ព័ត៌មានជាតិ

លោកជាវ តាយ អភិបាលខេត្តចុះពិនិត្យដងផ្លូវសំខាន់ៗដើម្បីបង្កើនការជំរុញកែលម្អសោភ័ណភាព និងរៀបចំបន្ថែមប្រព័ន្ធលូដោះទឹកក្នុងក្រុងកំពត

ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងនិងសង្កាត់ អញ្ជើញចុះពិនិត្យទីតាំងបានដងផ្លូវសំខាន់ៗមួយចំនួនក្នុងសង្កាត់ទាំង៥ នៃក្រុងកំពត។ ក្នុងគោលបំណងដើម្បីបង្កើនការជំរុញរៀបចំ កែលម្អប្រព័ន្ធផ្លូវ និងលូដោះទឹកភ្លៀងបន្ថែម រួមនិងការពង្រឹងរៀបចំសណ្ដាប់ធ្នាប់សោភ័ណភាព អនាម័យបរិស្ថានក្នុងក្រុងកំពតឲ្យបានកាន់តែប្រសើរឡើង ផងដែរ។ ទីតាំងសំខាន់ៗជាចំណុចអាទិភាព ត្រូវធ្វើការកែលម្អដាក់ប្រព័ន្ធលូនិងកសាងផ្លូវបេតុង ក្នុងនោះសង្កាត់កំពង់កណ្ដាល ត្រូវកែលម្អដាក់ប្រព័ន្ធលូដោះទឹកភ្លៀងត្រង់ចំណុចសួនច្បារដើមពោធិ៍ជាប់ចំណតរថយន្តនិងជិតផ្ទះឯកឧត្តមអាន ហេ ។ ក្រៅពីនោះក៏មានគម្រោងអាទិភាពសំខាន់ៗដែលលើកស្នើឡើងដោយចៅសង្កាត់ដើម្បីកសាងឲ្យបានឆាប់ៗតាមតម្រូវការសំណូមពររបស់ប្រជាពលរដ្ឋផងដែរ ក្នុងនោះ នៅក្នុងសង្កាត់អណ្ដូងខ្មែរ សង្កាត់ក្រាំងអំពិល និងសង្កាត់កំពង់បាយ ដែលនឹងត្រូវកសាងប្រព័ន្ធផ្លូវថ្នល់បេតុង និងប្រព័ន្ធលូដោះទឹកភ្លៀងបន្ថែម រួមនឹងការកែលម្អចិញ្ចើមផ្លូវដាំដើមឈើអមសងខាងដងផ្លូវមួយចំនួនបន្ថែម និងរកទីតាំងដើម្បីដាក់កុងតឺន័រ ដោះស្រាយការកកស្ទះសំរាមយកចេញទៅក្រៅក្រុងផងដែរ៕

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល​! ស្ទាវ​ម្នាក់​មិនដឹង​ធ្វើការ​អ្វី ដក​កាំភ្លើង​បង្អួត​ស្រី​ស្នេហ៍​ក្នុង​សួន​កាណាឌីយ៉ា សន្តិសុខ​ឃើញ​ឃាត់ខ្លួន​ប្រគល់​សមត្ថកិច្ច​

​ភ្នំពេញ​៖ យោងតាម​ព័ត៌មាន​បឋម បាន​ឲ្យ​ដឹងថា ក្មេងស្ទាវ​ម្នាក់ ត្រូវបាន​សន្តិសុខ​ក្នុង​សួន​កាណាឌីយ៉ា ធ្វើការ​ឃាត់ខ្លួន​ប្រគល់​សមត្ថកិច្ច ក្រោយ​ប្រទះឃើញ​យុវជន​រូបនេះ បាន​ដក​កាំភ្លើង​បង្ហាញ​ស្រី​ស្នេហ៍​ខ្លួន​យ៉ាង​សង្ហារ​។​ ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​សួន​រោងចក្រ​កាណាឌីយ៉ា ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​ក្រោយពី​បានឃើញ​បែបនេះ មហាជន​នៅក្នុង​បណ្តាញ​សង្គម​ភាគច្រើន បានដាក់​ជា​ចម្ងល់​ទាំង​ហួសចិត្ត​ថា «​ធ្វើការ​អី​បាន​ជាមាន​កាំភ្លើង​កាន់​បែបនេះ ចោរប្លន់ ឬ​ចោរឆក់​»​។​ ប្រភពពីមន្ត្រីប៉ុសិ៍្តបានឲ្យដឹងថា មនុស្សប្រុសស្រី២នាក់ បានធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យ ដោយម៉ូតូ១គ្រឿង ម៉ាកប៊ីត ព៌ណក្រហម ពាក់ផ្លាកលេខព្រៃវែង1S-5102 និងមានអាវុធខ្លី១ដើមបាញ់ហ្គាស់។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងកំពុង សួរនាំនៅផ្នែកជំនាញព្រហ្មទណ្ឌ។ ដោយឡែកលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងបន្ថែមថា មនុស្សប្រុសស្រីទាំងពីរនាក់ នេះ សមត្ថកិច្ចមានការសង្ស័យទៅលើអាវុធបាញហ្គាស់។ ហើយពេលនេះយើង បានប្រគល់ឲ្យផ្នែកជំនាញ ព្រហ្មទណ្ឌកំពុងសួរនាំ។ ​ទោះយ៉ាងណា សម្រាប់​ព័ត៌មាន​លម្អិត នឹង​ជម្រាបជូន​នៅពេល​ក្រោយ​ទៀត​៕ 

ព័ត៌មានជាតិ

មហាជនសូមអបអរសាទរ ចំពោះការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះក្នុងស្រុកកែវសីមា ដែលបានធ្វើការបង្ក្រាបដូចភ្លៀងរលឹម ក៏ប៉ុន្តែពួកឈ្មួញ ក្នុងស្រុកកែវសីមា នៅតែបន្តធ្វើសកម្មភាព ប្រកបរបររកស៊ីដឹកឈើគ្រប់មុខចេញពីក្នុងព្រៃដែនជម្រកសត្វព្រៃកែវសីមាឥតខ្លាចច្បាប់

ខេត្តមណ្ឌលគិរី ÷ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០        ជាក់ស្ដែងនៅវេលាម៉ោង៤ៈ៣០នាទីព្រឹក ទាបភ្លឺ នាថ្ងៃព្រហស្បតិ៍ ទី (២៩/១០/២០២០)នេះ កម្លាំងចម្រុះ លេខាធិការដ្ឋាន នៃគណ: បញ្ជាការឯកភាពស្រុកកែវសីមា  ដឹកនាំដោយលោក ហឿន សុខណា ប្រធាន លេខាធិការដ្ឋាន សហការជាមួយកម្លាំង ជំនាញ និងក្រុមអ្នកសារពត៌មាន បានឆ្មក់ ឃាត់ចាប់រថយន្តសាំយ៉ុង ១គ្រឿង ពណ៌ ទឹក ប្រាក់ បានលួចដឹកឈើស្រឡៅ ខុសច្បាប់ (ប្រភេទឈើលេខ១) មានចំនួន ១២ដុំ  ស្ថិតនៅចំណុចក្លោងទ្វារចូល ទីបញ្ជាការ ផ្នែកសឹករងស្រុកកែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។           វត្ថុតាងខាងលើ ត្រូវបានប្រគល់ជូន លោកនាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿង និងបន្តស្រាវជ្រាវ […]

ព័ត៌មានជាតិ

ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់សញ្ញា P99 ច្រើនកន្លែងក្នុងផ្សារដើមគរកំដំណើរការដោយរលូនខណៈអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោគមិនទាន់ចុះបង្ក្រាបព្រោះតែអ្វី?

  ភ្នំពេញ៖ ប្រជាពលរដ្ឋដែលនិយមលេងល្បែងចាក់កន្ទុយលេខ(ឆ្នោតវៀតណាម) បាននាំគ្នានិយាយថា មានកន្លែងគេកត់ឆ្នោតវៀតណាមច្រើនណាស់នៅក្នុងផ្សារដើមគរយើងហ្នឹង! មិនពិបាករកទេគឺគេដាក់តុកត់ទាំងចំហរគ្មានការលាក់លៀមនោះទេងាយស្រួលសម្រាប់យើងចូលទៅចាក់។ ហើយពួកគាត់ឆ្ងល់ដែថា មិចក៍អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោកអត់ចុះទៅបង្ក្រាបចឹងណ…!   ។ ប្រជាពលរដ្ឋបានប្រាប់ឲ្យទៀតថាទីតាំងនោះស្ថិតនៅផ្ទះលេខ៣៩AEo តាមបណ្តោយផ្លូវ៣៣៦ និងមានច្រើនកន្លែងទៀតក្នុងផ្សារដើមគរ សង្កាតផ្សារដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។សូមរំលឹកថា៖ កន្លងមកអភិបាលរាជធានីភ្នំពេញធ្លាប់បានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចទាំង១៤ខណ្ឌក្នុងរាជធានីធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យក្នុងមូលដ្ឋានក៍ដោយប៉ុន្តែគេសង្កេតឃើញថាទីតាំងកត់ឆ្នោតខាងលើនេះនៅតែបន្តបើកលេងដោយរលូនដោយមិនខ្លាចញញើតពីចំណាត់ការបង្ក្រាបរបស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោកសោះឡើយ។ពាក់ព័ន្ធនិងបញ្ហាបើកល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមខាងលើនេះលោកមេប៉ុស្តិ៍ផ្សារដើមគរបានប្រាប់អង្គភាព ASK-POST តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះថា និងឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យហើយក៍បិតទូរស័ព្ទ៕ដោយ៖ ទូច រ៉ាវុធ

ព័ត៌មានជាតិ

ACU ៖ មន្ត្រី​មួយចំនួន​បម្រើ ការងារ​នៅក្នុង​ការិយាល័យ​រៀបចំ​ដែនដី​ខេត្ត​កែប ចុះទៅ​វាស់វែង​ដី​ឲ្យ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ឲ្យ​ប្រាក់ ហើយ​ប្រជាពលរដ្ឋ​ណា​មិនបាន​ឲ្យ​ប្រាក់ គឺ​មិន​ចុះទៅ​វាស់វែង​ឲ្យ​ទេ​

​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​២៨ ខែតុលា​ឆ្នាំ ២០២០ នេះ​ចេញ​របាយការណ៍​មួយ​ថា ខេត្ត​កែប​៖ មន្ដ្រី​សុរិយោដី​ខិតខំ​លុបបំបាត់​ពាក្យ​ចចាមអារ៉ាម​រាយការណ៍​មិនល្អ​មកលើ​ការផ្ដល់សេវា​របស់ខ្លួន​។ កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​លើកឡើងថា មាន​មន្ត្រី​មួយចំនួន​បម្រើ ការងារ​នៅក្នុង​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ចុះទៅ​វាស់វែង​ដី​ឲ្យ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ឲ្យ​ប្រាក់ ហើយ​ប្រជាពលរដ្ឋ​ណា​មិនបាន​ឲ្យ​ប្រាក់ គឺ​មិន​ចុះទៅ​វាស់វែង​ឲ្យ​ទេ រួច​បាន​ទុក​ឯកសារ​ពាក្យស្នើសុំ​ចោល​ទៀតផង​។​ ​តប​តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឯកឧត្តម ពៅ សុខា អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​កែប និង​លោក និម្មាបនិក​. សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កែប (​មន្ទីរ ដ​.​ន​.​ស​.​ស​.) បាន​កោះប្រជុំ​មន្ត្រី​សុរិយោដី​ទាំងអស់ អប់រំ និង​ពង្រឹង​ជំហរ​បម្រើ​ប្រជារាស្ត្រ​ឲ្យ​តាម ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ទាវ លុយ​សេវា​ខុសច្បាប់ ព្រោះ​កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​លើកឡើងថា “​មាន​មន្ត្រី​មួយចំនួន​បម្រើ ការងារ​នៅក្នុង​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ចុះទៅ​វាស់វែង​ដី​ឲ្យ​តែ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ឲ្យ​ប្រាក់ ហើយ​ប្រជាពលរដ្ឋ​ណា​មិនបាន​ឲ្យ​ប្រាក់ គឺ​មិន​ចុះទៅ​វាស់វែង​ឲ្យ​ទេ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមជាមួយ សប្បុរសជន០២ក្រុម ចុះចែកអំណោយជូនប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ បើទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ បានស្រកចុះខ្លះក៏ដោយ តែ អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះ និងបម្រើពលរដ្ឋ នៅតាមតំបន់លិចទឹកគ្រប់គោលដៅដដែល ព្រមជាមួយគ្នានោះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយលើកដាក់លីសែងនិង រៀបចំអំណោយរបស់សប្បុរសជន ០២ក្រុម ដើម្បីចែកជូនប្រជាពលរដ្ឋ ២គោលដៅ សរុបស្មើនឹង ៧៦០គ្រួសារ ក្នុងនោះរួមមាន៖   1-  សប្បុរសជនក្រុមទី១ ដឹកនាំដោយព្រះភិក្ខុវជិរប្បេញ្ញោ គូ សុភាព លោកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លោកជំទាវ តាំង ហ្គិចលៀង លោកឧកញ៉ា ឡេង ហ៊ាន និងលោកជំទាវ បាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០ គ្រួសារ ស្ថិតនៅ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ […]

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​និង​ធ្វើ​របាយការណ៍​បន្ទាន់ នៃ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ជួសជុល​និង​ស្តារឡើងវិញ​

ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យអាជ្ញាធរ​ខណ្ឌ​ទាំង ១៤​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​របាយការណ៍​ឲ្យ​បាន​ជាក់លាក់​និង​ជាបន្ទាន់ ដើម្បី​ស្រង់​ទិន្នន័យ​នៃ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ក្នុងដំណាក់កាល​លិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ។ ការជំរុញ​បែបនេះ​គឺ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​របាយការណ៍​ជាក់លាក់​មួយ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ ក៏ដូចជា​រាជរដ្ឋាភិបាល ក្នុង​ការសុំ​ថវិកាជាតិ​យកមក​ធ្វើការ​ជួសជុល​កែវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខូចខាត​នេះ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​។​ ​នា​រសៀល​ថ្ងៃ​អង្គារ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិនិត្យ​លើ​ការងារ​តាម​វិស័យ ជុំវិញ​ផលប៉ះពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង ព្រមទាំង​ការចាត់វិធានការ​ក្នុងការ​ថែទាំ និង​ជួសជុល​នូវ​បណ្តា​ហេ​ត្ថា​រចនាសម្ព័ន្ធ​សាធារណៈ​នានា ដែល​បាន​ទទួលរង​ការខូចខាត សំដៅ​ធ្វើយ៉ាងណា​ឱ្យមក​ប្រក្រតីភាព​ឡើងវិញ ដូច​មុនពេល​មាន​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ បានធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅតាម​បណ្តា​ខណ្ឌ​មួយចំនួន​ពិសេស ខណ្ឌ​នៅ​ជាយក្រុង​បានទទួល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ។ លោក​ស្នើ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំងអស់ រួមជាមួយ​និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ចុះ​ពិនិត្យ​និង​ធ្វើ​របាយការណ៍​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​របាយការណ៍​ជូនទៅ​រាជរដ្ឋាភិបាល​ក្នុង​ការសុំ​ថវិកា​យកមក​ធ្វើការ​ជួសជុល​កែលម្អ ការខូចខាត​នេះ​ឡើងវិញ ពិសេស​គឺ​ការកសាង​នូវ​ប្រព័ន្ធ​លូ ប្រឡាយ​បង្ហូរទឹក និង​ការជួសជុល​បណ្ដាល​ផ្លូវ​ដែល​ខូចខាត​មួយចំនួន​ផ្សេងទៀត ដើម្បី​ត​ភ្ជាប់​ឡើងវិញ សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាកសិករ​ដែល​ខូចខាត​ផល​ស្រូវ ដំណាំ​រួមផ្សំ​យើង​ក៏​នឹងត្រូវ​ផ្តល់ជូន​ពួកគាត់​ផងដែរ​។​ លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ផងដែរ​ថា […]

ព័ត៌មានជាតិ

សំណុំរឿង​ចាងហ្វាង​កាសែត​ជាតិខ្មែរ ត្រូវបាន​តុលាការក្រុង លើក​ទៅ​ប្រកាស​សាលក្រម​ថ្ងៃ​១១​វិច្ឆិកា​

​ភ្នំពេញ​៖​ការសម្រេច​នេះ​ធ្វើឡើង​ដោយ​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី​យី សុខ​វួ​ច នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នំ​២០២០​នេះ ចំពោះ​ជនជាប់ចោទ​លោក រស់ សុ​ឃិត បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ថ្នាក់ដឹកនាំ​ពិតប្រាកដ​មែន ។ គោលបំណង​នៃ​ការ​បង្ហោះ​ចង់​ឲ្យ​គេ​ចាប់អារម្មណ៍ ។​ ​ក្នុងពេល​សវនាការ​លោក​រស់ សុ​ឃិត បាន​និយាយថា ពេលនេះ​ខ្លួន​របស់លោក​កំពុងមាន​ជំងឺ ត្បៀត​សរសៃ​បេះដូង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ។​ ​ជនជាប់ចោទ​ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​សរសេរ​អត្ថបទ​ជាច្រើន​រិះគន់​បញ្ហា​សង្គម ដែល​កើត​មាននៅ​កម្ពុជា និង​ធ្វើការ​ផ្សព្វផ្សាយ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ លោក​រស់ សុ​ឃិត ជាប់ចោទ​ពីបទ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ ក្រមព្រហ្មទណ្ឌ​កម្ពុជា ។ ​សូមជម្រាបថា​៖​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ញុះញង់ បង្កឱ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​៕

ព័ត៌មានជាតិ

មណ្ឌល​កម្សាន្ត​អធិរាជ កំពុងបើក​លេងល្បែង​ស៊ីសង​ហ្គេម​បាញ់​ត្រី ទាំងយប់​ទាំង​ថ្ងៃ ដូចជា​គ្មាន​ខ្លាច​ការបង្ក្រាប​

​ភ្នំពេញ ៖ ទីតាំង​ទាំងនោះ​គឺ​ដាក់ឈ្មោះថា​មណ្ឌល​កម្សាន្ត​អធិរាជ ដែល​កំពុងបើក​លេង​ទាំងយប់​ទាំង​ថ្ងៃ ដូចជា​គ្មាន​ខ្លាច​ពី​ការបង្ក្រាប​របស់​អាជ្ញាធ​រ និង​សមត្ថកិច្ច​ខណ្ឌចំការមន​សូម្បីតែ​បន្តិច​សោះ ដែល​ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។​ ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ទាំងនេះ កំពុងបើក​ដំណើរការ​យ៉ាង​រលូន ដោយ​ទទួលបាន​អតិថិជន​ជា​ក្រុម​អ្នកញៀន​ល្បែង ក៏ដូចជា ក្រុម​ជនសង្ស័យ​នាំគ្នា​មក​ពួន​សម្ងំ​លេង​យ៉ាង​រំភើយ​។​ បើទោះបី​ជាមាន​ការដាក់​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ ដោយ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ធ្វើយ៉ាងណា​ត្រូវតែ​ចុះបង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ ជាពិសេស ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​នេះ​យ៉ាងណាក៏ដោយ តែ​ម្ចាស់​បើក​ល្បែងស៊ីសង​ទាំងនោះ នៅតែ​បន្ត​លួចលាក់​បើក​លេង​ដដែល គ្រាន់តែ​ឮឈ្មោះ​យីហោ​ទីតាំង​អធិរាជ​បានន័យថា​ខ្លាំងណាស់ តែ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ហាន​ដាក់​យីហោ​មិន​ខ្លាច​នគរបាល​ទាល់តែសោះ ។​ដូច្នេះហើយ​ពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខណ្ឌចំការមន ជួយ​ចុះទៅ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ទាំងនោះ​ផង​៕ ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បើក​ការដ្ឋាន​សាងសង់​អគារ​សាលា​យុត្តិធម៌​ថ្មី​

​ភ្នំពេញ ៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ និង​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលជា​អគារ​សាលា​យុត្តិធម៌​ថ្មី និង​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន OCIC នា​រសៀល ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០​។ អគារ​សាលា​យុត្តិធម៌ មាន​កម្ពស់​៧​ជាន់ គ្រោង​នឹង​ចំណាយពេល ២​ឆ្នាំកន្លះ ក្នុងការ​សាងសង់​។​ ​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្លាស់ប្តូរ ទីតាំង​សាលាដំបូង រាជធានី​ភ្នំពេញ និង​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន ព្រមទាំង សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ បច្ចុប្បន្ន ទៅកាន់​ទីតាំង​ថ្មី ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន OCIC​។​ ការសម្រេច​នេះ ធ្វើឡើង​តប​តាម​សំណើសុំ ជាគោលការណ៍ របស់​ក្រសួងយុត្តិធម៌ និង​ចំណារ​ឯកភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា ។​ ​រាជរដ្ឋាភិបាល​បាន​ដោះដូរ​ទីតាំង​តុលាការ​ក្រុងភ្នំពេញ​បច្ចុប្បន្ន​ទៅ​ឲ្យ​ក្រុមហ៊ុន លី […]