ព័ត៌មានជាតិ

ទូក​នេសាទ​មួយគ្រឿង លិច​ក្នុង​លម្ហ​សមុទ្រ​ខាងមុខ​ភូមិ​ចំការលើ ឃុំ​ថ្ម​ស បាត់​ខ្លួន​ឪពុក ចំណែក​កូន​ត្រូវបាន​ជួយសង្គ្រោះ​


​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១២​និង​៣០ នាទី​ព្រឹក ថ្ងៃទី​១៩ កញ្ញា ២០២០ មាន​ទូក​នេសាទ​មួយគ្រឿង បាន​លិច​ក្នុង​លម្ហ​សមុទ្រ​ខាងមុខ​ភូមិ​ចំការលើ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ នៅលើ​ទូក​មាន​មនុស្ស​ចំនួន ២​នាក់ (​ឪពុក និង​កូន​) ក្នុងនោះ​អ្នកនេសាទ​ដូចគ្នា បាន​ជួយ​ស្រង់ បានកូន​ម្នាក់​ហើយ​រួច​ផុតពី​គ្រោះថ្នាក់ នៅ​បាត់​ខ្លួន​ឪពុក​រក​មិនទាន់​ឃើញ​។​

​ជនរងគ្រោះ​មានឈ្មោះ សាំង វឿន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជា​ឪពុក រក​ពុំទាន់​ឃើញ និង​កូន​ឈ្មោះ វឿន ចូ​ច ភេទ​ប្រុស អាយុ ១៩ ឆ្នាំ សង្គ្រោះ​ទាន់ពេល បច្ចុប្បន្ន​កម្លាំង​យើង​កំពុង​បន្ត​ស្វែងរក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *