ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ តាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ ឌឹម សុខឡា និងដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនជាក់ស្ដែងជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់​ នូវសារធាតុញៀនចំនួន៥នាក់បន្ថែមទៀត នៅចំនុចផ្ទះគ្មានលេខ ស្ថិតនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីវេលាម៉ោង១១៖៥០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនក្រាមសថ្លា ចំនួន១៦កញ្ចប់ (០៦កញ្ចប់ធំ និង១០កញ្ចប់តូច), ម៉ាសុីនសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន២, អាវុធខ្លី ១ដើម ម៉ាក K59 មានគ្រាប់ចំនួន ៨គ្រាប់, និងសម្ភារសម្រាប់សេពមួយចំនួនទៀតផងដែរ។

ជនសង្ស័យទាំង០៦មានឈ្មោះ៖

ទី១-ឈ្មោះ ឌឹម សុខឡា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុក អង្គស្នូល ខេត្ត កណ្តាល។

ទី២-ឈ្មោះ យុន ហំ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងចែកចាយគ្រឿងញៀន) ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។

ទី៣-ឈ្មោះ ខាន់ បារាំង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន) បច្ចុប្បន្នរស់នៅភូមិ ក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។

ទី៤-ឈ្មោះ មាស ចិន្តា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)បច្ចុប្បន្នរស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។

ទី៥-ឈ្មោះ សុខ នី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ចែកចាយគ្រឿងញៀន)

ទី៦-ឈ្មោះ ថុល សោភ័ណ្ឌ ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពាក់ព័ន្ធគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅផ្ទះជនសង្ស័យ ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *