ព័ត៌មានជាតិ

ស្លាប់​១​នាក់ របួសធ្ងន់​ស្រាល​១២​នាក់ ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ជ្រូក​បុក​បង្កាន់ដៃស្ពាន​

​បន្ទាយមានជ័យ​៖ មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ៦​នាក់​ទៀត បាន​រងរបួស​ធ្ងន់​និង​៦​នាក់​ផ្សេងទៀត រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ជ្រូក​បុក​បង្កាន់ដៃស្ពាន​បានកើត​ឡើង​នៅវេលា​ម៉ោង​៣​និង​៤០​នាទី នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​៥៨ ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​ ​យោងតាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក សែ​ស វិបុល អធិការ​នគរ​បា​លា​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា​៖​រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ផ្លាកលេខ កំពង់ចាម​. MA.8759 ជា​រថយន្ត​ផ្ទុកទំនិញ​ធន់​ធ្ងន់ (​ដឹក​សត្វ​ជ្រូក​)​បាន​បើកបរ​ពី​ទិស​ខាងលិច​ទៅខាង​កើត មាន​អ្នក​រួម​ចំនួន​១៣​នាក់ ។​ ​លោក​អធិការ​បាន​បញ្ជាក់ថា​៖ នៅពេលដែល​កំពុងបើក​មកដល់​ចំណុច​ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ រថយន្ត​បាន​វេរ​ចង្កូត​ទៅខាង​ស្តាំ​បុក​នឹង​បង្កាន់ដៃស្ពាន​ពេញទំហឹង​រថយន្ត​បាន​ផ្លោះ​បង្កាន់ដៃស្ពាន​ជាប់​ពាក់កណ្តាល ចំ​ណែ​ក្បាល​រថយន្ត​បាន​ធ្លាប់​ទៅនឹង​ដី​សង្កត់​ស្លាប់​អ្នករួមដំណើរ​ម្នាក់ ចំនួន​៦​នាក់ បាន​រងរបួស​ធ្ងន់​និង​៦​នាក់​ទៀត របួសស្រាល ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ចំណែក​អ្នកបើកបរ​ក្រោយពី​កើតហេតុ​បាន រត់គេចខ្លួន​បាត់ស្រមោល ។​ ​បច្ចុប្បន្ន​រថយន្ត​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​រៀបចំ​ស្ទូច​យកមក​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​រក​ម្ចាស់​និង​អ្នកបើកបរ​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​៕ 

ព័ត៌មានជាតិ

មន្រ្តីយោធាចិត្តសឿងបាញ់សម្លាប់មនុស្សរួច ឲ្យពលរដ្ឋទូរស័ព្ទប្រាប់សមត្ថកិច្ចមកឃាត់ខ្លួន!

ខេត្តពោធិ៍សាត់ ៖ ផឹកសុីជុំគ្នាចាក់ធុងបាស់ច្រៀងរាំកម្សាន្តក្លាយជាករណីហិង្សា បាញ់សម្លាប់មនុស្ស ដែលបង្កឡើងដោយជនសង្ស័យជាមន្រ្តីយោធា នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ជនសង្ស័យដៃដល់ជាមន្រ្តីយោធា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ករណីបាញ់សម្លាប់មនុស្សខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ធី ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ៖ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ងួន ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនសង្ស័យដៃដល់ជាមន្រ្តីយោធាកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ឈ្មោះ ប្រាក់ […]

ព័ត៌មានជាតិ

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងរលកសមុទ្រ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពបែបនេះធ្វើឱ្យ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ * សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C * សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ ២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C * សីតុណ្ហភាពអតិបរមា […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន០១នាក់ដដែល។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕

ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តដឹកសពសង្សារ ចូលសារភាពនៅកងរាជអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ បុរសម្នាក់បានបើករថយន្តជាមួយនឹងសពសង្សារ ចូលមកសារភាពប្រាប់សមត្ថកិច្ច បន្ទាប់ពីកើតមានការផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានបុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។ ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។ ក្រោយពីដឹងថា […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត គឺវត្តកែវមុន្នី និងវត្តព្រែកថ្លឹង ស្ថិតក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ

ចេញផ្សាយ ថ្ងៃទី September 14, 2020 រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមព្រឹក្សាខណ្ឌដង្កោ ចៅសង្កាត់ និងមេភូមិទាំងអស់ក្នុង សង្កាត់ព្រែកកំពឹស យុវជន ស.ស.យ.ក រួមជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ស្ថិតក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ។ ក្នុងនោះរួមមាន៖ វត្តកែវមុន្នី ស្ថិតក្នុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស និងវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីមរណៈ ក្នុងរយៈកាលកន្លងមកផងដែរ។ ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ទោះបីមានការមមាញឹកយ៉ាងណា ក៏កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ តែងឆ្លៀតឱកាស ទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាច្រើនវត្តអារាមជាហូរហែរ ដោយមិនមានខកខានឡើយ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​សុខាភិបាល​ណែនាំ​និង​ក្រើនរំលឹក​ជាថ្មី​ក្នុងការ​ពង្រឹង​ការអនុវត្តន៍​វិធានការ​សុខាភិបាល​សម្រាប់​ទប់ស្កាត់ ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានចេញ​លិខិត​មួយច្បាប់​ដោយ​ជម្រាបជូន អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ក្នុងការ​ពង្រឹង​ការអនុវត្តន៍​វិធានការ​សុខាភិបាល​សម្រាប់​ទប់ស្កាត់ ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​តាម​ទី​វត្ត​អារាម​ក្នុងឱកាស​បុណ្យកានបិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​។​ ​លោក​រដ្ឋមន្ត្រី​បានចេញ​លិខិត​បែបនេះ​ដោយ​យោងតាម​ស្ថានភាព​នៃ​ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ ដែល​តែងតែ​កើតមាន​នៅតាម​ទីវ​ត្ត​អា​រ៉ា​ម​។​ ​លោក​រដ្ឋមន្ត្រី​សុខាភិបាល សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ជ្រាបថា ក្នុងពេល​កន្លងមកនេះ ការងារ​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។ ​លោក​ម៉ម ប៊ុនហេង​បានបញ្ជាក់​បន្ថែមទៀតថា​” ក្នុងនាម​ក្រសួងសុខាភិបាល និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​បំពេញ ភារកិច្ច និង​កិច្ចសហការ​បានល្អ ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ដែល​រហូតមកដល់​ថ្ងៃនេះ មិនទាន់មាន​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ចូលក្នុង​សហគមន៍​ណាមួយ​នៅឡើយ​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​សូម​បន្ត​ធ្វើការ​ក្រើនរំលឹក ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី -​ខេត្ត ទាំងអស់ សូម​យកចិត្តទុកដាក់​ជា​បន្ត​ទៀត ក្នុងការ​ចាត់វិធានកា​រ និង​តាមដាន​ការអនុវត្ត​វិធានការ​សុខាភិបាល តាម​ការណែនាំ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដែល​ធ្លាប់បាន​ផ្សព្វផ្សាយ​ជារឿយៗ​រួចមកហើយ ដោយឡែក […]

ព័ត៌មានជាតិ

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល ៣ នាក់​(​វីដេអូ​)

​ភ្នំពេញ​÷​រថយន្ត​ពី​គ្រឿង​បើក​ក្នុងទិសដៅ​បញ្ច្រាសទិស រួច​ក៏​ជ្រុល​ចង្កូត​ទៅបុក​គ្នា​ពេញទំហឹង នៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ៣​នាក់​។​ ​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ០០​នាទី​ល្ងាច ថ្ងៃអាទិត្យ​ទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស់​និង​ស្ត្រី រួមទាំង​កូនតូច​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌ ស មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AB7370 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​ធម្មតា ខណៈពេល​ជិត​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​កាមរី ហាយ​ប្រ៊ី​ត ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-Z7757 បើកបរ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​ចង្កូត​ចូលទៅ​បុក​នឹង​រថយន្ត​ព្រូស​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទេច​ផ្ទៃ​ចំហៀង​ខាងមុខ​ទាំងសងខាង ។ ចំណែកឯ​រថយន្ត​ម៉ាក​ព្រូស​រងរបួស​ធ្ងន់​និង​ស្រាល​ទាំង ៣ នាក់ ។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​និង​ជំនាញ ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​២​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​

ព័ត៌មានជាតិ

ឆែក​មើល​កា​ម៉ា​រ៉ា​សុវត្ថិភាព បាន​មើលឃើញ​សកម្មភាព​ជនសង្ស័យ ធ្វើ​សកម្មភាព​លួច​ម៉ូតូ ហើយ​ឈានទៅ​ឃាត់​ជនសង្ស័យ​ចំនួន ៤​នាក់​

​ភ្នំពេញ​៖​ឃាត់​ជនសង្ស័យ ករណី លួច ម៉ូតូ​ចំនួន ៤​នាក់ នៅ ថ្ងៃទី​១៣​ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ២​និង​៣៥​នាទី​ទៀបភ្លឺ​នៅ​ចំណុច ផ្ទះជួល ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ នគរបាល​បាន​ឆែក​មើល​កា​ម៉ា​រ៉ា​សុវត្ថិភាព បាន​មើលឃើញ សកម្មភាព​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចេញ​ពីមុខ​បន្ទប់​ជួល​នោះ​ប្រាកដ​មែន​។​ ​ជនរងគ្រោះ ចំនួន​១​នាក់​ឈ្មោះ វិត ប៊ុនធឿន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ គោក​ពេញ ឃុំ ជៀប ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ ចុងភៅ​។​ ជនសង្ស័យ​មាន​ចំនួន ៤​នាក់ ត្រូវ​ឃាត់ខ្លួន ១/​ឈ្នោះ ញ៉ា​ញ់ ប​ញ្ញឹម ភេទ ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក​២ […]

ព័ត៌មានជាតិ

សន្តិសុខ និង ចរាចរណ៍ កម្លាំង​នគរបាល​ស្រុក​រមាសហែក ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ ក្រោយពី​ជនសង្ស័យ​ពីរ​នាក់​ប្រដាប់​ដោយ​អាវុធ ប្លន់​យក​ម៉ូតូ ១ គ្រឿង នៅ​ស្រុក​រមាសហែក

​ខេត្តស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ៦​និង​០០​នាទី​ព្រឹក ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ប្រដាប់​ដោយ​អាវុធខ្លី​ម៉ាក​រ៉ូឡូ ពណ៌​ស ធ្វើ​សកម្មភាព​ចូល​ភ្ជង់​យក​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2020 ពាក់​ផ្លាកលេខ ស្វាយរៀង 1P-5053 ពី​ជនរងគ្រោះ​ឈ្មោះ វ​រ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ដែល​បំ​រ៉ុង​ចេញពីផ្ទះ ។ ក្រោយ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ ពី​ជនរងគ្រោះ​បានសម្រេច ក្រុមចោរ​បាន​ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣ ឆ្នោះ​ទៅ​ទិស​ខាងជើង​។​ ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ភ្លាមៗ​នោះ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​រមាសហែក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សំ សំអុល អធិការនគរបាល​ស្រុក​រមាសហែក បានចេញ​អន្តរាគមន៍​ភ្លាមៗ ដេញតាម​ក្រុមចោរ និង ដាក់​កម្លាំង​ពួនស្ទាក់​តាម​គោលដៅ​សំខាន់ៗ រហូតដល់​ត្រង់ចំណុច​ភូមិ​មុន្នី​ប្រឹក្សា […]