ព័ត៌មានជាតិ

លោក ព្រាប សុវត្ថិ ទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការសង់របងផ្ទះរំលោភលើចិញ្ចើមផ្លូវ បន្ទាប់ពីអាជ្ញាធរចុះធ្វើការវាស់វែង

ភ្នំពេញ ៖ មន្ទីសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់លោក ព្រាប សុវត្ថិ ពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ហើយលោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតប្រាកដមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះមុខមន្ទីសូរិយោដីផងដែរ។ ដូច្នេះហើយយើងឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមក ពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូច របស់តារាចម្រៀងល្បី លោក ព្រាប សុវត្ថិ គឺជាការពិតមែនមិនមែន ដូចដែលលោក ព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមូលបង្កាច់ធ្វើឲ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។ គួររំលឹកផងដែរថា ទីលំនៅរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ដែលមានទីតាំងស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច រោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។ កន្លងមក ប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវ […]

ព័ត៌មានជាតិ

សង្វៀនបញ្ជល់មាន់ និងអាប៉ោងនៅសង្កាត់ស្ទឹងមានជ័យ៣​ ត្រូវសមត្ថកិច្ចចុះបង្អើលអ្នកលេងរត់អស់ហើយ

ភ្នំពេញ៖ ពលរដ្ឋលើកឡើងថា តើសង្វៀនជល់មាន់​ និង​អាប៉ោង​ នៅភូមិ​ទ្រា៤​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ មានការជាប់ពាក់ពន្ធ័ជាមួយលោក ម៉េង វិមានតារា ដែរឬទេ? បានជាអាចដំណើរបានយ៉ាងរលូនបែបនេះ? ចុះឯណាទៅការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះ? បើទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជារអោយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អោយទប់ស្កាត់និងបង្ក្រាបបទល្មើសលួចលាក់បង្កប់ល្បែងស៊ីសងគ្រប់​ប្រភេទ​ជា​ពិសេស​មាន់​ជល់​ អាប៉ោង​ និង​ល្បែង​ស៊ី​សង​ផ្សេងៗ​ទៀត​ ដើម្បីធានាបាននូវសុវត្តិភាពជូនពលរដ្ឋ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួននៅមិនទាន់អនុវត្តន៍បាននៅឡើយ បែជាបណ្ដែតបណ្ដោយអោយមានទីតាំងបង្កប់ល្បែងស៊ីសងទាំងនេះកើតមានជាច្រើនកន្លែងបន្ថែមទៀត ហាក់ដូចជាផ្គើនបទបញ្ជារបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីទៅវិញ។ គួរំលឹកថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ […]

ព័ត៌មានជាតិ

យ៉ាងហោចណាស់ មានបុរសម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង

ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការរដ្ឋានកងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនរងគ្រោះដែលស្លាប់ឈ្មោះ ផា វិបុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាកនៅខណ្ឌកំបូល។ តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក XR ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BR-8628 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ដែលទើបនិងចេញពីកម្មវិធីមិត្តភក្តិ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-3062 ជិះគ្នា២នាក់ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ XR ស្លាប់នៅកន្លែងកើតហេតុ និងភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ផ្លូវគោករាជធានី ធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប៕ ដោយ > ទូច […]

ព័ត៌មានជាតិ

ទីតាំងល្បែងទឹកភ្លៀងនៅខេត្តបាត់ដំបងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបតែមិនបានឃាត់ខ្លួនអ្នកលេងនោះទេ

បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបង ឆ្មក់ចុះបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង រឹបអូសបានសម្ភារមួយចំនួនចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ។កាលពីវេលាម៉ោង១៤នង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទំនើប ភូពុយស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាបនេះដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡាស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើនេះ។ ក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន សម្ភារៈកែច្នៃទទឹកភ្លៀងវិទ្យុទាក់ទងចំនួន៦គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន៣គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។ ចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ ព្រោះមិនមានអ្នកទទួលខុសត្រូវ ម្យ៉ាងទៀតល្បែងនេះ ពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះមិនមានការស៊ីសង់លុយឲ្យឃើញទេគ្រាន់តែគេនិយាយតាមអាកូម មិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះ មកអប់រំ ឬដាក់ទោសបានទេ។ បច្ចុប្បន្ន វត្ថុតាងត្រូវបាននគរបាលយកមករក្សាទុក នៅស្នងការដ្ឋានបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវបន្តទៀត៕

ព័ត៌មានជាតិ

កំពុងតែអ៊ុតឆ្ងាញផងសមត្ថកិច្ចទៅដល់ឃាតខ្លួនល្មម…!

ខេត្តកែប៖ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ  ស្នងការនគរបាលខេត្តកែប នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកំលាំងអន្តរាគមន៍ពិសេស បានចុះធ្វើការបង្ក្រាបល្បែងស៊ីសង (អាប៉ោង) ១ករណី នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងអាប៉ោង ម្នាក់ឈ្មោះ យ៉ែម កែវ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ/សង្កាត់អូរក្រសារ ក្រុងកែប រួមទាំងវត្ថុតាងម៉ូតូចំនួន១គ្រឿង , ទូរស័ព្ទដៃចំនួន១គ្រឿង និងសម្ភារៈសំរាប់លេងអាប៉ោងមួយកំម្លេរផងដែរ ។ ចំណែកអ្នកលេងអាប៉ោងផ្សេងទៀត បានរត់គេចខ្លួនអស់ក្រោយពេលសមត្ថកិច្ចយើងទៅដល់ ។ករណីខាងលើ ដោយមានការសម្របសម្រួល ណែនាំនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ជនសង្ស័យ រួមជាមួយវត្ថុតាង កំលាំងការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ ទូច រ៉ាវុធ

ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ នៅខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ  ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៣នាក់ (អនីតិជន ០១នាក់) ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅនៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ ពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។ នគរបាលបានអោយដឹងថា ស្រ្តីម្ចាស់ទីតាំងមាន ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា ស្នាក់នៅទីតាំងម៉ាស្សានៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ […]

ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនឹងម៉ូតូស្លាប់មួយរបួសធ្ងន់មួយ

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូនៅផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម នៅវេលាម៉ោង ២ រសៀលថ្ងៃទី ៣០/០៦/២០២០ នៅនឹងផ្លូវចេញពីទីលានវាយកូនហ្គោលតែម្តង ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងបុរសម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់អោយដឹងថា ឃើញម៉ូតូមួយគ្រឿងម៉ាកសង់ ០១៦ ពាក់ស្លាកលេខ(ភ្នំពេញ 2FV 9071)ជិះឌុបដោយបុរសពីរនាក់ ជិះមកតាមផ្លូវសាលាកូរ៉េឆ្ពោះទៅផ្លូវជាតិលេខ៤ តែមកដល់កន្លែងកើតហេតុក៏ប៉ះជាមួយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀតហើយក៏ដួលខ្ទាតចូលក្រោមរថយន្តលុចស៊ីស អអ៊ិច ៣០០ពាក់ស្លាកលេខ(កណ្តាល 2A 9357)ហើយក្រោយកើតហេតុក៏មានក្រុមគ្រួសារជនរងគ្រោះយកសព្វទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងនឹងយកទៅចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានជាតិ

ឃាត់ខ្លួន​មេភូមិ​ម្នាក់​ ករណី​រួមភេទ​ជាមួយ​ប្អូនថ្លៃ​រហូត​ដាច់ខ្យល់​រួច​យក​សព​ទៅ​ដុត​ក្នុង​ខ្ទម​

ថ្ងៃចេញផ្សាយៈ June 29, 2020 ខេត្តកំពង់ឆ្នាំង ៖ ប្រភពព័ត៌មាន​ពី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃអាទិត្យ ៨​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ នេះ​ថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ពិតជា​បានធ្វើ​ការងារ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​រហូត​ឈានដល់ កំណត់​សញ្ញា និង​ឃាត់​ចាប់​ខ្លន​ជន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម បន្ទាប់​គេ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ដុត​ក្នុង​ខ្ទម១​កន្លែង។​ ប្រភពព័ត៌មាន​ខាងលើ​បន្តថា ជនសង្ស័យ​ត្រូវ​កម្លាំង​ឃាត់​ចាប់ខ្លួន​ឈ្មោះ ញ៉េប សុខុម ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ​ក្រាំង​ក​ន្ទ្រោ​ល ស្ថិតនៅ​ភូមិក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។​ គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅនេះ គេ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ត្រូវបាន​ដុត​ក្នុង​ខ្ទម​ក្បែ​វាលស្រែ ស្ថិតនៅ​ភូមិក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ហើយ​សព​ស្ត្រី​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជា ថន អាយុ៥៦​ឆ្នាំ ជនជាតិខ្មែរ […]

ព័ត៌មានជាតិ

រកឃើញប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម ត្រូវអាជ្ញាធរខេត្តបាត់ដំបង ដុតកម្ទេចចោល

(ខេត្តបាត់ដំបង)៖ នៅថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម ។ប្រហិតដែលនាំចូលខូចគុណភាណត្រូវបានស្នងការនគរបាលយកទៅទីចាក់សំរាម ក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង។ សូមជម្រាបផងដែរថា ប្រហិតចម្រុះខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងរឹបអូសបាននៅឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ៕

ព័ត៌មានជាតិ

រន្ធត់មែន! នារីរូបស្រស់ម្នាក់មិនដឹងមានរឿងអ្វី បានបើករថយន្តធ្លាក់ទឹកបឹង ហើយត្រាំក្នុងទឹកជិត១ម៉ោង អ្នកនៅក្បែរនោះខំជួយដែរ តែនាងស្លាប់បាត់ទៅហើយ

រាជធានីភ្នំពេញ៖ នារីម្នាក់មិនដឹងមានរឿងអ្វី បានបើករថយន្តកាម៉ារីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-7274 ធ្លាក់ទឹកបឹងទទឹងថ្ងៃ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ទល់មុខជីបម៉ុងលែនម៉ាក ស្ថិតក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ អស់រយៈពេលជិត១ម៉ោងទើបបងប្អូនដែលបានឃើញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជាអកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។នារីដែលស្លាប់មានឈ្មោះ មាន ចន្ទវលក្ខណ៍ អាយុជាង៣០ឆ្នាំ។ សពនារីនោះត្រូវបានស្រង់យកចេញពីរថយន្តប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរឿងរ៉ាវនៃការបើករថយន្តធ្លាក់បឹងទទឹងថ្ងៃពីសំណាក់នារីខាងលើពុំទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ៕