ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ឆ្មក់បង្រ្កាបទីតាំងកត់កន្ទុយលេខ ( ឆ្នោតកន្ទុយលេខវៀតណាម) ឃាត់ខ្លួនស្ត្រីម្នាក់ចាប់យកវត្ថុតាងមួយចំនួន

 ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ឆ្មក់បង្រ្កាបទីតាំងកត់កន្ទុយលេខ ( ឆ្នោតកន្ទុយលេខវៀតណាម) ឃាត់ខ្លួនស្ត្រីម្នាក់ចាប់យកវត្ថុតាងមួយចំនួន។ 
ការចុះបង្ក្រាបនេះវេលាម៉ោង១៦ និង១៥នាទីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០ នៅចំណុចតូបលេខ១៧ ក្នុងផ្សារចាស់ ផ្លូវ១០៨ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា៖ ដោយអនុវត្តន៍ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងនូវទីតាំងខាងលើ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ មួយ សេង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរភ្នាក់ងារកត់ឆ្នោត ស្នាក់នៅផ្ទះជួល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
វត្ថុតាងចាប់យករួមមាន៖ ១/ម៉ាស៊ីនគិតលេខចំនួន០២
២/ម៉ាស៊ីនព្រីនលេខឆ្នោតវៀតណាមចំនួន០១,
៣/ក្រដាសម៉ាស៊ីនព្រីន ចំនួន០២ដុំ,
៤/បិចចំនួន០៤ដើម,
៥/ក្រដាសរាមសំរាប់កត់ឆ្នោតចំនួន០១ដុំធំ,
៦/ប្រាក់រៀលចំនួន១០២,០០០៛(ដប់មឺនពីរពានរៀល)។
បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕ 
ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *