ព័ត៌មានជាតិ

យុវជនកំហួចប្រើល្បិច ប៉ុនប៉ងចាប់នារីកំពុងដេកលក់រំលោភ

ភ្នំពេញ៖ យុវជនម្នាក់ឃើញនាងក្រមុំសាច់សខ្ចី ក៏មានអារម្មណ៍តណ្ហាពុះកញ្ជ្រោល ចូលទៅប៉ុនប៉ងចាប់រំលោភ តែត្រូវនាងរើបម្រះរួចផុតពីក្រញាំតណ្ហា ហើយរត់មកប្ដឹងសមត្ថកិច្ចឲ្យចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងហាងកាហ្វេមួយកន្លែង តាមផ្លូវបេតុងខ្សែ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

មន្រ្ដីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ឈុន ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅក្នុងឃុំអរិយក្សត្រ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រីឯនារីរងគ្រោះ ឈ្មោះ ក ស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តភក្ដិស្រី២នាក់ទៀតរបស់នាង រួមទាំងជនសង្ស័យម្នាក់ទៀតផង បានដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែ។ លុះមកដល់ម៉ោង៥ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឃើញអ្នកផ្សេងទៀតដេកលង់លក់អស់ គេក៏បានរំកិលខ្លួនទៅដេកក្បែរជនរងគ្រោះ នៅកៀនជញ្ជាំង។ បន្ទាប់មក ជនសង័្សយបានយកដៃរបស់គេ ទៅស្ទាបអង្អែលលើដងខ្លួនរបស់នាង ហើយប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែនាងដឹងខ្លួនទាន់ ទើបនាងលើកខោស្លៀក ហើយងើបចេញពីក្បែរជញ្ជាំង ទៅដេកនៅកណ្តាលមិត្តភក្តិវិញ។

ប្រភពព័ត៌មានដដែល បានបន្តថា មួយសន្ទុះក្រោយមក ជនសង្ស័យបានឡើងទៅដេកក្បែរនារីរងគ្រោះម្ដងទៀត ហើយយកដៃរបស់គេទៅស្ទាបអង្អែលថ្នមៗ នៅលើដងខ្លួនរបស់នាង រួចហើយប៉ុនប៉ងចាប់រំលោភជាលើកទី២។ ប៉ុន្ដែនារីរងគ្រោះបានដឹងខ្លួនទាន់ បានស្ទុះឡើង និងប្រាប់មិត្តភក្ដិស្រីៗដែលកំពុងដេក នៅក្នុងបន្ទប់ឡៅតឿខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង។ ភ្លាមៗនោះ ជនសង្ស័យបានបើកទ្វារចេញ ហើយជិះម៉ូតូគេចខ្លួនបាត់។

ប្រភព័ត៌មានដដែល បានបន្តថា បន្ទាប់ពីកើតហេតុ ទើបព្រឹកឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងរកយុត្ដិធម៌ឲ្យនាង។

ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួន នាំមកសាកសួរ នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ រួចហើយកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការបន្ដតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *