចជានៅក្នុងស្រុកបាទីទាំងមូលត្រូវបាន លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃ អធិការដ្ឋានស្រុកបាទី បានដាក់របាយការណ៍គោរពជូន លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទីឲ្យបានជ្រាបថា!!!!!ប្រជាពលរដ្ឋនៅក្នុងស្រុកបាទីកំពុងតែរងចាំមើលថាតើចំណត់ការរបស់លោកអធិការស្រុកបាទី មានប្រសិទ្ធភាពដែរឬទេ? ព្រោះកន្លងមកក្នុងស្រុកបាទីធ្លាប់មានរឿងរ៉ាវជាច្រើនពាក់ព័ន្ធជាមួយនឹងល្បែងស៊ីសងដូចជារឿងល្បែងមាន់ជល់ជាដើមធ្លាប់វ៉ៃអ្នកសារព័ត៌មានឲ្យមានរបួសស្នាមហើយមានការប្ដឹងផ្ដល់គ្នាពាក់ព័ន្ធរឿងចុះ live ផ្ទាល់ផងដែរ។

ព័ត៌មានជាតិ

ងោកមួយភាំង ប្តីបើករថយន្តធ្លាក់ប្រឡាយទឹក បណ្តាលឲ្យស្រ្តីជាប្រពន្ធ ឈ្ល-ក់-ទឹកស្ល-ា-ប់-ក្នុងរថយន្ត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ

ភ្នំពេញ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយខ្លួនឯង ព្រោះតែបុរសជាប្តី បើកបររថយន្តក្នុងស្ថានភាពងងុយដេក ស្រាប់តែងោកមួយភាំង បើករថយន្តធ្លាក់ចូលប្រឡាយទឹក គៀបប្រពន្ធជាប់នៅក្នុងរថយន្តរយៈពេលជិត២ម៉ោង បណ្តាលឲ្យស្រ្តីជាប្រពន្ធ ឈ្ល-ក់-ទឹកស្ល-ា-ប់-ក្នុងរថយន្តបាត់ទៅហើយ ទម្រាំមានបងប្អូនប្រជាពលរដ្ឋនាំគ្នាមកជួយទាញរថយន្តឡើងមកលើគោក រីឯបុរសជាប្តីបានរួចជីវិត។ឧបទ្ទវហេតុដ៏គួរឲ្យសោកសង្រេងនេះកើតឡើងនៅវេលាម៉ោង ០១:២៥នាទីយប់រំលងអាធ្រាត ឈានចូលព្រឹក ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។តាមការរៀបរាប់របស់បុរសជាប្តី ដែលបានរួចជីវិត ក្នុងគ្រោះថ្នាក់អកុសលនេះបានឲ្យដឹងថា មូលហេតុនៃការបើករថយន្តធ្លាក់ប្រឡាយទឹកនេះ គឺបណ្តាលមកពីគាត់ងងុយដេក ហើយក៏ងោកមួយភាំង ស្រាប់តែដឹងខ្លួនឡើងគឺរថយន្តរបស់គាត់បានធ្លាក់ចូលប្រឡាយទឹកបាត់ទៅហើយ អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺ ខ្លួនគាត់ផ្ទាល់មិនអាចជួយប្រពន្ធគាត់បានទាន់ពេលវេលា។នេះគឺជាមេរៀនមួយ ក៏ដូចជាសារដាស់តឿនដល់បងប្អូនដែលជាអ្នកបើកបររថយន្តនៅលើដងផ្លូវទាំងឡាយ ប្រសិនបើកំពុងតែបើកបរ មានស្ថានភាពងងុយដេកហើយ គួរណារកកន្លែងចតដើម្បីសម្រាកសិន ឬក៏ឈប់រថយន្តដើម្បីលុបមុខឲ្យស្រឡះ សឹមបន្តដំណើរទៅមុខបន្តទៀត ជៀសវាងការកើតមាននូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដូចករណីខាងលើ៕